Connect with us

ព័ត៌មានជាតិ

អនុវត្ត​តាម​អនុសាសន៍​សម្ដេច​តេជោ​ឧកញ៉ា ៨រូប​នេះ ចុះ​​ចែក​អំណោយ​ជូន​ពលរដ្ឋ​ផ្អើល​ខេត្ត​បន្ទាយមានជ័យ

បានផុស

នៅ

ដោយ​អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃកម្ពុជា, ក្រុមលោកឧកញ៉ាវ័យក្មេង៨​រូប​​នៅ​ព្រឹក​​ថ្ងៃ​ទី២៣ ខែ តុលា ឆ្នាំ ២០២០ នេះ​បាន​នាំយកអំណោយមក​ចែក​ជូន​ពលរដ្ឋរងគ្រោះដោយ​ទឹកជំនន់​​១,០០០គ្រួសា ក្នុងភូមិលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុង ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

តាម​ការ​លើក​ឡើង ពី​លោក ឧកញ៉ា ហ៊ួត ជា អំណោយ​ទាំង​នោះ​​សរុប​ជា​ទឹក​ប្រាក់​80000$​ ដោយ​ ក្នុង​មួយ​គ្រួសារៗ​ទទួលបាន៖ អង្ករ មី ទឹកត្រី ទឹកស៉ីអ៉ីវ ទឹកបរិសុទ្ធ និង​ថវិកា​មួយ​ចំនួន។ ក្រុម​លោក​ឧកញ៉ាវ័យក្មេងទាំង៨រូប​នៃ​ក្រុម​ហ៊ុនT.O.I.C Group នោះ​រួម​មាន៖១- ឧកញ៉ា អ៉ឹង ឃាង ទីប្រឹក្សាសភាពពាណិជ្ជកម្មកម្ពុជា និងជាប្រធានក្រុមប្រឹក្សាភិបាល T.O.I.C Group។
២- ឧកញ៉ា ហួត ជា ទីប្រឹក្សាសភាពាណិជ្ជកម្មកម្ពុជា។
៣- ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា សមាជិកអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា។
៤- ឧកញ៉ា ឡាយ លន់ ទីប្រឹក្សាសភាពពាណិជ្ជកម្មខេត្តសៀមរាប។
៥- ឧកញ៉ា ចាង ជីវិញ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និង​ជា​ប្រធាន​សភាពាណិជ្ជកម្ម​ខេត្តកោះកុង។
៦- ឧកញ៉ា សុក រ៉ាដូ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា។ និងជាប្រធាន​សភាពាណិជ្ជកម្ម​ខេត្តស្វាយ​រៀង​។
៧- ឧកញ៉ា ម៉េន កានី ម្ចាស់បុរី GM។
៨- ឧកញ៉ា នួន អក ម្ចាស់រីសតកំពតឋានសួគ៌។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមប្រសាសន៍របស់លោកឧកញ៉ា នួន អក ម្ចាស់​រីសតកំពតឋានសួគ៌​បាន​បញ្ជាក់ឲ្យ​ដឹងថា ការ​ចែក​ជូន​អំណោយ​ស្បៀង​អាហារដល់ប្រជាពលរដ្ឋនេះ គឺ​យោង​តាម​អនុសាសន៍​ដ៏​ខ្ពង់​ខ្ពស់​របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាច​ក្រ​កម្ពុជា​<<ជួយគ្នា​ក្នុង​គ្រា​មាន​អាសន្ន​>> ទើប​ក្រុម​លោក​ឧកញ៉ាវ័យក្មេងទាំង៨រូប​នៃ​ក្រុមហ៊ុន T.O.I.C Group ចុះ​​នាំ​អំណោយ​មក​​ចែក​ដោយ​ផ្ទាល់​នេះ។ សកម្មភាព​ខាលើ មិន​មែន​ជា​លើក​ទី១ ឡើយ​របស់​ក្រុម​លោក​ឧកញ៉ាវ័យក្មេងទាំង៨រូប​នៃ​ក្រុមហ៊ុនT.O.I.C Group ​នេះ កន្លង​មក​អ្នក​ជំនួញ​វ័យ​ក្មេង​​នៃ ក្រុម​មួយ​នេះ តែង​តែ​ចុះ ធ្វើ​កិច្ចការ​សប្បុរសធម៌​ជា​ច្រើន​លើក​​មក​ហើយ ។​

សូមបញ្ជាក់ថា របាយការណ៍របស់គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែល​បណ្តាញ​សារព័ត៌មាន​ ទទួល​បានបញ្ជាក់ថា គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ កម្ពុជាបានទទួលរងផលប៉ះពាល់ នៅក្នុង១៩រាធានី-ខេត្ត ក្នុងនោះ​មានប្រជាជនរងផល​ប៉ះពាល់​ចំនួន​ ១០៤,៣៤៨គ្រួសារ ស្មើប្រមាណ ៤១៧,៣៩២នាក់, ប្រជាជន​ត្រូវបានជម្លៀស​មក​ទីទួល​សុវត្ថិភាព​ចំនួន ១០,៥៨៣គ្រួសារ ស្មើប្រមាណ ៤២,៣៣២នាក់ និងប្រជាជនស្លាប់ចំនួន៣៤នាក់។ ចំពោះទិន្នន័យរួមនៃផលប៉ះពាល់ និងខូចខាត នឹងត្រូវធ្វើការប៉ាន់ប្រមាណបូកសរុប បន្ទាប់ពីជំនន់ទឹកភ្លៀងត្រូវបានបញ្ចប់៕

ស៊ុន ហួត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ២ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៣ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ៦ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៤ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម