Connect with us

ព័ត៌មានជាតិ

គណៈកម្មាធិការ​សមាគម​អតីត​យុទ្ធជន​ខេត្ត​កំពង់ធំ​ប្រគល់​ថវិកា​ធានារ៉ាប់រង​សង្គម​ជិត​១០០​លាន​រៀល​ជួន គ្រួសារ​សព​អតីតយុទ្ធជន​១០​គ្រួសារ

បានផុស

នៅ

កំពង់ធំ​ ៖ ឧត្ដមសេនីយ៍ទោ​សោម ស៊ុន ប្រធាន​គណៈកម្មាធិការ​សមាគម​អតីតយុទ្ធជន​ខេត្តកំពង់ធំ និង​លោក​ជា គឿន អនុប្រធាន​មន្ទីរ សង្គមកិច្ច​អតីត​យុទ្ធជន និង​យុវ​នីតិ​សម្បទា បាន​អញ្ជើញ​ប្រគល់​ថវិកា​ជិត​១០០​លាន​រៀល ប្រគល់​ជូន​គ្រួសារ​សព​អតីត​យុទ្ធជន​១០​គ្រួសារ នៅ​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ ២០២១ នៅ​ផ្នែក សឹក​រង​ស្ទឹងសែន សង្កាត់​អាចារ្យ​លាក់ នៅ​ក្រុង​ស្ទឹងសែន ខេត្តកំពង់ធំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ជា គឿន អនុប្រធាន​មន្ទីរ និង​លោកស្រី​កែវ ច​ន្ឋូ ប្រធាន​ការិយាល័យ បេឡា​ជាតិ​អតីត​យុ​ទ្ធ​ជន ខេត្តកំពង់ធំ បាន​ឲ្យ​ដឹង​ថា ថវិកា​ដែល​គ្រួសារ​សព​អតីតយុទ្ធជន​នីមួយៗ ទទួលបាន​ថវិកា​នេះ មានការ​ខុសគ្នា របស់​ក្រុម គ្រួសារ​សព​នីមួយៗ តាម​ឋានន្តរសក្ដិ និង​រយៈពេល​នៃ​ការបម្រើ​ការងារ​របស់​អតីតយុទ្ធជន។​

​ឧត្ដមសេនីយ៍ទោ​សោម ស៊ុន មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ឲ្យ​ដឹងថា​ ប្រាក់​ធានារ៉ាប់រង សង្គម របស់​រាជរដ្ឋាភិបាល ចំនួន​៩០.០៧៣.៥៦០​រៀល សម្រាប់​ប្រគល់​ជូន​គ្រួសារ​សព​អតីតយុទ្ធជន ចំនួន​១០​គ្រួសារ និង​បាន​សម្តែង​នូវ​ការសោកស្ដាយ ចំពោះ​ការបាត់បង់​អតីតយុទ្ធជន ដែល​ធ្លាប់​រួមរស់​ជាមួយគ្នា នៅ ក្នុង​សមរភូមិ​នា​សម័យ​សង្គ្រាម​កន្លងមក និង​ចូលរួម​សោកស្តាយ ការបាត់បង់​ស្វាមី ដែល​បានទទួល​មរណភាព ដោយសារ​ជំងឺ​រ៉ាំរ៉ៃ បន្សល់ទុក​ពី​សម័យ​សង្គ្រាម និង​សូម​បួងសួង​ដល់​វិញ្ញាណក្ខន្ធ​បងប្អូន​អតីតយុទ្ធជន​សូម​បាន ទៅកាន់​សុគតិភព កុំបី​ឃ្លៀងឃ្លាត​ឡើយ ។

​ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បញ្ជាក់​ពី​ការយកចិត្ត​ទុក​របស់ សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ប្រធាន​សមាគម​អតីតយុទ្ធជន​កម្ពុជា ចំពោះ​អតីតយុទ្ធជន ទី​១: បងប្អូន​នៅមាន​ជីវិត​ទទួលបាន​ប្រាក់បៀវត្សរ៍​ប្រចាំខែ តាម​ប្រព័ន្ធ​ធានា​គារ ទី ២ : ពេល​មាន​ជំងឺ​បងប្អូន​អតីត​យុទ្ធ ជន​យើង​មាន​ប័ណ្ណ​បេឡា​ជាតិ​សន្តិសុខ​សង្គម ដោយ​រដ្ឋ​ជា​អ្នក​ចេញថ្លៃ​ព្យាបាល​ជំងឺ​ជូន​នៅ ន្ទីរ​ពេទ្យ​រដ្ឋ​នានា ទី ៣ : បងប្អូន​មរណភាព ក្រុមការងារ​សមាគម​អតីតយុទ្ធជន នាំយក​ប្រាក់​បេឡា​មរណ​សង្គ្រោះ​បួន​លាន​រៀល ជូន​ដល់ផ្ទះ សម្រាប់ធ្វើ​បុណ្យសព។​

​និង​បាន​សំណូមពរ​គ្រួសារ​សព​អតីតយុទ្ធជន ក្រោយពេល​ទទួលបាន​ថវិកា​នេះ ត្រូវខិតខំ​ប្រឹងប្រែង​ដោះស្រាយ ជីវភាព​គ្រួសារ បង្កើត​មុខរបរ​រក​ទទួលទាន ដើម្បី​ចិញ្ចឹមជីវិត ត្រូវ​បន្ត​អនុវត្ត​នូវ​វិធានការ របស់​ក្រសួងសុខាភិបាល ពិសេស វិធានការ ៣ ការ ពារ និង ៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម