ព័ត៌មានជាតិ
ក្រុមហ៊ុន VAAC – VIP Air Ambulance & Charter Flight ដាក់ឱ្យប្រើប្រាស់ជាផ្លូវការនិមិត្តសញ្ញាថ្មី
ក្រុមហ៊ុន VAAC – VIP Air Ambulance & Charter Flight បានផ្លាស់ប្តូរ និងដាក់អោយប្រើប្រាស់ជាផ្លូវការនូវនិមិត្តសញ្ញាថ្មីរបស់ខ្លួន បន្ទាប់ពីប្រតិបត្តិការបម្រើអតិថិជនជាងមួយឆ្នាំកន្លងមកនេះ។
គោលបំណងនៃការផ្លាស់ប្ដូរនិមិត្តសញ្ញាថ្មីរបស់ក្រុមហ៊ុន ស្របតាមទិសដៅ និងទស្សនៈថ្មី ដែលបានដាក់ចេញ ដោយផ្ដោតសំខាន់លើការពង្រឹងគុណភាព និងសេវាកម្មដ៏ល្អបន្ថែមជូនអតិថិជន។ ការរចនានិមិត្តសញ្ញាថ្មី (ឡូហ្គូ) មួយនេះឡើង គឺដើម្បីបន្ថែមនូវភាពទាក់ទាញ និងស្រស់ស្អាត ដោយប្រើប្រាស់ពណ៌ទឹកមាស ទៅលើគំនូស និងរូបយន្តហោះ សមស្របទៅនឹងអត្ថន័យនៃការផ្ដល់សេវាកម្មប្រកបដោយគុណតម្លៃ និងគុណភាពរបស់យើងខ្ញុំ ជាមួយនឹងពាក្យ By 3 Ladies និងពាក្យកាត់ថា VAAC។
បន្ថែមពីនេះ ការរចនានិមិត្តសញ្ញាថ្មីនេះឡើង គឺដើម្បីបញ្ចៀសការយល់ច្រលំរបស់សាធារណជន និងអតិឋិជន ដោយហេតុកន្លងមកមានការបន្លំយកនិមិត្តសញ្ញាVAACទៅប្រើប្រាស់ ពីសំណាក់ក្រុមហ៊ុនដទៃ និងមានចេទនាទុច្ចរិតចង់ឲ្យមានការយល់ច្រលំពីអតិថិជនថាកំពុងតែទទួលសេវាកម្មពីVAAC។ គួរបញ្ជាក់ថា VAAC មានស្ថាបនិកតែចំនួនបីរូបប៉ុណ្ណោះគឺលោកស្រី ខែក ខេមរ៉ាត់ កញ្ញាវេជ្ជបណ្ឌិត តាន់ ឥន្ទដ្រាវីណា និងលោកស្រី ជួន ម៉ូលីកា។
អំពីក្រុមហ៊ុន VAAC – VIP Air Ambulance & Charter Flight
ក្រុមហ៊ុន VAAC ត្រូវបានបង្កើតឡើងដោយស្ថាបនិកស្ត្រីវ័យក្មេងចំនួនបីរូប បានចាប់ដៃគ្នាបើកដំណើរការ សេវាកម្មយន្តហោះសង្គ្រោះបន្ទាន់ និងយន្តហោះបែបឯកជនហៅកាត់ថា VAAC – VIP Air Ambulance &Charter flight។
ក្នុងរយៈពេល១ឆ្នាំកន្លងមកនេះ VAAC បានទទួលនូវការគាំទ្រយ៉ាងច្រើន និងមានទំនុកចិត្តខ្ពស់ពីអតិថិជន ដោយសារតែ VAAC មានការសហការ ល្អជាមួយភាគីពាក់ព័ន្ធទាំងនៅក្នុង និងក្រៅប្រទេសក្នុងការរៀបចំឯកសារបញ្ជូនអ្នកជំងឺបានលឿន រហ័សទាន់ចិត្ត ប្រកបដោយវិជ្ជាជីវៈ រក្សាបាននូវក្រមសីលធម៌ ផ្តល់នូវទំនុកចិត្តជូនអ្នកជំងឺ ព្រមទាំងតម្លៃសមរម្យជូនអតិថិជន។
សូមអតិថិជន និងសាធារណជនទាំងអស់មេត្តាជ្រាបជាព័ត៌មាន និងពិនិត្យឲ្យបានម៉ត់ចត់ចៀសវាងការភ័ន្តច្រលំរវាងក្រុមការងារVAAC និងក្រុមហ៊ុនដទៃ។ ជាចុងក្រោយ VAAC សូមគោរពជូនពរបងប្អូនឲ្យជួបតែសុខភាពល្អ និងជោគជ័យគ្រប់ភារកិច្ច៕
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
សេដ្ឋកិច្ច៥ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដីជាង ៤៣ ហិកតា នៅភូមិសាស្ត្រភ្នំ ១៥០០ ត្រៀមដាំស្ដារព្រៃឈើឡើងវិញ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះផ្ទះពលរដ្ឋក្នុងបុរីពិភពថ្មីកំបូល