Connect with us

ព័ត៌មានជាតិ

ចាប់ខ្លួន​គ្រូបង្រៀន​ម្នាក់​រឿង​ប្រើ​ហិង្សា​វាយ​សិស្ស​

បានផុស

នៅ

​ភ្នំពេញ ៖ គ្រូបង្រៀន​ម្នាក់ ត្រូវបាន​នគរបាល​ការិយាល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ស្រាល​រាជធានី​ចាប់ខ្លួន​បញ្ជូន​ឡើង​តុលាការ​ពាក់ព័ន្ធ​ប្រើ​អំពើ​ហិង្សា​វាយ​សិស្ស​បណ្ដាលអោយ​រងរបួស។​

ជនជាប់ចោទ​ដែល​ត្រូវ​ចាប់ខ្លួន​ឈ្មោះ ញ៉ា​ញ់ ឌី​កា​ណូ ភេទ​ប្រុស អាយុ​៥៥​ឆ្នាំ ជា​គ្រូបង្រៀន​នៅ​អនុវិទ្យាល័យ ទួល​វណ្ណា​រាម មាន​ទីលំនៅ ផ្ទះ​លេខ​១៨៨ ភូមិ​គោក​ឃ្លាង សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បានបញ្ជាក់​ថា ការចាប់​ខ្លះ​លោក ញ៉ា​ញ់ ឌី​កា​ណូ គឺ​អនុវត្តតាម​ដីកា​បង្គាប់​អោយ​ចាប់ខ្លួន​ចុះ​ថ្ងៃទី ៣១​ឧសភា ឆ្នាំ​២០២១ ចេញ​ដោយ​លោក សម ប៊ុន​ពៅ ជា​ចៅក្រម​តុលាការ ដែល​បាន​ចោទប្រកាន់​ជន​ត្រូវ​ចោទ​ពីបទហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស ទាក់ទង​និង​ជនល្មើស ប្រព្រឹត្ត​នៅ​ចំណុច​វិទ្យា​ល័យ​ទួល​វណ្ណា​រាម ភូមិ​ទួល​សង្កែ សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ កាលពី​៣១​កក្ក​ដា ឆ្នាំ​២០១៩ ទើបតែ​នៅ​ថ្ងៃទី ២៨​កញ្ញា ឆ្នាំ​២០២១ សមត្ថកិច្ច​បាន​ប្រទះឃើញ​ជនជាប់ចោទ​នៅ​ចំណុច​មុខ​ផ្សារ​ធំ​ទួល​សង្កែ ក៏​ឃាត់ខ្លួន​ប​ញ្ជូន​មក​តុលាការ​តែម្ដង៕

ដោយ ៖ មករា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម