Connect with us

ព័ត៌មានជាតិ

ក្រសួងការបរទេស​ធ្វើ​បទ​បង្ហាញ​ស្ដីពី​ការរៀបចំ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ជូន​ដល់​បណ្ដា​អង្គទូត នៃ​ប្រទេស​ដៃគូ ASEM

បានផុស

នៅ

នា​រសៀល​ថ្ងៃ​ទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ នេះ លោក លុយ ដា​វីត រដ្ឋលេខាធិការ និង​ជា​ប្រធាន​លេខាធិការដ្ឋាន​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ (ASEM13) បាន​ដឹកនាំ​ការ​ធ្វើ​បទ​បង្ហាញ​ខ្លី​ស្ដីអំពី​ការរៀបចំ​ត្រៀម​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប​លើក​ទី​១៣ ជូន​ដល់​បណ្ដា​អង្គទូត នៃ​ប្រទេស​ដៃគូ ASEM និង​ស្ថាប័ន​ពាក់ព័ន្ធ តាម​ប្រព័ន្ធ​វីដេអូ​។​ក្នុងអំឡុងពេល​នៃ​ការធ្វើ​បទ​បង្ហាញ​នេះ ព័ត៌មានសំខាន់ៗ​ដូចជា ព័ត៌មាន​ទូទៅ​ស្ដីពី​កម្មវិធី របៀបវារៈ និង​ព្រឹត្តិការណ៍​អម​កិច្ចប្រជុំ​កំពូល រួម​នឹង​បែបបទ​រដ្ឋបាល​ស្ដីពី​បច្ចេកទេស​ព័ត៌មានវិទ្យា និង​ផ្នែក​សារព័ត៌មាន ត្រូវបាន​ជម្រាបជូន​អង្គប្រជុំ​យ៉ាង​លម្អិត​ផងដែរ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កិច្ចប្រជុំ​កំពូល​នេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥-២៦ ខែវិច្ឆិកា ឆ្នាំ​២០២១ តាមរយៈ​ប្រព័ន្ធ​វីដេអូ​ហ្សូ​ម (Zoom)​។ កិច្ចប្រជុំ​កំពូល​រយៈពេល​ពីរ​ថ្ងៃនេះ នឹង​ប្រព្រឹត្តទៅ​នាពេល​រសៀល ដោយ​ចាប់ផ្តើម​ពី​ម៉ោង​១៤:០០ ម៉ោង​នៅ​កម្ពុជា (GMT+៧) ជាមួយ​កម្មវិធី​សំខាន់ៗ​ដូចជា​៖ កម្មវិធី​ថតរូប​ថ្នាក់ដឹកនាំ កម្មវិធី​បើក​កិច្ចប្រជុំ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ កិច្ចប្រជុំពេញអង្គ​ចំនួន​០២ កិច្ចប្រជុំ​ចង្អៀត កិច្ច​អនុម័ត​លើ​ឯកសារ​លទ្ធផល កម្មវិធី​បិទ និង​ចុងក្រោយ​គឺជា​សន្និសីទ​សារព័ត៌មាន​រួម​។​

ព្រឹត្តិការណ៍​អម​ចំនួន​៦ រួមមាន ទី​១, វេទិកា​អាស៊ី​-​អឺរ៉ុប​ស្តីពី​ស្ត្រី​សន្តិភាព និង​សន្តិសុខ ទី​២, កិច្ចប្រជុំ​ភាពជា​ដៃគូ​សភា​អាស៊ី​-​អឺរ៉ុប​លើក​ទី​១១ ទី​៣, មហោស្រព​វប្បធម៌​អាស៊ី​-​អឺរ៉ុប ទី​៤, កិច្ចប្រជុំ​កំពូល​ថ្នាក់ដឹកនាំ​វ័យក្មេង នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​៤ ទី​៥, វេទិកា​ធុរកិច្ច និង​សេដ្ឋកិច្ច​អាស៊ី​-​អឺរ៉ុប​លើក​ទី​១ និង​ទី​៦, កិច្ចពិភាក្សា​តុមូល​ក្រុម​និពន្ធ​សារព័ត៌មាន នៃ​មូលនិធិ​អាស៊ី​-​អឺរ៉ុប​លើក​ទី​១០ នឹងត្រូវ​ប្រព្រឹត្តទៅ​អម​ជាមួយ​កិច្ចប្រជុំ​កំពូល​នេះ​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម