Connect with us

ព័ត៌មានជាតិ

ក្រុមហ៊ុន VAAC – VIP Air Ambulance & Charter Flight ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​និមិត្តសញ្ញា​ថ្មី​

បានផុស

នៅ

​ក្រុមហ៊ុន VAAC – VIP Air Ambulance & Charter Flight បាន​ផ្លាស់ប្តូរ និង​ដាក់អោយ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​និមិត្តសញ្ញា​ថ្មី​របស់ខ្លួន បន្ទាប់ពី​ប្រតិបត្តិ​ការបម្រើ​អតិថិជន​ជាង​មួយឆ្នាំ​កន្លងមកនេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​គោលបំណង​នៃ​ការផ្លាស់ប្ដូរ​និមិត្តសញ្ញា​ថ្មី​របស់​ក្រុមហ៊ុន ស្របតាម​ទិសដៅ និង​ទស្សនៈ​ថ្មី ដែល​បាន​ដាក់ចេញ ដោយ​ផ្ដោត​សំខាន់​លើ​ការពង្រឹង​គុណភាព និង​សេវាកម្ម​ដ៏​ល្អ​បន្ថែម​ជូន​អតិថិជន​។ ការ​រចនា​និមិត្តសញ្ញា​ថ្មី (​ឡូ​ហ្គូ​) មួយ​នេះ​ឡើង គឺ​ដើម្បី​បន្ថែម​នូវ​ភាព​ទាក់ទាញ និង​ស្រស់ស្អាត ដោយ​ប្រើប្រាស់​ពណ៌​ទឹកមាស ទៅលើ​គំនូស និង​រូប​យន្តហោះ សមស្រប​ទៅនឹង​អត្ថន័យ​នៃ​ការផ្ដល់​សេវាកម្ម​ប្រកបដោយ​គុណ​តម្លៃ និង​គុណភាព​របស់​យើងខ្ញុំ ជាមួយនឹង​ពាក្យ By 3 Ladies និង​ពាក្យកាត់​ថា VAAC​។

​បន្ថែម​ពីនេះ ការ​រចនា​និមិត្តសញ្ញា​ថ្មី​នេះ​ឡើង គឺ​ដើម្បី​បញ្ចៀស​ការយល់ច្រលំ​រប​ស់​សាធារណជន និង​អតិ​ឋិ​ជន ដោយហេតុ​កន្លងមក​មានការ​បន្លំ​យក​និមិត្តសញ្ញា​VAAC​ទៅប្រើ​ប្រាស់ ពី​សំណាក់​ក្រុមហ៊ុន​ដទៃ និង​មាន​ចេទនា​ទុច្ចរិត​ចង់​ឲ្យ​មាន​ការយល់ច្រលំ​ពី​អតិថិជន​ថា​កំពុងតែ​ទទួល​សេវាកម្ម​ពី​VAAC​។ គួរ​បញ្ជាក់ថា VAAC មាន​ស្ថាបនិក​តែ​ចំនួន​បី​រូប​ប៉ុណ្ណោះ​គឺ​លោកស្រី ខែ​ក ខេមរ៉ា​ត់ កញ្ញា​វេជ្ជបណ្ឌិត តាន់ ឥន្ទ​ដ្រា​វី​ណា និង​លោកស្រី ជួន ម៉ូ​លីកា​។

​អំពី​ក្រុមហ៊ុន VAAC – VIP Air Ambulance & Charter Flight

​ក្រុមហ៊ុន VAAC ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាបនិក​ស្ត្រី​វ័យក្មេង​ចំនួន​បី​រូប បាន​ចាប់ដៃគ្នា​បើក​ដំណើរការ សេវាកម្ម​យន្តហោះ​សង្គ្រោះបន្ទាន់ និង​យន្តហោះ​បែប​ឯកជន​ហៅ​កាត់​ថា VAAC – VIP Air Ambulance &Charter flight​។

​ក្នុង​រយៈពេល​១​ឆ្នាំ​កន្លងមកនេះ VAAC បានទទួល​នូវ​ការគាំទ្រ​យ៉ាងច្រើន និង​មាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន ដោយសារតែ VAAC មានការ​សហការ ល្អជា​មួយ​ភាគី​ពាក់ព័ន្ធ​ទាំង​នៅក្នុង និង​ក្រៅប្រទេស​ក្នុងការ​រៀបចំ​ឯកសារ​បញ្ជូន​អ្នកជំងឺ​បាន​លឿន រហ័ស​ទាន់​ចិត្ត ប្រកបដោយ​វិជ្ជាជីវៈ រក្សាបាន​នូវ​ក្រមសីលធម៌ ផ្តល់នូវ​ទំនុកចិត្ត​ជូន​អ្នកជំងឺ ព្រមទាំង​តម្លៃ​សមរម្យ​ជូន​អតិថិជន​។​

​សូម​អតិថិជន និង​សាធារណជន​ទាំងអស់​មេត្តា​ជ្រាប​ជា​ព័ត៌មាន និង​ពិនិត្យ​ឲ្យ​បាន​ម៉ត់ចត់​ចៀសវាង​ការ​ភ័ន្ត​ច្រ​លំ​រវាង​ក្រុមការងារ​VAAC និង​ក្រុមហ៊ុន​ដទៃ​។ ជា​ចុងក្រោយ VAAC សូម​គោរព​ជូនពរ​បងប្អូន​ឲ្យ​ជួបតែ​សុខភាព​ល្អ និង​ជោគជ័យ​គ្រប់​ភារកិច្ច​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម