Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ៨នាក់ ដកហូតថ្នាំញៀន​​ ​ដាវកែច្នៃ និងកាំភ្លេីងមួយដេីម

បានផុស

នៅ

ជនសង្ស័យ ៨នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌដង្កោឃាត់ខ្លួនកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង១៧ និង៣០នាទី នៅត្រង់ចំណុចក្នុងរោងចិញ្ចឹមទា ផ្លូវលំ ភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីប្រេីប្រាស់ និងជួញដូរគ្រឿងញៀន ហេីយកាន់កាប់អាវុធខុសច្បាប់​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យទាំង៨នាក់ដែលឃាត់ខ្លួនរួមមាន​ ១. ឈ្មោះ គា រ៉ុង ហៅញ៉ាញ់ ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរចញ្ចឹមទា ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ២. ឈ្មោះ អឿន រ៉េត ហៅម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៣. ឈឹម ដារ៉ា ហៅតឿ ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រៃកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៤. ឈ្មោះ ចែម សីហា ហៅវេហា ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ​៥. ឈ្មោះ សុទ្ធ សំនៀងភីលីត ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិខ្វា សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៦. ឈ្មោះ ឡុង សុភន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរដាំត្រកួន ស្នាក់នៅភូមិជើងឯក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៧. ឈ្មោះ ភឿន សុខលុយ ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិវត្តស្លែង សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ ៨. ឈ្មោះ ខ្លឹង ដែន ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសន្តិសុខ ស្នាក់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

វត្ថុតាងចាប់បានមាន ថ្នាំញៀនប្រភេទក្រាមសថ្លាចំនួន ០២ កញ្ចប់ថង់តូច ដាវកែច្នៃ ចំនួន ០១ ដើម (ប្រវែង៥៦សង់ទីម៉ែត្រ) កាំភ្លើងជ័រខ្លី ពណ៌ខ្មៅ ១ដើម ម៉ូតូម៉ាក ស្មាត១គ្រឿង ទូរស័ព្ទម៉ាក VIVO ពណ៌ផ្ទៃមេឃ១គ្រឿង កាបូបស្ពាយ ០២ ថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួន ទុយយោសម្រាប់ចូកថ្នាំញៀន ០១ សម្ភារៈសម្រាប់ប្រើប្រាស់ថ្នាំញៀនមួយចំនួន ស្លាកលេខម៉ូតូ ភ្នំពេញ 1L-6396 ចំនួន០១សន្លឹង។ 

សមត្ថកិច្ចបន្តថា​ មុនឈានដល់ការឃាត់ខ្លួន​ កម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលជើងឯក បានសហការជាមួយផ្នែកប្រឆាំងគ្រឿងញៀន បានចុះល្បាតឃេីញជនស្ស័យកំពុងប្រេីប្រាស់ថ្នាំញៀន ក៏បានបង្រាបជាក់ស្ដែង ហេីយឆែកឆេររកឃេីញថ្នាំញៀន និងដាវកែច្នៃ​ កាំភ្លេីង​ ទេីបសមត្ថកិច្ចសម្រេចនាំខ្លួនពួកគេព្រមទាំងវត្ថុតាង យកមកធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីចាត់ការតាមនីតិវីធី៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា២ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ២ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ៣ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច៣ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ៤ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម