ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដកើនដល់ ១៧ ករណីគិតត្រឹមម៉ោង ៧ ៣០ ព្រឹកថ្ងៃទី ០១ ខែធ្នូ ឆ្នាំ២០២០ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។ ភាគច្រើនអ្នកដែលឆ្លងមានអាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
ខាងក្រោមជនរងគ្រោះទាំង ១៧ ករណី ដែលពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកាគិតពីថ្ងៃ ២៨-៣០ វិច្ឆិកា ២០២០៕
ថ្ងៃទី ៣០ វិច្ឆិកា ២០២០៖ ០៣ នាក់
- ស្រ្តីជនជាតិខ្មែរអាយុ ២៥ ឆ្នាំ និងទារកប្រុស អាយុ ០៧ ខែ អាសយដ្ឋាននៅសង្កាត់និរោធ ខណ្ឌច្បារអំពៅ។
- ស្រ្តីជនជាតិខ្មែរអាយុ ៦៤ ឆ្នាំ អាសយដ្ឋាននៅសង្កាត់ទួលទំពូង ១ ខណ្ឌចំការមន ត្រូវជាម្តាយអ្នកជំងឺស្រ្តីអាយុ ៣៦ ឆ្នាំ ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
ថ្ងៃ ២៩ វិច្ឆិកា ២០២០៖ ០៨ នាក់
- ស្រ្តីជនជាតិខ្មែរអាយុ ៣៦ ឆ្នាំ មានអាសយដ្ឋាននៅសង្កាត់ទួលទំពូង ១ ខណ្ឌចំការមន ដែលមានស្វាមីជាអនុប្រធាននាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ។
- ស្រីជនជាតិខ្មែរអាយុ ២៤ ឆ្នាំ អាសយដ្ឋាននៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ មានស្វាមីបម្រើការនៅនាយកដ្ឋានព័ត៌មានវិទ្យានៃក្រសួងមហាផ្ទៃ។
- ស្រ្តីជនជាតិខ្មែរអាយុ ៤៥ ឆ្នាំ អាសយដ្ឋាននៅសង្កាត់និរោធខណ្ឌច្បារអំពៅ ជាម្តាយមីងអ្នកជំងឺកូវីដថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- ស្រ្តីជនជាតិខ្មែរអាយុ ៣០ ឆ្នាំ អាសយដ្ឋាននៅសង្កាត់និរោធខណ្ឌច្បារអំពៅ ជាគ្រួសារអ្នកបើកបររបស់អ្នកជំងឺកូវីដថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- ស្រ្តីជនជាតិខ្មែរ អាយុ (មិនបានរាយការណ៍) អាសយដ្ឋាននៅសង្កាត់និរោធខណ្ឌច្បារអំពៅ ជាអ្នកប៉ះពាល់ផ្ទាល់អ្នកជំងឺកូវីដថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- បុរសជនជាតិខ្មែរអាយុ ២៣ ឆ្នាំ អាសយដ្ឋាននៅសង្កាត់និរោធខណ្ឌច្បារអំពៅ ត្រូវជាក្មួយរបស់អង្គរក្សអ្នកជំងឺកូវីដថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- កុមារាជនជាតិខ្មែរអាយុ ០៧ ឆ្នាំ អាសយដ្ឋាននៅសង្កាត់និរោធខណ្ឌច្បារអំពៅ ជាក្មួយប្រុសរបស់អ្នកជំងឺកូវីដថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
- បុរសជនជាតិខ្មែរអាយុ ៣៤ ឆ្នាំអាសយដ្ឋាននៅសង្កាត់និរោធខណ្ឌច្បារអំពៅ ជាអ្នកប៉ះពាល់អ្នកជំងឺកូវីដថ្មី ដែលរកឃើញក្នុងព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
២៨ វិច្ឆិកា ២០២០៖ ០៦ នាក់
- ស្រ្តីជនជាតិខ្មែរអាយុ ៥៦ ឆ្នាំ អាសយដ្ឋាននៅសង្កាត់ជ្រាវ ក្រុងសៀមរាប និងនៅបុរីប៉េងហួត ផ្លូវ ៦០ ម៉ែត្រ។
- បុរសជនជាតិខ្មែរអាយុ ៦០ ឆ្នាំ ជាអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ រួមជាមួយសមាជិកគ្រួសារ ០៤ នាក់ទៀត (ស្រ្តីអាយុ ៣៦ ឆ្នាំ, កុមារា អាយុ ១២ ឆ្នាំ, បុរសអាយុ ៣៦ ឆ្នាំ និងបុរសអាយុ ៣៦ ឆ្នាំ) រស់នៅរាជធានីភ្នំពេញ។