Connect with us

ព័ត៌មានជាតិ

គូស​គំនូសឲ្យ​អាជីវករ​​ផ្សារ​ដងទង់​លក់​ដូរ​ឲ្យ​ត្រឹមត្រូវ​​ កុំ​ឲ្យ​លក់​ហៀរផ្លូវ​

បានផុស

នៅ

កោះកុង៖ ដំណើរការរៀបចំសណ្តាប់ធ្នាប់សោភ័ណ្ឌភាពជុំវិញផ្សារដងទង់ ក្នុងក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានអាជ្ញាធរសមត្ថកិច្ច និងមន្ទីរជំនាញរំដោះបានជាបណ្តើរៗហើយចំពោះសកម្មភាពលក់ដូរបែបអនាធិបតេយ្យមិនរៀបរយនាពេលកន្លងទៅមក។

ការគូសគំនូសសញ្ញាចរាចរណ៍ ទីតាំងចតយានយន្ត លក់ដូរតាមចិញ្ចើមថ្នល់គ្មានសណ្តាប់ធ្នាប់ និងហាមប្រាមមិនឱ្យហៀលើចិញ្ចើមថ្នល់ជ្រុងខាងលិចផ្សារដងទង់ ជាការយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្តាប់ធ្នាប់ តបនឹងការតវ៉ាទាមទាររបស់ក្រុមអាជីវករ ប្រជាពលរដ្ឋ និងការណែនាំ​របស់លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឈឹម ចិន អភិបាលរងក្រុងខេមរភូមិន្ទបានឱ្យដឹងនៅព្រឹកថ្ងៃទី២៩ ខែកញ្ញា អះអាងថា អាជ្ញាធរសមត្ថកិច្ច និងមន្ទីរជំនាញ នឹងបន្តប្រឹងប្រែងរៀបចំបញ្ហានេះឱ្យបានគត់មុតបម្រើដល់ប្រយោជន៍រួម និងការលក់ដូរអាជីវកម្មប្រកបដោយតម្លាភាព ជៀសវាងសកម្មភាពបែបអនាធិបតេយ្យ។

អភិបាលរងក្រុងខេមរភូមិន្ទបន្ថែមថា ការរៀបចំសណ្តាប់ធ្នាប់ធ្វើឡើងមួយជំហានៗមិនធ្វើទៅយ៉ាងគំហុកភ្លាមៗនោះទេ ដូច្នេះសុំចិត្តក្រុមអាជីវករ និងអ្នកពាក់ព័ន្ធមេត្តាយោគយល់ពីការងារមួយនេះ។ អ្វីដែលពិសេសភាពស្អាតបាតរៀបចំសណ្តាប់ធ្នាប់សន្តិសុខដោះស្រាយបានមួយកម្រិតធំហើយ បើធៀបនឹងពេលណាៗទាំងអស់ចំពោះបញ្ហាផ្សារដងទង់។

កាលពីពេលថ្មីៗនេះ ក្រុមអាជីវករលក់បន្លែ ត្រីសាច់ទាំងក្នុងនិងក្រៅផ្សារ ប្រមូលផ្តុំគ្នាធ្វើការតវ៉ាបែបម្យ៉ាងម្នាក់ ដោយមួយផ្នែកខាងក្នុង ស្នើសុំឲ្យលោកស្រីអភិបាលខេត្តកោះកុងជួយ​រកដំណោះស្រាយ លើក្រុមអាជីវករលក់បន្លែ ត្រីសាច់ផ្នែកខាងក្រៅផ្សារនិងលើផ្លូវសាធារណៈ ដែល​បានបង្កភាពរញ៉េរញ៉ៃ ណែនណាន់តាន់តាប់ពេញផ្លូវរកច្រកដើរស្ទើរពុំបាន ឲ្យពួកគាត់វិលចូលមកលក់ខាងក្នុងវិញដូចគ្នា ដើម្បីឲ្យមានតម្លាភាព ខណៈអ្នកលក់ បន្លែ ត្រីសាច់ នៅខាងក្រៅផ្សារស្ទាក់​យកម៉ូយអស់ ពុំមានអ្នកដើរចូលទិញនៅខាងក្នុងផ្សារឡើយ។

ចំណែកឯក្រុមអាជីវករលក់ បន្លែ ត្រីសាច់ នៅខាងក្រៅផ្សារ ក៏ចេញមកតវ៉ាដូចគ្នាក្រោយថ្ងៃបន្ទាប់ ដោយពួកគាត់អះអាងថា ពួកគាត់ពុំមានកន្លែងលក់ដូរត្រឹមត្រូវ ហេតុដូច្នេះហើយទើបពួកគាត់បន្តលក់មកដល់សព្វថ្ងៃនេះ ។

ចំពោះការលើកឡើងរបស់ក្រុមអាជីវករផ្នែកខាងក្រៅផ្សារបែបនេះ ក៏ត្រូវបានក្រុមអាជីវករផ្នែកខាងក្នុងផ្សារ ធ្វើការច្រានចោលនៅក្នុងកិច្ចប្រជុំពិភាក្សាររកដំណោះស្រាយ ជាមួយលោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង ដែលការច្រានចោលនេះ បានឈរលើស្មារតីទទួលខុសត្រូវខ្ពស់ ដោយក្រុមអាជីករផ្នែកខាងក្នុង បានផ្តល់តូបផ្ទាល់ខ្លួនឲ្យក្រុមខាងក្រៅចំនួន១៥ ដោយឥតគិតថ្លៃឈ្នួល ដល់ទៅ០៦ខែ(ប្រាំមួយខែ)។ តែទោះជាយ៉ាងនេះក្តីក៏ក្រុមនេះពុំព្រមអនុវត្តន៍តាមដែរ រហូតមកដល់ពេលនេះ។

ការដែលក្រុមអាជីវករ បន្តការលក់ដូរពាសវាលពាសកាលពេញផ្លូវសាធារណៈបែបនេះ បង្ក​ផលប៉ះពាល់ដល់​សណ្តាប់​ធ្នាប់សាធារណៈ។ ម៉្យាងវិញទៀត វារឹតតែបង្កភាពមិនប្រក្រតី ចំពោះអ្នកលក់ផ្នែកខាងក្នុង ខណៈពួកគេបាត់បង់អស់អតិថិជន ហើយលក់លែងដាច់សល់ឥវ៉ាន់រាល់ថ្ងៃ ខាតចុងខាតដើមស្ទើរក្ស័យធន បូករួមទាំងការបង់ពន្ធភាស៊ី បង់ការប្រាក់ធនាគារ និងថ្លៃតូបប្រចាំឆ្នាំ។

ចំពោះការផ្ទុះការតវ៉ារវាង ក្រុមទាំងពីរបានធ្វើឲ្យបែកធ្លាយនូវរឿងរ៉ាវ អាស្រូវនាពេលកន្លងមករបស់លោកប្រធានផ្សារ ម៉ក់ ណុច ដែលខ្វះចំណាត់ការលើកការរៀបចំសណ្តាប់ធ្នាប់សាធារណៈ មិនតែប៉ុណ្ណោះ នៅហ៊ានលូកដៃយកភាស៊ីពីអ្នកលក់ផ្នែកខាងក្រៅផ្សារនិងលើផ្លូវសាធារណៈបន្ថែមទៀត នេះបើតាមការឲ្យដឹងពីក្រុមអ្នកលក់ផ្នែកខាងក្នុងផ្សារសព្វថ្ងៃនេះ៕

អត្តបទ៖ សិរីវឌ្ឍនៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម