Connect with us

ព័ត៌មានជាតិ

វិមានឈ្នះឈ្នះ នឹងក្លាយឧទាហរណ៍ និងគុណប្រយោជន៍សម្រាប់ការអភិវឌ្ឍ​ទីម័រលេស្ត

បានផុស

នៅ

នៅ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ លោក (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត​នៃ​សាធារណរដ្ឋ​ប្រជា​ធិបតេយ្យ​ទី​ម័​រលេ​ស្ត​ ប្រចាំ​នៅ​កម្ពុជា​ និង​មន្ត្រីស្ថានទូត​ទី​ម័​រលេ​ស្ត​ បាន​អញ្ជើញ​ទស្សនា​វិមាន​ឈ្នះ​ឈ្នះ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​អំពី​ប្រវត្តិសាស្ត្រ​ស្តីពី​ការបង្រួបបង្រួម​ជាតិ ផ្សះ​ផ្សាយ​ជាតិតាមរយៈ​គោលនយោបាយ​ឈ្នះ​ឈ្នះ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ​នៃ​ព្រះរាជាណា​ចក្រ​កម្ពុជា ។ តាមរយៈ​នៃ​ការ​ទស្សនា ​លោក​ឯកអគ្គរដ្ឋទូត​បា​នថ្លៃ​ង​ថា​«​វិមាន​ឈ្នះ​ឈ្នះ ​នឹង​ក្លាយ​ឧទាហរណ៍​ និង​គុណប្រយោជន៍​សម្រាប់​ការអភិវឌ្ឍ​ទី​ម័​រលេ​ស្ត​»​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ឯកអគ្គរដ្ឋទូត​ទី​ម័​រលេ​ស្ត ត្រូវ​បានទទួល​ការស្វាគមន៍​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក សាយ សុ​វិន្ទ អគ្គ​នាយរង​អគ្គនាយដ្ឋាន​នយោបាយ និង​កិច្ចការបរទេស​ក្រសួងការពារជាតិ​ព្រមទាំង​ក្រុមការងារ​វិមាន​ឈ្នះ​ឈ្នះ​ដែល​បានធ្វើ​បទឧទ្ទេសនាម​ជំរាបជូន​លោក​ឯកអគ្គរដ្ឋទូត​អោយបាន​យល់​អំពី​ដំណើរការ​សាងសង់​វិមាន​ឈ្នះ​ឈ្នះ​ ព្រមទាំង​ខ្លឹមសារចម្លាក់​នានា នៅ​ជុំវិញ​បរិវេណ​វិមាន​ឈ្នះ​ឈ្នះ និងនៅក្នុង​សារមន្ទីរ​វិមាន​ឈ្នះ​ឈ្នះ ផង​ដែល ។

ក្រុម​មគ្គុទ្ទេសក៍​វិមាន​ឈ្នះ​ឈ្នះ​បានធ្វើការ​អត្ថ​ធិ​ប្បាយ​អំពី​អត្ថន័យ​រូបចម្លាក់​ជុំវិញ​វិមាន​ឈ្នះ​ឈ្នះ​ ដែល​រូប​ចម្លាក់​ទាំងនោះ​បានបង្ហាញ​ពី​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការផ្តូ​ល​រលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​១៩៧៧ និង​រូបចម្លាក់​ស្តីពី​សកម្មភាព​របស់រ​ដ្ឋា​ភិ​បាល​កម្ពុជា​ចាប់តាំងពី​ក្រោយ​ថ្ងៃជ័យ​ជំនះ ៧មករា ឆ្នាំ​១៩៧៩ រហូត​ន​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​ទទួល​បាន​សន្តិភាព​ពេញលេញ​ក្រោម​នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ចុងឆ្នាំ ១៩៩៨ ។

លោក​ឯកអគ្គរដ្ឋទូត​ក៏បាន​អញ្ជើញ​ទៅ​ទស្សនា​សារមន្ទីរ​សម្តេច​តេ​ជោ​ដែល​ស្ថិតនៅក្នុង​តំបន់ ៧ ជ្រុង​ក្នុង​វិមាន​ឈ្នះ​ឈ្នះ ។ នៅក្នុង​សារមន្ទីរ​នេះ​ក៏បាន​បង្ហាញ​រូបគំនូរ និង​រូបថត​ស្តីពី​ប្រវត្តិ​នៃ​ទិវា​ចងចាំ​ដំណើរ​ឆ្ពោះទៅ​ការ​ផ្តូ​ល​រលំ​របប​ប្រល័យពូជសាសន៍​ប៉ុលពត​ថ្ងៃទី ២០ ខែមិថុនា ឆ្នាំ​១៩៧៧ ព្រមទាំង​បានដាក់​តាំង​សំភារៈ​ផ្សេងៗ របស់​សម្តេច​តេ​ជោ​ដូចជា រថយន្ត វិទ្យុ ទូរ​ដាក់​សំភារៈ ដែល​បាន​ប្រើប្រាស់​កាលពី​ទស្សវត្ស​ទី​៧០ រហូតមកដល់​ទស្សវត្ស​ទី​៨០ និង បង្ហាញ​ពី​ភូមិសាស្ត្រ​នៃ​ការអនុវត្ត នយោបាយ​ឈ្នះ​ឈ្នះ របស់​សម្តេច​តេ​ជោ ហ៊ុនសែន ក្នុង​យោធភូមិភាគ​ទី​៣ ទី​៤ និង​យោធភូមិភាគ​ទី​៥ និង​សកម្មភាព​របស់​កងទ័ព​មួក​ខៀវ​កម្ពុជា​នៅក្នុង​បេសកកម្ម ថែរក្សា​សន្តិភាព​របស់​អង្គការសហប្រជាជាតិ ។

តាមរយៈ​ការ​ទស្សនា​វិមាន​ឈ្នះ​ឈ្នះ​លោក​ឯកអគ្គរដ្ឋទូត​ទី​ម័​រលេ​ស្ត​ប្រចាំ​នៅ​កម្ពុជា​បាន​លើកឡើងថា​៖ ប្រវត្តិសាស្ត្រ​ដ៏​គួរឱ្យ​ចាប់អារម្មណ៍​របស់​កម្ពុ​ជា​សម្រេចបាន​នូវ សន្តិភាព​និង​បញ្ចប់សង្គ្រាម​ស៊ីវិល​នៅក្នុង​ប្រទេស​កម្ពុជា​ជា​កត្តា​នាំ​ឲ្យ​មាន​កំណើនសេដ្ឋកិច្ច​។​តាមរយៈ​ការ​ទស្សនា​វិមាន​ឈ្នះ​ឈ្នះ​ពេលនោះ​លោក​ឯកអគ្គរដ្ឋទូត​រំ​ពឹង ថា​នឹង​អាច​អញ្ជើញ​ទៅ​ទស្សនា​តំបន់​ប្រវត្តិសាស្ត្រ​យោធា​នានា​ពិសេស​ស្ដូប​ឈ្នះ​ឈ្នះ​នៅ​តំបន់​ប្រវត្តិសាស្ត្រ​ជ្សេ​ង​ទៀតផង​ដែរ​។

លោក​សង្ឃឹមថា​កម្ពុជា​និង​ទី​ម័​រ​នៅតែ​បន្ត​កិច្ចសហប្រតិបត្តិការ​ល្អ​ជាមួយគ្នា​បន្តទៀត ។ ទី​ម័​រលេ​ស្ត​និង​កម្ពុ​ជាមាន​ទំនាក់ទំនង​ការទូត​យ៉ាងរឹងមាំ​ជាមួយនឹង​បទ​ពិ​សោ ធន៍​នៃ​ការអភិវឌ្ឍ ។ ជា​ចុងក្រោយ​លោក​ឯកអគ្គរដ្ឋទូត​ទី​ម័​រលេ​ស្ត​ប្រចាំ​នៅ​កម្ពុជា​បាន​សង្កត់ធ្ងន់ថា​៖«​វិមាន​ឈ្នះ​ឈ្នះ​នឹង​ក្លាយ​ឧទាហរណ៍​និង​គុណប្រយោជន៍​សម្រាប់ ការអភិវឌ្ឍ​ទី​ម័​រលេ​ស្ត​»៕

អត្ថបទ៖ ណារី​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៤ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ១៧ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ៥៥ នាទី មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៥៨ នាទី មុន

មកដឹងចំនួនពលករ ថៃ ត្រៀមចំណាកស្រុកទៅធ្វើការនៅ កូរ៉េខាងត្បូង ឆ្នាំនេះ

ព័ត៌មានជាតិ១ ម៉ោង មុន

យុវជនសង្គមស៊ីវិល ជួបពិភាក្សាជាមួយតំណាងក្រសួងព័ត៌មាន លើកិច្ចការសង្គម និងព័ត៌មាន

Sokha Hotels

ព័ត៌មានពេញនិយម