Connect with us

ព័ត៌មានជាតិ

កម្លាំងប្រជាការពារ បានទទួលអំណោយ ពីលោកអភិបាលខណ្ឌអភិបាលខណ្ឌច្បារ

បានផុស

នៅ

នៅ​ព្រឹក​ថ្ងៃទី​២៩ ខែកញ្ញា​ឆ្នាំ​២០២១ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានជួបសំណេះសំណាល និងចែកអំណោយដល់កងកម្លាំងសណ្តាប់ខណ្ឌ ជាង៥០នាក់ ក្នុង​ម្នាក់ៗ​ទទួលបាន​អង្ករ​៣០​គីឡូក្រាម ថវិកា ១០​ម៉ឺន​រៀល និង​ភេសជ្ជៈ សម្រាប់​យកទៅ​ចូលរួម​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​នេះ ​លោក​អភិបាលខណ្ឌ​បាន​កោតសរសើរ​ដល់ក​ង​កម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ ដែល​បានរួម​ចំណែក​យ៉ាងសកម្ម​ក្នុង​កិច្ចការងារ​ពង្រឹង​សន្តិសុខ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ សំអាត​បរិស្ថាន អនាម័យ សម្រួល​ចរាចរ និង​ចូលរួម​សហការ​អនុវត្ត​ច្បាប់​ចរាចរណ៍ ត្រួតពិនិត្យ​អាវុធជាតិផ្ទុះ ជាពិសេស​ចូលរួម​ក្នុង​ការងារ ការពារ​និង​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​នូវ​វិធានការ ៣​ការពារ ៣​កុំ និង​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បី​ជំរុញ​បងប្អូន​ប្រជាពលរដ្ឋ​អនុវត្ត​ឲ្យបាន​គ្រប់ៗ​គ្នា។

ជាមួយគ្នានេះដែរ​ លោក​អភិបាលខណ្ឌ​បាន​ជំរុញ​ឲ្យកម្លាំងសណ្តាប់​ខណ្ឌ​ត្ រូវមាន​សាមគ្គីភាព​ផ្ទៃក្នុង​ល្អ បន្ត​អនុវត្ត​ការងារ​ពង្រឹង​សន្តិសុខ ចុះ​រៀបចំ​សណ្តាប់ធ្នាប់ បរិស្ថាន​អនាម័យ ឲ្យ​ប្រសើរឡើង​ថែមទៀត ជាពិសេស​ក្នុងពេលដែល​ជំងឺកូ​វីដ​-១៩ កំពុងតែ​គំរាមកំហែង​សុខភាព​ប្រជាពលរដ្ឋនៅក្នុង​រាជធានី​ភ្នំពេញ ដូច្នេះ​សូម​ឲ្យកម្លាំង​សណ្តាប់ធ្នាប់​ខណ្ឌ​ ត្រូវ​ចូលរួម​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌ និង​កម្លាំង​នគរបាល​ខណ្ឌ ការពារ​សន្តិសុខ សណ្តាប់ នៅតាម​គោលដៅ​និង​ផ្លាស់ប្តូ​វេន​គ្នា​ប្រចាំការ តែ​កុំ​ភ្លេច​ត្រូវការពារ​ខ្លួន​យើង​ផង ដោយ​អនុវត្ត​ជានិច្ច​នូវ​វិធានការ ៣​កុំ ៣​ការពារ ​ក្នុង​ការការពារ​អាយុជីវិត​របស់​យើង​ជៀស​ផុតពី​ជំងឺកូ​វីដ​-១៩ និងហាម​ដាច់ខាត​ពាក់ព័ន្ធ ​និង​គ្រឿងញៀន បើ​មាន​កម្លាំង​ណា​ម្នា​ក់ជាប់​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន​ហើយ​មិន​អត់ឱន​ឲ្យ​ដាច់​ខាត៕​

អត្ថបទ៖ ន​រា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៥ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៥ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៦ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម