Connect with us

ព័ត៌មានជាតិ

ដំណើរការសិក្សារបស់សិស្សនៅក្នុងខណ្ឌព្រែកព្នៅ ស្ថិតក្នុងស្ថាន​ភាពល្អប្រសើរ​

បានផុស

នៅ

ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​២៨ អាណត្តិ​ទី​៣ របស់​ក្រុមប្រឹក្សា​ខណ្ឌ​ព្រែក​ព្នៅ នា​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ លោក​ ជា វីរៈ អភិបាលរងខណ្ឌ​ព្រែក​ព្នៅ បាន​លើកឡើងថា បន្ទាប់ពី​ដំណើរការ​សិក្សា​តាំងពី​ថ្ងៃទី​១៧ ខែកញ្ញា ​មក​នោះ សម្រាប់​សិស្ស​ថ្នាក់​ទី​៩ និង​ទី​១២ នៅតាម​វិទ្យាល័យ និង​អនុវិទ្យាល័យ​នានា ក្នុង​ខណ្ឌ​ព្រែក​ព្នៅ មកទល់ពេលនេះ បាន​ប្រព្រឹត្តិ​ទៅដោយ​រលូន ​ពុំមាន​បញ្ហា​អ្វី​គួរ​ឲ្យ​កត់សម្គាល់​ឡើយ ពោលគឺ​ពុំ​មានការ​ផ្ទុះឡើង​ ឬ​ការចម្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ណាមួយ​នោះទេ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជា​ វីរៈ​ បាន​បញ្ជាក់ថា ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃរបស់​ប្រមុខ​រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល ពិសេស គណៈ​អភិបាល​រាជធានី​ភ្នំពេញ គឺ​មុននឹង​ចាប់ផ្ដើម​ដំណើរការ​សិក្សា យើង​បានធ្វើ​តេស្ដ​សំណាក រក​មេរោគ​កូ​វីដ​១៩ ទៅលើ​អ្នកពាក់ព័ន្ធ​ទាំងអស់ ដែលមាន​សិស្ស មាតាបិតា​សិស្ស ប្រជាពលរដ្ឋ​ជា​អ្នកលក់​ដូរ នៅតាម​ផ្សារ​ក្រមួន សហគមន៍ ព្រមទាំង​អ្នកមាន​ហា​នី​ភ័យ​ខ្ពស់​ផងដែរ ដោយ​ធ្វើឡើង​ចំនួន​២​ទីតាំង នៅក្នុង​ខណ្ឌ​ព្រែក​ព្នៅ ១​ទីតាំង​ប្រមាណ​២​ពាន់​នាក់ ហើយ​យើង​បាន​រកឃើញ​វិជ្ជមាន​កូ​វីដ​១៩​តិចតួច​បំផុត គឺ​ក្នុងចំណោម​២​ពាន់​នាក់ រកឃើញ​វិជ្ជមាន​កូ​វីដ​១៩ តែ​៥​ទៅ​៦​ករណី​ប៉ុណ្ណោះ​។

លោក​បាន​បន្ដថា ​ក្នុង​ដំណើរការ​សិក្សា​នេះ យើង​ក៏បាន​ចុះ​ត្រួតពិនិត្យដោយ​មិន​ជូនដំណឹង​ជាមុន​លើ វិទ្យាល័យ​សម្ដេច​តេ​ជោ​ហ៊ុន សែន សំរោង​, វិទ្យាល័យ​ជាស៊ីម ឈូក​វ៉ា និងវិទ្យាល័យ​បឹង​ប្រី​យ៍ ឃើញថា​មាន​អនាម័យ បរិស្ថាន​ល្អ មានការ​រៀបចំ​ស្អាតបាត និង​បន្ទប់​រៀនមាន​សិស្ស​មិន​លើសពី​១៥​នាក់ ដោយ​គោរព​នូវ​វិធាន​សុខាភិបាល ពាក់​ម៉ាស់ មាន​អាល់កុល​ជែ​ល និង​សាប៊ូ​សម្រាប់​លាងដៃ​ផងដែរ​។​ក្នុងស្ថានភាព​បែបនេះ យើង​អាច​វាយតម្លៃ​បាន​ថា​ នៅ​ដំណាក់កាល​ទី​២​ឆាប់ៗ​នេះ យើង​នឹង​អាចបើក​ដំណើរ​ការសិក្សាចំពោះ​ថ្នាក់​ទី​៧​ទី​៨ ថ្នាក់​ទី​១០​និង​ទី​១១ បន្ដទៀត​បាន​។​

ក្នុងឱកាស​នោះ​លោក​ សុខ សម្បត្តិ អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ព្រែក​ព្នៅ បាន​មានប្រសាសន៍ថា ការសិក្សា​តាម​ប្រព័ន្ធ​អន​ឡាញ គឺ​មិនមាន​គុណភាព ដូច​ការសិក្សា​ដោយផ្ទាល់​នៅក្នុង​ថា្នក់​រៀន​ជាមួយ​គ្រូ​ផ្ទាល់​នោះឡើយ ដូចនេះហើយ​បានជាប្រមុខ​រាជរដ្ឋាភិបាល សម្ដេច​តេ​ជោ​ខិតខំ​រិះរក​វិធីសាស្ដ្រគ្រប់បែប​យ៉ាង​រួមទាំង​ចាក់​វ៉ាក់សាំង​ឲ្យ​យុវជន​និង​កុមារ​យើង​ផង ដើម្បី​បង្កលក្ខណៈ​ឲ្យ​សិស្សានុសិស្ស​បាន​ចូល​សិក្សា​ក្នុង​ថ្នាក់​ឡើងវិញ​។​

ក្នុងនោះ​ផងដែរ​លោក​អភិបាលខណ្ឌ​ក៏បានលើកឡើង​ដែរ​ថា ចំពោះ​ការផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ សម្រាប់​ខណ្ឌ​ព្រែក​ព្នៅ ដែលមាន​វត្ត​ចំនួន​១៨ បានធ្វើ​សំណាក​រក​មេរោគ​កូ​វីដ​១៩ ទៅលើ​ព្រះសង្ឃ និង​អ្នក​ដែល​ស្នាក់​នៅក្នុង​វត្ត ដោយ​រកឃើញ​វិជ្ជមាន​២​អង្គ និង​១​នាក់ បាន​បញ្ជូនទៅ​ព្យាបាល​រួចហើយ និង​បាន​បាញ់ថ្នាំ​សម្លាប់​មេរោគ​រួចរាល់​ដែរ​។ សម្រាប់​ស្ថានភាព​នៅតាម ទី​អារាម​មកទល់ពេលនេះ​មាន​លក្ខណៈ​ល្អប្រសើរ ដោយ​ប្រជាពលរដ្ឋ​អាច​យក​ចង្ហាន់​ប្រគេន​ព្រះសង្ឃ​បាន ដែល​ព្រះសង្ឃ​រង់ចាំ​ទទួល និង​វេរចង្ហាន់ គ្រឿង​សម្ភារៈ​ទាំងនោះ​នៅ​មាត់​ទ្វាររបង​វត្ត​តែម្ដង​។

ទោះយ៉ាងណា​មកទល់ពេលនេះ ព្រះសង្ឃ​នៅក្នុង​វត្ត​ទាំង​១៨ ពុំមាន​វត្ត​ណា​ដែល​ព្រះសង្ឃ​ខ្វះខាត ចង្ហាន់​នោះឡើយ​៕

អត្ថបទ៖ ឧ​ត្ត​រ៉ា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១១ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ២៩ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៣៤ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម២ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

Sokha Hotels

ព័ត៌មានពេញនិយម