Connect with us

ព័ត៌មានជាតិ

មកដឹងមូលហេតុ ការចាក់វ៉ាក់សាំងកូវីដ-១៩ ហាក់នៅទ្រឹង ខណៈជិតគ្រប់គោលដៅយូរហើយ

បានផុស

នៅ

យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសម្ទុះលឿនជិតដល់ចំនួនកំណត់ចំពោះប្រជាពលរដ្ឋ ១០លាននាក់ គួរឱ្យចាប់អារម្មណ៍។ ទន្ទឹមពេលកម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋតាមចំនួនគោលដៅកំណត់នេះ ប៉ុន្តែមួយរយៈចុងក្រោយនេះ យើងសង្កេតឃើញថា ចំនួនប្រជាជនដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ហាក់នៅទ្រឹង មិនសូវឡើងឱ្យគ្រប់ចំនួនកំណត់។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទាក់ទងទៅនឹងករណីនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ (គ.វ.ក-១៩) មានប្រសាសន៍ថា ជាធម្មតាទេ កាលណាយើងរត់ជិតដល់ទិសដៅ អ្នករត់ហត់ ហើយជាពិសេសយើងត្រូវខិតខំជំរុញថែមទៀត ដើម្បីឱ្យយើងទៅដល់ទិសដៅ។ តែតាមការសង្កេត អ្នករត់អត់ហត់ទេ គឺគាត់កំពុងតែប្រឹងធ្វើម៉េចឱ្យទៅដល់ទិសដៅ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍បន្តថា៖ “ប៉ុន្តែរឿងមួយទៀត នៅពេលយើងជិតមកដល់គោលដៅកំណត់នេះ មានន័យថា ប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សាំងកូវីដ-១៩នោះ គឺសឹងតែអស់ នៅសល់រប៉េះរប៉ោះ ដែលអ្នកនៅសល់រប៉េះរប៉ោះទាំងនោះ នៅទីឆ្ងាយដាច់ស្រយាល។ ហើយយើងមានកត្តាមួយចំនួន ប្រសិនយើងពិនិត្យលើតួលេខ គ្រាន់តែអ្នកមានបញ្ហាសុខភាពដែលគ្រូពេទ្យមិនអនុញ្ញាតិឱ្យចាក់វ៉ាក់សាំង គឺមានជាង ៧ម៉ឺននាក់ទៅហើយ នៅក្នុងចំនួនគោលដៅ ១០លាននាក់នេះ”។

រដ្ឋលេខាធិការក្រសួងសុខាភិបាលដដែលនេះ បានបង្ហាញថា តាមការសង្កេត រឿងមួយទៀតគឺប្រជាពលរដ្ឋដែលនៅទីឆ្ងាយដាច់ស្រយាល គាត់មិនអាចធ្វើដំណើរមកចាក់វ៉ាក់សាំងបាន ដូច្នេះ គ.វ.ក-១៩ បានធ្វើការណែនាំទៅដល់រដ្ឋបាលថ្នាក់ក្រោមជាតិ តាំងពី១ខែមុន សូមឱ្យជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយរុញគ្រូពេទ្យចល័តចាក់វ៉ាក់សាំងទៅដល់ទីតាំង។ ទោះបីលំបាកយ៉ាងណាក៏ដោយ ក្រុមគ្រូពេទ្យត្រូវតែស្ពាយធុងវ៉ាក់សាំងទៅរកប្រជាពលរដ្ឋទៅដល់ទីតាំងដែលនៅឆ្ងាយដាច់ស្រយាល។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន មានប្រសាសន៍បញ្ជាក់ថា៖ “កន្លងមកនេះ តាមរយៈការអនុវត្តនេះ យើងឃើញថា យើងមានកំណើនតួលេខមួយចំនួន ប៉ុន្តែកំណើនតួលេខនេះក៏មិនទាន់ច្រើនឆាប់ដល់គោលដៅ ប៉ុន្តែយើងត្រូវគិតថា ការណ៍ដែលយើងខិតខំប្រមែប្រមូលប្រជាពលរដ្ឋប្រជាពលរដ្ឋដែលនៅសេសសល់នេះ ជាកិច្ចការដែលត្រូវការពេលវេលាដែរ។ ជាក់ស្ដែងដូចជា នៅខេត្តរតនគិរី គ្រាន់តែទីតាំងមួយដែលគ្រូពេទ្យត្រូវស្ពាយធុងវ៉ាក់សាំងចុះទៅចាក់ជូនប្រជាជនតំបន់នោះ គឺត្រូវសម្រាកតាមផ្លូវ៣យប់ទើបទៅដល់ ហើយពេលខ្លះក៏មិនបានជួបបងប្អូនប្រជាពលរដ្ឋទៀត ដោយសារពួកគាត់ត្រូវទៅប្រកបរបរនៅកន្លែងផ្សេង ដែលគ្រូពេទ្យមិនបានជួប ហើយត្រូវការពេលវេលាដើម្បីគៀងគរ”។

ប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ រូបនេះ បានលើកឡើងថា បញ្ហាមួយទៀត គឺនៅសល់ប្រជាពលរដ្ឋមួយចំនួនដែលធ្វើការចំណាកស្រុក ដែលគាត់ទើបវិលត្រឡប់ ហើយអត់ទាន់បានចាក់វ៉ាក់សាំង ដូចនេះយើងកំពុងជំរុញការងារនេះ។ ករណីមួយទៀត គឺអ្នកដែលឈឺជំងឺកូវីដ-១៩ ដែលបានព្យាបាលជាសះស្បើយ ហើយមិនទាមទារឱ្យចាក់វ៉ាក់សាំង មានជាង១០ម៉ឺននាក់។ ដូចនេះបើយើងយកចំនួននេះមកបូកជាមួយចំនួនអ្នកដែលបានចាក់វ៉ាក់សាំងមកនេះ គឺបានជាង១០លាននាក់ហើយ។

លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា៖ “សម្ដេចតេជោលោកមើលឃើញចំណុចនេះ ហើយស្របជាមួយអនុសាសន៍ណែនាំរបស់អង្គការសុខភាពពិភពលោក បានចេញផ្សាយនៅចុងខែឧសភា ឆ្នាំ២០២១នេះ សម្ដេចតេជោ បានណែនាំមក គ.វ.ក-១៩ ឱ្យធ្វើការផ្សព្វផ្សាយអំពាវនាវប្រជាពលរដ្ឋដែលបានជាសះស្បើយកូវីដ-១៩ រយៈពេល៤ខែឡើងទៅ ឱ្យឆាប់មកចាក់វ៉ាក់សាំងវិញ។ ជាមួយគ្នានេះ យើងនៅសល់ស្រ្តីមានផ្ទៃពោះ ស្រ្តីបំបៅកូនដោយទឹកដោះ ដោយពួកគាត់នៅញញើតញញើម ដោយពួកគាត់មិនទាន់សម្រេចិត្តមកចាក់វ៉ាក់សាំង ដែលយើងកំពុងអំពាវនាវចំពោះកិច្ចការនេះ”។

មន្ត្រីជាន់ខ្ពស់របស់ក្រសួងសុខាភិបាលរូបនេះ លើកឡើងថា ទោះបីយ៉ាងណាក៏ដោយយើងត្រូគិតថា ការចាក់វ៉ាក់សាំងកូវីដ-១៩ មកដល់ពេលនេះ ដែលមានតួលេខជិត ៩៩ភាគរយ គឺជាតួលេខខ្ពស់បំផុតហើយ មិនងាយមានប្រទេសណាធ្វើបានទេ តែដោយឡែកកម្ពុជាធ្វើបាន ក្រោមការដឹកនាំរបស់សម្ដេចតេជោ។ លោកស្រីសង្ឃឹមថា នៅខែតុលាខាងមុខ កម្ពុជានឹងឈានដល់ចាក់វ៉ាក់សាំងកូវីដ១៩ ជូនប្រជាពលរដ្ឋអាយុពី១៨ឆ្នាំឡើងទៅ បានគ្រប់តាមចំនួនគោលដៅកំណត់។

គួរបញ្ជាក់ថា កំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៩៩%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។ ចំណែកការចាក់វ៉ាក់សាំងចំពោះកុមារ-យុវជនអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ បានចំនួន ៨៩,៤១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងការចាក់វ៉ាក់សាំងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ បានចំនួន ៨៨,០៦% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

អត្ថបទ៖ ច័ន្ទ វីរៈ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៨ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម