Connect with us

ព័ត៌មានជាតិ

បិទការចេញចូលវត្តសន្សំកុសលរយៈពេល១៤ថ្ងៃ

បានផុស

នៅ

មន្ត្រីសង្ឃវត្តសន្សំកុសល សម្រេចបិទការចេញចូល ផ្អាកការជួបជុំ ឬទទួលកម្មវិធីបុណ្យផ្សេងៗ ទាំងក្នុង និងក្រៅវត្តជាបណ្ដោះអាសន្នរយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៥ ខែកញ្ញា រហូតដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ និងកាត់ផ្ដាច់ការឆ្លងរីករាលដាលនៃជំងឺកូវី-១៩ នៅក្នុងសហគមន៍។

ការបិទចេញចូលវត្តសន្សំកុសលនេះ ធ្វើឡើងបន្ទាប់ពីរដ្ឋបាលខណ្ឌមានជ័យ ចេញសេចក្ដីជូនដំណឹង​ស្ដីពីការធ្វើចត្តាឡីស័កចំពោះព្រះសង្ឃ សិស្ស និស្សិត អាចារ្យ សីលវ័ន សីលវតី ដែលស្នាក់នៅក្នុងវត្ត​សន្សំ​កុសល។

ក្នុងអំឡុងពេលបិទការចេញចូល ព្រះសង្ឃ អាចារ្យ សិស្ស និស្សិត គ្រប់រូបត្រូវហាមឃាត់មិនអនុញាត្ត​ចេញពីវត្ត ប្រសិនគ្មានការចាំបាច់ ។ ប៉ុន្តែរាល់ការចេញចូលក្នុងករណីចាំបាច់ ត្រូវមានការអនុញ្ញាត្តពី​ព្រះមន្ត្រីសង្ឃ ដោយប្រកាន់ភ្ជាប់នូវវិធានការ ៣កុំ ៣ការពាររបស់រាជរដ្ឋាភិបាលនិងវិធានការ​របស់ក្រសួង​សុខាភិបាល៕

អត្ថបទ៖ សុខុម

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម