Connect with us

ព័ត៌មានជាតិ

មន្រ្តី​​​ចរាចរណ៍៖​ គ្មាន​ច្បាប់ណាពិន័យ អ្នក​បើកបរ​បំពាន​ភ្លើងសញ្ញា​ពណ៌លឿង

បានផុស

នៅ

លោក ថី វិសាល នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោកបាន​​បញ្ជាក់ថា ពាក់ព័ន្ធ​អ្នក​បញ្ជា​យានជំនិះ​ពេល​មកដល់​ភ្លើង​ស្តុប​ពណ៌​លឿង បើកបរ​ជ្រុល​បាន​ន័យ​ថា​កង់​ខាង​មុខ​ឆ្លង​ផុត​គំនូស​ជាប់​ពណ៌​ស​ដែល​កាត់​ទទឹង​ផ្លូវ ឬ​មាន​គំនូស​ថ្មើរ​ជើង​ឆ្លង​កាត់ អ្នក​បើកបរ​នៅតែ​អាច​បន្ត​ដំណើរ​ទៅមុខ​បាន អាច​ទៅ​មុខ​ត្រង់ បត់​ស្តាំ ឬ​បត់​ឆ្វេង ករណី​នេះ​មន្ត្រី​ចរាចរណ៍​មិន​អាច​ផាក​ពិន័យ​បាន​ទេ។

បើ​តាមលោក ថី វិសាល នាយ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវ​គោកបញ្ជាក់​ថា ក្នុង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក មិន​មាន​មាត្រា​ណា​ចែង​ធ្វើការ​ពិន័យ​សម្រាប់​អ្នក​ល្មើស​ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​លឿង​នោះ​ដែរ​ ក្នុង​ច្បាប់​គឺ​ពិន័យ​តែ​លើ​អ្នក​ដែល​ល្មើស​ភ្លើង​សញ្ញា​ពណ៌​ក្រហម​តែ​ប៉ុណ្ណោះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តែ​ករណី​ភ្លើង​ស្តុប​ពណ៌​លឿង បែរ​ជា​អ្នក​បើកបរ​ឈប់​នៅ​លើ​គំនូស​ថ្មើរ​ជើង​ឆ្លង​កាត់ ឬ​ឈប់​លើ​ផ្លូវ​ប្រសព្វ​ អាច​បង្ក​គ្រោះ​ថ្នាក់​ចរាចរណ៍ ឬ បង្ក​ឲ្យ​កកស្ទះ មន្រ្តី​នគរបាល​ចរាចរណ៍​អាច​ធ្វើការ​ពិន័យ​ ពីព្រោះ​មិន​គោរព​ចរាចរណ៍។

នៅ​រាជធានី​ភ្នំពេញ ភ្លើង​សញ្ញា​ចរាចរណ៍​បច្ចុប្បន្ន​មាន​ពីរ​ប្រភេទ គឺ​ប្រភេទ​ដែល​មិន​មាន​សញ្ញា​ព្រួយ​មាន​ត្រឹម ៥ ភាគរយ ក្រៅ​ពី​នេះ​គឺ​មាន​សញ្ញា​ព្រួយ ដើម្បី​ងាយស្រួល​សម្រួល​ចរាចរណ៍​។

លោក ថី វិសាលបាន​បញ្ជាក់ករណី​នេះ​ថា ភ្លើង​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម​ដែល​មិន​មាន​សញ្ញា​ព្រួយ អ្នក​បើកបរ​អាច​បត់​ស្តាំ​បាន​ករណី​ផ្លូវ​ទំនេរ​គ្មាន​ឧបសគ្គ ហើយ​ស្ថិត​នៅ​ខាង​ស្តាំ​ដៃ​បំផុត។ តែ​បើ​ភ្លើង​សញ្ញាចរាចរណ៍​មាន​សញ្ញា​​ព្រួញ អ្នកបើកបរ​ត្រូវ​គោរព​តាម​សញ្ញា​ព្រួយ​ដែល​ចង្អុល​បង្ហាញ​នោះ។

ផ្លូវ​ស្តុប​អក្សរ T នៅ​ផ្លូវមាត់ទន្លេ ខាង​មុខ​សាលសន្និសីទ​ចតុមុខ

ជាមួយ​គ្នា​នេះ​ដែរ ទាក់ទង​ចំណុច​​​ភ្លើង​ស្តុបផ្លូវ​​​រាង​ជា​អក្សរ T វិញ លោក ថី វិសាល​បាន​បញ្ជាក់​ថា អ្នក​បើកបរ​ច្រើន​យល់​ច្រឡំ​ឬ​ល្មើស​សញ្ញា​ចរាចរណ៍​ពណ៌​ក្រហម។ នៅ​ផ្លូវ​មាន​​ភ្លើង​ស្តុប​ប្រសព្វ​អក្សរ T ​អ្នក​បើកបរ​ត្រូវ​តែ​ឈប់​ដាច់​ខាត នៅ​ពី​មុខ​គំនូស​អ្នក​ថ្មើរ​ជើង​ឆ្លង​កាត់​។

“ផ្លូវ​ប្រសព្វ​រាង​អក្សរ​ T ដែល​ខាង​ស្តាំ​គ្មាន​ផ្លូវ​សម្រាប់​បត់​ស្តាំ​។ ការ​ទៅ​មុខ​ត្រង់​ពេល​​ភ្លើងពណ៌​ក្រហម អ្នក​បើកបរ​ច្រឡំ​ថា​ស្មើបត់​ស្តាំ​ដែរ​តែ​គ្មាន​ផ្លូវ​បត់។ ក្នុង​ករណី​ភ្លើង​សញ្ញា​ពណ៌​ក្រហម គឺ​អ្នក​បើកបរ​ត្រូវ​តែ​ឈប់ បើ​មិនមាន​ផ្លូវ​បត់​ស្តាំ ក៏​មិនអាច​ទៅ​មុខ​បាន​ដែរ ករណី​នៅ​បន្ត​ទៅ​មុខ​បានន័យ​គាត់​ល្មើស​ចរាចរណ​ផ្លូវ​គោក​ហើយ”។

លោកលើក​ឡើង​ករណី​នេះ​​ នគរបាល​នឹង​ធ្វើការ​ពិន័យ តាម​ប្រភេទ​យានជំនិះ​ជា​ម៉ូតូ ឬ​រថយន្ត​តាម​ច្បាប់​ដែល​កំណត់។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម