Connect with us

ព័ត៌មានជាតិ

ស្ថានភាពជំនន់ទឹកភ្លៀង នៅខេត្តឧត្តរមានជ័យ មិនធ្ងន់ធ្ងរដូចការផ្សាយ តាមបណ្តាញសង្គម

បានផុស

នៅ

អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានអះអាងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅខេត្តឧត្តរមានជ័យក្នុងរយៈពេលចុងក្រោយនេះមិនធ្ងន់ធ្ងរដូចការផ្សព្វផ្សាយនៅក្នុងបណ្តាញសង្គមហ្វេប៊ុកនោះទេ ពោលគឺមិនមានលិចភូមិ និងខូចខាតផលដំណាំរបស់ប្រជាពលរដ្ឋឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ឌី រ៉ាដូ អ្នកនាំពាក្យសាលាខេត្តឧត្តរមានជ័យបានមានប្រសាសន៍ នៅព្រឹកថ្ងៃទី ៣០ កញ្ញានេះថា “មកដល់ពេលនេះស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ បានស្រកអស់វិញហើយ ក្រោយមេឃរាំងភ្លៀងរយៈពេល២ថ្ងៃជាប់ៗគ្នាហើយអ្វីដែលឃើញការផ្សព្វផ្សាយតាមបណ្តាញសង្គមហ្វេប៊ុកដែលឃើញទឹកលិចលង់មិនមែនលិចភូមិ ឬផលដំណាំរបស់ប្រជាពលរដ្ឋនោះទេគឺទឹកលិចនៅលើបង្ហៀរស្ពានឬទំនប់តែប៉ុណ្ណោះ”។

លោក បានបន្តថា ភ្ញៀងធ្លាក់ប៉ុន្មានថ្ងៃមុននេះមិនបានបណ្តាលឱ្យលិចលង់ផលដំណាំឬភូមិអ្នកស្រុកនោះទេព្រោះខេត្តឧត្តរមានជ័យសំបូរបឹងធំៗដែលអាចឱ្យទឹកភ្លៀងអាចហូរទៅចាក់នៅតាមបឹងទាំងនោះបង្កឱ្យលិចលង់ធ្ងន់ធ្ងរនោះទេ។

យ៉ាងណាក៏ដោយ លោក ឌីរ៉ាដូបានទទួលស្គាល់ថា មានការខូចខាតផ្លូវខ្លះៗដោយសារពេលភ្លៀងមានការហូរកាត់ផ្លូវ។តែបញ្ហានេះលោកអភិបាលខេត្តបានដឹកនាំមន្ត្រីជំនាញមានមន្ទីរធនធានទឹក មន្ទីរសារណការ និងដឹកជញ្ជួន និងមន្ទីរអភិវឌ្ឍន៍ជនបទ ចុះពិនិត្យនិងវាយតម្លៃដើម្បីរៀបចំការជួសជុសឡើងវិញនៅរដូវប្រាំងខាងមុខនេះ។

DCIM\100MEDIA\DJI_0448.JPG

តាមរបាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានឱ្យដឹងថាចាប់ពីដើមខែកញ្ញារហូតមកដល់ពេលនេះមានខេត្តចំនួន៥បានរងការជន់លិចពីជំនន់ទឹកភ្លៀងក្នុងនោះរួមមានខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ខេត្តក្រចេះ ខេត្តបៃលិន និងខេត្តកំពង់ឆ្នាំង។

ក្នុងចំណោមខេត្តទាំង៥នោះមានតែខេត្តបន្ទាយមានជ័យបានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ បើធៀបទៅនឹងបណ្តាខេត្ត ៤ ផ្សេងទៀត ដោយសារខេត្តបន្ទាយមានជ័យ ជាតំបន់ងាយរងគ្រោះពីជំនន់ទឹកភ្លៀងនិងមានទឹកហូរធ្លាក់មកពីប្រទេសថៃដែលធ្វើឱ្យភូមិជាប់ព្រំដែនប្រទេសថៃពិសេសភូមិនៅតំបន់ប៉ោប៉ែតទទួលរងការលិចលង់ច្រើន៕

អត្ថបទៈ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម