Connect with us

ព័ត៌មានជាតិ

គិត​ត្រឹម​ម៉ោង​នេះ ក្រសួង​លក់​ស្លាក​លេខ​​ពិសេសផ្ទាល់ខ្លួន បាន​ចំណូល​ជិត ១៥ លាន​ដុល្លារ

បានផុស

នៅ

រហូតមកដល់ពេលនេះ ក្រសួងសាធារណការ​បានលក់ស្លាក​លេខពិសេសផ្ទាល់ខ្លួន​បានថវិកា​ជិត ១៥ លាន​ដុល្លារ​អាមេរិក។

លោកស្រី កុយ សុដានី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានគណៈកម្មាធិការអន្តរក្រសួងគ្រប់គ្រងការលក់ស្លាក​លេខពិសេសបានថ្លែងបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ដែល​​ក្រសួង​ដាក់​ឲ្យ​​ដំណើរការ​លក់​ស្លាក​លេខ​​ពិសេសផ្ទាល់ខ្លួន​បាន​​ចំនួន ៧ ៥៧៨ ស្លាក និង​ទទួល​បាន​ចំណូល​ ១៤ ៩៧៨ ១៥១ ដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បន្ត​ថា ការ​ដាក់​ឲ្យ​ដំណើរ​ស្លាក​លេខ​ពិសេស​នេះ​ ក៏ជា​ផ្នែកមួយ​ជួយកៀរគរ​ចំណូល​ចូល​​ថវិកា​ជាតិ​ផង​ដែរ។

កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២០ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រកាស​ដាក់​ឲ្យ​ដំណើរការ​លក់ស្លាក​លេខពិសេសផ្ទាល់ខ្លួន ជា​ជម្រើស​បន្ថែម​សម្រាប់​​ម្ចាស់រថយន្ត។ ស្លាក​លេខនេះមានលក្ខណៈពិសេសពោលម្ចាស់រថយន្តអាចកំណត់តួអក្សរ និងលេខដែលខ្លួនចង់បាន​ហើយ​អាច​ប្រើប្រាស់​ជា​រៀងរហូត។

សម្រាប់​តម្លៃ​នៃស្លាក​លេខពិសេស​គឺមាន​ចា​ប់​ពី​២​លាន​រៀល​ឬ​ស្មើ​នឹង​៥០០​ដុល្លារ​អាមេរិក​ឡើង​ទៅ​។ ស្លាកលេខ​ពិសេស​នេះ​ គឺ​ម្ចាស់​រថយន្ត​អាច​បញ្ជាទិញ​​ដោយ​ដាក់​ឈ្មោះ​ផ្ទាល់​ខ្លួន ​ឬ​ឈ្មោះ​ពិសេស​ណា​មួយ​សម្គាល់​​អត្តសញ្ញាណ​ខ្លួន​ឯង​ ហើយ​​នៅ​ពេល​លក់​បន្ត​ឬ​ប្តូរ​ម្ចាស់​កម្ម​សិទ្ធិ គឺ​អាច​ដក​ហូត​ស្លាក​លេខនោះ​ចេញ​ ដោយ​រក្សា​ទុក​ប្រើ​ផ្ទាល់​ខ្លួន​អស់​មួយជីវិត៕

អត្ថបទ៖ ប៊ុណ្ណារ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម