Connect with us

ព័ត៌មានជាតិ

សង្ស័យ​មាន​កូវីដ ទីតាំង​ពីរ​កន្លែង​ អាច​ទៅ​ធ្វើ​​​តេស្តរក​កូវីដ​នៅ​ខេត្ត​ព្រះសីហនុ

បានផុស

នៅ

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុនៅថ្ងៃទី៣០ ខែកញ្ញាឆ្នាំ២០២១នេះ បានប្រកាសជូនដំណឹង ដល់បងប្អូនប្រជាពលរដ្ឋដែលមានអាការៈសង្ស័យឆ្លងជំងឺកូវីដ-១៩ អាច​ទៅពិនិត្យនិងធ្វើតេស្តសំណាក​នៅទីតាំង​ចំនួន ២ សម្រាប់យកវត្ថុសំណាក នៅរៀងរាល់ម៉ោងធ្វើការ (រួមទាំងថ្ងៃឈប់សម្រាកផង)។

ទីតាំងទី១ នៅមន្ទីរសុខាភិបាលខេត្តព្រះសីហនុ ភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ និងទីតាំងទី២ នៅវេទិកា ៧មករា ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ។

សេចក្តីជូនដំណឹងបានឲ្យដឹងទៀតថា ក្នុងករណីបងប្អូនប្រជាជនធ្លាប់បានប៉ះពាល់ជាមួយអ្នកជំងឺកូវីដ-១៩ ហើយសង្ស័យបានឆ្លងជំងឺកូវីដ-១៩ ដោយមានអាការៈមិនស្រួលខ្លួនដូចជា ក្ដៅខ្លួនលើសពី ៣៧,៥ អង្សាសេ មានក្អកផ្ដាសាយ ឬក្អក​មានស្លេស ត្រូវប្រញាប់រួសរាន់ទៅផ្ដល់វត្ថុសំណាកដើម្បីវិភាគរកមេរោគកូវីដ-១៩ តាម​ទីតាំង​ដែល​បាន​កំណត់៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ស៊ុយ ចាន់ធា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម