Connect with us

ព័ត៌មានជាតិ

អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធម៌​កម្ពុជា​ប្រតិកម្ម​ចំពោះ​សេចក្តី​ស្នើច្បាប់​“​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១”​ដែល​អនុម័ត​ដោយ​សភា​ជាន់​ទាប​អាមេរិក​

បានផុស

នៅ

​ភ្នំពេញ​ ៖ ​លោក ជិន ម៉ា​លីន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​បាន​ថ្លែង​នៅ​រសៀល​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ​ដោយ​សម្តែង​នូវ​ការ​សោកស្តាយ ចំពោះ​សេចក្តីស្នើច្បាប់​“​ប្រជាធិបតេយ្យ​កម្ពុជា ឆ្នាំ​២០២១” ដែល​បាន​អនុម័ត​ដោយ​សភា​ជាន់​ទាប​អាមេរិក​កាលពី​ថ្ងៃ​ម្សិលមិញ​ដែល​មិន​ឆ្លុះបញ្ចាំង​នូវ​ស្ថានភាព​សិទ្ធិ មនុស្ស​ពិតប្រាកដ​នៅ​កម្ពុជា​ហើយ​ដែល​សេចក្តីស្នើច្បាប់​នេះ​មាន​ចរិត​នយោបាយ​ដែល​ស្នើ​ឡើង​ដោយ​តំណាងរាស្ត្រ​អាមេរិក​ចំនួន ២ ទៅ ៣ នាក់​ប៉ុណ្ណោះ​ដែល​ធ្លាប់ មាន​ទំនាក់ទំនង​ជាមួយនឹង​អតីត​គណបក្សប្រឆាំង​។

លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា «​បញ្ហា​សិទ្ធិមនុស្ស​នេះ​ពុំមាន​ប្រទេស​ណាមួយ​ល្អឥតខ្ចោះ​នោះទេ​គ្រាន់តែ​ប្រទេស​ខ្លះ​មាន​ច្រើន​និង​ប្រទេស​ខ្លះ​មាន​តិច​ដែល សូម្បីតែ​អាមេរិក​ខ្លួនឯង​ក៏មាន​បញ្ហា​រំលោភសិទ្ធិ​មនុស្ស​នេះ​ច្រើន​គួរសម​ដែរ ហើយ​ការវាយតម្លៃ​អំពី​សិទ្ធិមនុស្ស​ក៏​តែងតែមាន​ការប្រែប្រួល​ទៅតាម​បរិបទ​សង្គម​និង​តំ បន់​នីមួយៗ​ផងដែរ »​។

​លោក ជិន ម៉ា​លីន បាន​បន្តថា​ សេចក្តី​ស្នើច្បាប់​ដែល​មាន​ចរិត​នយោបាយ​នេះ​បានបង្ហាញ​ឱ្យឃើញ​តាមរយៈ​ការទំនាក់ទំនង​រវាង​អតីត​គណបក្សប្រឆាំង និង តំណាង រាស្ត្រ​អាមេរិក​មួយចំនួន​តូច​ដែលមាន​និន្នាការ​ប្រឆាំងនឹង​កម្ពុ​ជាតា​ម​គ្រប់​រូបភាព​ជាពិសេស​គឺ​គណបក្សកាន់អំណាច​តាំងពីដើម​រៀងមក​ដើម្បី​សម្រេច​នូវ​មហិច្ឆតា​ន​យោបាយ​ទាក់ទាញ​ប្រជាប្រិយភាព​និង​ការគាំទ្រ​ផ្នែក​នយោបាយ​នៅក្នុង​រដ្ឋ​ដែល​ខ្លួន​តំណាង​តែប៉ុណ្ណោះ​។

ការ​លើកឡើង​របស់​អ្នកនាំពាក្យ​ក្រសួង​យុ​ត្តិ​ធម៌​រូបនេះ​ធ្វើឡើង​បន្ទាប់ពី​សេចក្តីស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ​២០២១ ឬ Cambodia Democracy Act of 2021 ត្រូវបាន លោក Alan Lowenthal តំណាងរាស្ត្រ​អាមេរិក​អះអាង​នៅ​ថ្ងៃទី​២៩ ខែកញ្ញា នេះ​ថា​ ត្រូវបាន​រដ្ឋសភា​អាមេរិក​អនុម័ត​ប៉ុន្តែ​លោក​មិនបាន​បង្ហាញ​បន្ថែម ឡើយ​ថា​សេចក្តីស្នើច្បាប់​នេះ​នឹង​ទៅ​ដល់ដៃ​ព្រឹទ្ធសភា​និង​ប្រធានាធិបតី​អាមេរិក​នៅពេលណា​នោះទេ​។

លោក ជិន ម៉ា​លីន បាន​បន្ថែមថា ​សេចក្តី​ស្នើច្បាប់​នេះ​ត្រូវការ​ការអនុម័ត​ពី​ព្រឹទ្ធសភា និង​ការយល់ព្រម​ពី​ប្រធានាធិបតី​អាមេរិក​លោក ចូ បៃ​ឌិន បន្ថែម​ទៀត​។ ដូច្នេះ​ជា កម្រិត​ថ្នាក់​ជាតិ​ទាំង​ព្រឹទ្ធសភា​និង​ប្រធានាធិបតី​សហរដ្ឋអាមេរិក​នឹង​គិត​ផលប្រយោជន៍​ជាតិ​របស់​គេ​ទាំងមូល​ជាជាង​គិតដល់​ផលប្រយោជន៍​តំណាងរាស្ត្រ​មួយក្រុម​តូច ព្រោះថា​នៅ​ក្នុង​ស្ថានភាព​នៃ​គោលនយោបាយ​អន្តរជាតិ​របស់​សហរដ្ឋអាមេរិក​ក្នុងពេល​បច្ចុប្បន្ននេះ​គឺ​អាមេរិក​ត្រូវការ​កម្ពុ​ជាជាង​ពេលណាៗ​ទាំងអស់​ដើម្បី​សម្រេច​នូវ​ឥទ្ធិពល​ភូមិសាស្ត្រ​នយោបាយ​ជាពិសេស​គឺ​តំបន់​អាស៊ីអាគ្នេយ៍​នេះ ខណៈដែល​ពេលនេះ កម្ពុជា​ក៏បាន​ដើរតួនាទី​យ៉ាងសំខាន់​ផងដែរ​នៅលើ​ឆាក​អន្តរជាតិ ជាពិសេស នោះ​គឺ​កម្ពុជា​ជា​ប្រទេស​ដែល​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​-​អឺរ៉ុប លើក​ទី​១៣(ASEM13)​នា​ចុងខែ​វិច្ឆិកា​ឆ្នាំ​២០២១ និង​ជា​ប្រធាន​អាស៊ាន ក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ​ផងដែរ​។

លោក ជិន ម៉ា​លីន បាន​សង្កត់ធ្ងន់​ថា «​ហេតុផល​នេះហើយ​ដែល​សហរដ្ឋអាមេរិក​ត្រូវការ​កម្ពុជា​គួរសម​ដែរ​ដើម្បី​សម្រេច​នូវ​មហិច្ឆតា​ភូមិសាស្ត្រ​នយោបាយ​របស់ខ្លួន។ ​ដូច្នេះ​ខ្ញុំ​គិតថា​អាមេរិក​នឹង​គិតពី​ផលប្រយោជន៍​ជាតិ​ខ្លួន និង ទំនាក់ទំនង​អន្តរជាតិ​ក៏ដូចជា​ទំនាក់ទំនង​ទ្វេភាគី​ជាមួយ​កម្ពុជា​ច្រើនជាង​ការ​គិតដល់​ប្រយោជន៍​របស់ តំណាងរាស្ត្រ​អាមេរិក ២ ទៅ​៣​នាក់​នេះ​»​។

ដោយឡែក​បើសិនជា​មានច្បាប់​នេះ​ឬក៏​មិនមាន​ក៏ដោយ​លោក ជិន ម៉ា​លីន បាន​បញ្ជាក់ថា កម្ពុជា​ក្នុងនាម​ជា​រដ្ឋ​អធិបតេយ្យ​យើង​នៅតែ​ប្រកាន់​គោលជំហរ​ន​យោ បាយ​ការទូត និង​នយោបាយ​អន្តរជាតិ​ដោយមាន​ភាពបត់បែន​ជាពិសេស​នោះ​គឺ​កម្ពុជា​ប្រកាន់​ជាប់​ជានិច្ច​នូវ​គោលការណ៍ “​សន្តិ​សហ​វិជ្ជមាន​” ដែល​មានន័យថា​យើង នឹង​សហការ​និង​ចងមិត្ត​ជាមួយនឹង​បណ្តា​ប្រទេស​ទាំងអស់ នៅលើ​ពិភពលោក មិន​ថា​ប្រទេស​តូច ប្រទេស​ធំ មាន​ឬ​ក្រ ប្រទេស​ប្រជាធិបតេយ្យ​ឬ​មិន​ប្រជាធិបតេយ្យ នោះទេ ។​ល​។ ដើម្បី​ផលប្រយោជន៍​ជាតិ​កម្ពុជា​ទាំងមូល​។

​សេចក្តីស្នើច្បាប់​ស្នើ​ស្តីពី​លទ្ធិប្រជាធិបតេយ្យ​កម្ពុជា​ឆ្នាំ ២០២១​នេះ ត្រូវបាន​ស្នើឡើង​ដោយ លោក Steve Chabot អ្នកតំណាងរាស្ត្រ នៃ​បក្ស​សាធារណរដ្ឋ​ប្រចាំ​នៅ រដ្ឋ Ohio និង​លោក​Alan Lowenthal អ្នកតំណាងរាស្ត្រ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​ប្រចាំ​នៅ​រដ្ឋ California​ដែល​អ្នកតំណាងរាស្ត្រ​ទាំង​២​រូបនេះ​គឺជា​មនុស្ស​ដែល​ស្និទ្ធ ជាមួយ​គណបក្សប្រឆាំង​នៅ​កម្ពុជា ហើយ​តែង​ចេញមុខ​វាយប្រហារ​លើ​រាជរដ្ឋាភិបាល​កម្ពុជារ​ហូត​មក៕

ដោយ ​៖ ​ណា​រី​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២១ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣០ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៣ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៦ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម