Connect with us

ព័ត៌មានជាតិ

លោកឧត្ដមសេនីយ៍ រ័ត្ន ស្រ៊ាង ផ្តល់គ្រឿងបរិភោគជូនកម្លាំងអាវុធហត្ថគ្រប់មូលដ្ឋានក្នុងឱកាសបុណ្យភ្ជុំ​បិណ្ឌ​

បានផុស

នៅ

លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការកង​រាជអាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បញ្ចេញ​គ្រឿងឧបភោគ​បរិភោគ​ជាច្រើន​មុខ រួមមាន មី ត្រីខ ស្ក​គ្រាប់ ព្រមទាំង ម៉ាស់ និង​ជែ​ល​លាងដៃ ចែកជូន​ដល់មូលដ្ឋាន​កងរាជអាវុធហត្ថ​ខណ្ឌ​ទាំង​១៤ រួម​នឹងអង្គភាព​ចំណុះ ដើម្បី​ចែកជូន​បន្ត​ដល់​បងប្អូន​នាយទាហាន​-​នាយទាហានរង និង​ពលទាហាន នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ​ តាម​រយៈ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរងក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ជា​រៀងរាល់ឆ្នាំ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​នៃ​ការ​បែក​ចែក​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ក់ សា​វុទ្ធី មេបញ្ជាការរង ក៏បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សួរសុខទុក្ខ​របស់លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រ័ត្ន ស្រ៊ាង ជូន​ចំពោះ​សមាជិក​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ទាំងអស់ ដែល​រយៈកាល​កន្លងមក​ក៏ដូចជា​បច្ចុប្បន្ន បាន​លះបង់​កម្លាំងកាយ​ចិត្ត ពេលវេលា​ផ្ទាល់ខ្លួន​និង​គ្រួសារ ដោយ​មមាញឹក​ក្នុងការ​ចូលរួម​បំពេញការងារ​ស្នូល បង្កា បង្ក្រាប សង្គ្រោះ ជាពិសេស​បេសកកម្ម​ដ៏​ធំ​ចំពោះមុខ​គឺ​ចូលរួម បង្ការ ទប់ស្កាត់ ការរីក​រាលដាល​ជំងឺ​កូ​វីដ​-១៩៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម