Connect with us

ព័ត៌មានជាតិ

នគរបាលខេត្តព្រះសីហនុបង្ក្រាប និងឃាត់ខ្លួនជនជាតិចិន៦នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន​

បានផុស

នៅ

កម្លាំងនគរបាលជំនាញប្រឆាំងគ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយមាន​ការដឹក​នាំ​បញ្ជា​ពី​សំណាក់លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ជួន ណា​រិន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ សហការ​ជា​មួយកម្លាំង​ជំនាញ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន និង​ដឹកនាំ​សម្របសម្រួល​ដោយ​លោក ហួត វិចិត្រ ព្រះរាជ​អាជ្ញារង អម​សាលាដំបូង​ខេត្ត បានបើកប្រតិបត្តិ​ការបង្ក្រាប​ករណី​គ្រឿងញៀន ឃាត់ខ្លួនជនជាតិចិន៦នាក់ ដតហូតវត្ថុតាងជាគ្រឿងញៀនមួយចំនួនធំ។

ប្រតិបត្តិការបង្ក្រាបនេះ បានធ្វើឡើងកាលពីថ្ងៃទី​២៦-​២៧ ខែ​កញ្ញា ឆ្នាំ​២០២១ នៅ​ចំណុច​សង្កាត់​២ និង​សង្កាត់​៤ ក្រុង​-​ខេត្ដ​ព្រះសីហនុ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនសង្ស័យដែល​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​បាន​មានឈ្មោះ ១-​ឈ្មោះ YANG KUN ភេទ​ប្រុស អាយុ​៣១​ឆ្នាំ។ ២-​ឈ្មោះ CHEN YONG ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ។ ៣-​ឈ្មោះ ZHOU HONG ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ។ ៤-​ឈ្មោះ FANZHANG WEI ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ។ ៥-​ឈ្មោះ HONG JIN HONG ភេទ​ប្រុស អាយុ​៤៩​ឆ្នាំ ។ ៦-​ឈ្មោះ CHAO FENG ភេទ​ប្រុស អាយុ​៣២​ឆ្នាំ។​

សមត្ថកិច្ចបានបញ្ជាក់ថា សម្ភារៈដកហូត​បានរួម​មាន​៖ ១-​ថ្នាំញៀន កេតា​មីន ទម្ងន់ ៣៩២,៩៦ ក្រាម​, ២-​ថ្នាំញៀន Ice ទំងន់ ៤៦៨,៦៥ ក្រាម​, ៣-​ថ្នាំញៀន WY ២៨៧​គ្រាប់​, ៤-​កញ្ឆា​ក្រៀម ចំនួន​២​កញ្ចប់​តូច​, ៥-​ថ្នាំ​ដប​ពណ៌​មាស ចំនួន​២​ដប​, ៦-​ជញ្ជីង​ថ្លឹង​ថ្នាំ ចំនួន​០១​គ្រឿង​, ៧-​រថយន្ត ចំនួន​០២​គ្រឿង​, ៨-​ទូរស័ព្ទ ចំនួន​១០​គ្រឿង​។​

បច្ចុប្បន្ន​ជនសង្ស័យ​មាន​អត្ដ​សញ្ញាណ​ខាងលើ កម្លាំង​ជំនាញ​បាន​នាំមក​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត កំពុង​បន្ដ​សាកសួរ និង​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា៥ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម