Connect with us

ព័ត៌មានជាតិ

ប្រមុខការទូត ណែនាំឱ្យសមាគម​សហគ្រិន​វ័យក្មេង ភ្ជាប់ទំនាក់ទំនងជាមួយស្ថានទូតខ្មែរ នៅបរទេស ដើម្បីផ្សព្វផ្សាយផលិតផល​លើឆាកអន្តរជាតិ

បានផុស

នៅ

ការផ្តល់អនុសាសន៍របស់ប្រមុខការទូតកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានធ្វើឡើង ខណៈបានទទួលជួបសំណេះសំណាលជាមួយសមាគមសហគ្រិនវ័យក្មេងកម្ពុជា (Young Entrepreneurs Association of Cambodia -YEAC) តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងជំនួបសំណេះសំណាលនោះ លោក សៀង សុបញ្ញា ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជា បានលើកឡើងពីគោលបំណង និងដំណើរការតាំងពីឆ្នាំ២០០៩ របស់សមាគម ដែលបច្ចុប្បន្នមានសមាជិកសរុប៣៩៤នាក់ តំណាងឲ្យក្រុមហ៊ុនចំនួនជាង៧០០ មានសាខាតាមខេត្តមួយចំនួន ហើយគ្រោងបន្តបង្កើតសាខាទូទាំងប្រទេសកម្ពុជា ដើម្បីជួយជ្រោមជ្រែងពង្រឹងសមត្ថភាព និងលទ្ធភាពធ្វើធុរកិច្ចដល់សហគ្រិនវ័យក្មេងកម្ពុជា។

តំណាងសមាគមបានវាយតម្លៃខ្ពស់ចំពោះគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន  ដើម្បីអភិវឌ្ឍនសេដ្ឋកិច្ច និងសង្គម រួមទាំងជោគជ័យក្នុងការគ្រប់គ្រងការរាតត្បាតនៃជំងឺកូវីដ-១៩ និងការចាក់វ៉ាក់សាំងជូនប្រជាជន។

ជាមួយគ្នានោះ សមាគមសហគ្រិនវ័យក្មេងបានស្នើសុំលោកឧបនាយករដ្ឋមន្ត្រី ផ្តល់អនុសាសន៍ ដើម្បីបង្កើនការចូលរួមចំណែកលើកស្ទួយឃឿនសេដ្ឋកិច្ចកម្ពុជា ស្របទៅតាមកិត្យានុភាពកាន់តែខ្ពស់ និងតួនាទីកាន់តែសកម្មរបស់កម្ពុជា ដែលជាលទ្ធផលនៃកិច្ចប្រឹងប្រែងអនុវត្តនយោបាយការបរទេសរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងឱកាសដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ ព្រមទាំងការណ៍អមសំខាន់ៗនៅខែវិច្ឆិកាឆ្នាំ២០២១ និងការទទួលតួនាទីជាប្រធានអាស៊ានជាលើកទី៣ នៅឆ្នាំ២០២២។

ជាកិច្ចឆ្លើយតបលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរពីការរីកចម្រើនរបស់សមាគម ព្រមទាំងឆន្ទៈស្វែងយល់ឲ្យបានស៊ីជម្រៅពីការវិត្តស្ថានការណ៍លើគ្រប់ទិដ្ឋភាព ក្នុងបរិបទសាកលភាវូបនីយកម្ម រួមទាំងការរីកចម្រើនផ្នែកវិទ្យាសាស្រ្ត និងនិន្នាការតំបន់ និងពិភពលោក។  

លោកឧបនាយករដ្ឋមន្ត្រី លើកឡើងពីតួនាទី និងការខិតខំរបស់ក្រសួងការបរទេស ក្នុងការងារការទូតកម្ពុជាលើឆាកអន្តរជាតិ ជាពិសេសតាំងពីក្រោយពេលកម្ពុជាទទួលបានសន្តិភាពពេញលេញ និងបានចូលជាសមាជិកអាស៊ាននៅឆ្នាំ១៩៩៩។

ពាក់ព័ន្ធនឹង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុបលើកទី១៣ និងព្រឹត្តិការណ៍អមចំនួន៦  នៅចុងឆ្នាំ២០២១នេះ  លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានរៀបរាប់ពីសារៈសំខាន់ធំធេងជាប្រវតិ្តសាស្រ្តសម្រាប់កម្ពុជាក្នុងការទទួលតួនាទីធ្វើជាម្ចាស់ផ្ទះរៀបចំ និងធ្វើសហប្រធានដឹកនាំកិច្ចប្រជុំ ដែលមានមេដឹកនាំកំពូលពីអឺរ៉ុប និងអាស៊ី ចំនួន៥១ប្រទេស ព្រមទាំងអង្គការតំបន់ដ៏សំខាន់ពីរគឺអាស៊ាន និងសហភាពអឺរ៉ុប រួមពិភាក្សា និងផ្លាស់ប្តូរមតិគ្នាស្តីពីការដោះស្រាយបញ្ហាប្រឈមធំ និងការវិវត្តស្ថានការណ៍ក្នុងតំបន់ទាំងពីរ។ 

លោកឧបនាយករដ្ឋមន្រ្តីបានពិពណ៌នាត្រួសៗអំពីការត្រៀមទទួលធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ ដែលកម្ពុជាមានភារកិច្ចត្រូវរៀបចំកិច្ចប្រជុំអាស៊ានជាច្រើន ក្នុងនោះមានកិច្ចប្រជុំធំៗដូចជា កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥  កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១  ព្រមទាំងកិច្ចប្រកំពូលពាក់ព័ន្ធ និងខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតអាស៊ាន។

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រី្តក៏បានលើកអំពីអាទិភាព និងសកម្មភាពសំខាន់ជាច្រើន ដែលកម្ពុជានឹងជំរុញអនុវត្តក្នុងនាមជាប្រធានអាស៊ាន ដើម្បីដោះស្រាយបញ្ហាប្រឈមចំពោះមុខ រួមទាំងការប្រយុទ្ធនឹងការរាតត្បាតជំងឺកូវីដ​១៩ និងកិច្ចប្រឹងប្រែងងើបចេញពីផលប៉ះពាល់នៃជំងឺនេះ និងស្ថានការណ៍ភូមិសាស្រ្តនយោបាយក្នុងតំបន់ និងការបន្តអនុវត្តផែនការសកម្មភាពកសាងសហគមន៍អាស៊ានលើសសរស្តម្ភនយោបាយ-សន្តិសុខ សេដ្ឋកិច្ច និងសង្គម-វប្បធម៌ដែលបានអនុម័តកន្លងមក និងការងាររៀបចំទស្សនវិស័យ សហគមន៍អាស៊ានក្រោយឆ្នាំ ២០២៥។

លោកឧបនាយករដ្ឋមន្ត្រីបានផ្តល់អនុសាសន៍ឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា ផ្សាភ្ជាប់ទំនាក់ទំនងជាមួយគ្រប់ស្ថានបេសកម្មកម្ពុជានៅបរទេស និងសហការជាមួយក្រុមការងារការទូតសេដ្ឋកិច្ចរបស់ក្រសួងការបរទេស ដើម្បីពង្រីកវិសាលភាពធុរកិច្ច និងសមត្ថភាពរបស់សហគ្រិនវ័យក្មេងកម្ពុជា ព្រមទាំងចូលរួមគាំទ្រដល់កិច្ចប្រឹងប្រែងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចូលរួមផ្សព្វផ្សាយផលិតផលកម្ពុជា  លើកកម្ពស់សក្តានុពលវិស័យទេសចរណ៍ វប្បធម៌  និងវិនិយោគកម្ពុជាលើឆាកអន្តរជាតិ។ 

ក្នុងក្របខ័ណ្ឌអាស៊ាន  លោកឧបនាយករដ្ឋមន្រី្តបានស្នើឲ្យសមាគមសហគ្រិនវ័យក្មេងកម្ពុជា សិក្សាលទ្ធភាពទាញប្រយោជន៍ពីកលានុវត្តភាពក្នុងក្របខណ្ឌស្តារឡើងវិញគ្រប់ជ្រុងជ្រោយរបស់អាស៊ាន  ដែលគ្របដណ្តប់លើវិស័យយុទ្ធសាស្រ្តជាអាទិភាពចំនួន ៥ រួមមាន៖ លើកកម្ពស់សមត្ថភាពប្រព័ន្ធសុខាភិបាល  ពង្រឹងសន្តិសុខមនុស្យ ពង្រីកសក្តា​នុពល​ទីផ្សារក្នុងអាស៊ាន និងសមាហរណកម្មអាស៊ាន បង្កើនការអភិវឌ្ឈវិស័យឌីជីថល និងធ្វើទំនើបកម្មឆ្ពោះទៅអនាគតប្រកបដោយភាពធន និងចីរភាព៕

អត្ថបទៈ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៧ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម