Connect with us

ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក​ ស​ ថេត​ ផ្តល់ថវិកា ៥លានរៀល​ ដល់មន្ត្រីនគរបាលម្នាក់រងរបួសធ្ងន់ ​នៅពេលអនុវត្តច្បាប់

បានផុស

នៅ

​ដោយមានការយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ លោកវរសេនីយ៍ឯក សុខ ហេង អធិការ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានដឹកនាំ​មន្រ្ដី​ក្រោម​ឱវាទ​ អញ្ជើញចុះសួរសុខទុក្ខ លោកអនុសេនីយ៍ឯក ស៊ូយ ទី នាយផ្នែកសណ្ដាប់​ធ្នាប់និងចរាចរណ៍ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដែលបានរងរបួសអំឡុងពេលបំពេញ​ភារកិច្ច​អនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅផ្លូវ២៧១ មុខផ្សារហេងលី នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យព្រះកុសម:។

ក្នុងឱកាសនោះដែរ លោកអធិការ បាននាំយកថវិការបស់លោកស្នងការចំនួន​ ៥លានរៀល​ ថវិកា​របស់​លោក​អធិការ និងមន្ត្រីក្រោមឱវាទចំនួន​ ២លានរៀល​ និងថវិកា​សប្បុរសជនចំនួន​ ១០០ដុល្លារ និងសម្ភារៈមួយចំនួន ជូនលោកអនុសេនីយ៍ឯក ស៊ូយ ទី ដែលកពុងសម្រាលព្យាបាល​នៅមន្ទីរពេទ្យ​។

សូមជម្រាបថា នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង៨ និង៥៥នាទី មានករណី​ជនសង្ស័យបើកម៉ូតូ១គ្រឿង​ ម៉ាកlet’s ពណ៌ស ផ្លាកលេខ ភ្នំពេញ1HM9792 បានបើកម៉ូតូក្នុងល្បឿនលឿន និងស្ថានភាពស្រវឹងខ្លាំង បុកកម្លាំងសមត្ថកិច្ច ដែលកំពុងបំពេញភារកិច្ច​ អនុវត្តន៍ច្បាប់ចរាចរណ៍ និងត្រួតពិនិត្យអាវុធជាតិ​ផ្ទុះ បណ្តាលឲ្យមន្ត្រីរងរបួសធ្ងន់ម្នាក់ គឺលោកអនុសេនីយ៍ឯក ស៊ុយ ទី នាយផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ ​នៃ​អធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក​ នៅចំនុចតាមផ្លូវលេខ២៧១​ មុខផ្សារហេងលី​ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក។

បច្ចុប្បន្ន​ជនបង្ក​ និងមន្ត្រី​អ្នក​អនុវត្ត​ន៍ច្បាប់ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យព្រះកុសុមៈ ដើម្បីព្យាបាល។ ក្រោយពីការសម្រាកព្យាបាលរួច ជនបង្កនឹងត្រូវរៀបចំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម