Connect with us

ព័ត៌មានជាតិ

លោក ជិន ម៉ាលីន ប្រាប់យុវជនថា «កុំអស់សង្ឃឹម ការងារតូចក្តីធំក្តី សុទ្ធតែមានតម្លៃរបស់វាទាំងអស់»

បានផុស

នៅ

លោក ជិន ម៉ាលីន ដែលបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្ស​កម្ពុជា និងមានតួនាទីជាច្រើនផ្សេងទៀត បានចែករំលែកបទពិសោធន៍ផ្ទាល់ខ្លួន និងផ្ដាំផ្ញើដល់យុវជនថា «កុំអស់សង្ឃឹម ការងារតូចក្តីធំក្តី សុទ្ធតែមានតម្លៃរបស់វាទាំងអស់»។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ជិន ម៉ាលីន បានសរសេរនៅលើហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី២៩ ខែកញ្ញា អមជាមួយរូបភាព ២​សន្លឹក ដែលជាអនុស្សាវរីយ៍កាលពី ១០ឆ្នាំមុន។ កាលនោះលោក ជិន ម៉ាលីន នៅជាមន្រ្តីទីស្តីការគណៈរដ្ឋមន្រ្តី និងទទួលភារកិច្ចមួយ គឺរៀបចំ និងជូនឥស្សរជន ដែលជាវាគ្មិនល្បីៗ របស់គណបក្ស ធ្វើដំណើរឃោសនានយោ​បាយគ្រប់ស្រុក ទូទាំងខេត្តតាកែវ ទៅគ្រប់ច្រកល្ហកឆ្លងកាត់ ទាំងផ្លូវគោកផង ផ្លូវទឹកផង ពេលខ្លះជាប់គាំងទូកកណ្តាលទន្លេ ក៏មានដែរ។ តែពេលនោះ អ្វីដែលជាឱកាសសម្រាប់លោក គឺបានរៀនសូត្រ និងដកបទពិសោធន៍ បានច្រើនពីវាគ្មិនល្បីៗ ដែលជាទុនសម្រាប់លោកក្លាយខ្លួនជាវាគ្មិន និងឃោសនិកនយោបាយ របស់យុវជនគណបក្ស និងនាំឲ្យរូបលោក មានថ្ងៃនេះ។

លោក ជិន ម៉ាលីន បានសរសេរបន្តថា «គ្រាន់តែចង់ផ្តាំប្រាប់យុវជនយើងថា កុំអស់សង្ឃឹម ការងារតូចក្តីធំក្តី សុទ្ធ​តែមានតម្លៃរបស់វាទាំងអស់ សំខាន់យើងត្រូវប្រឹងធ្វើឲ្យបានល្អ ដោយយកចិត្តទុកដាក់ និងត្រូវចេះចាប់យកឱកាសនិងបង្កើតឱកាសពីការងារទាំងនោះ»៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម