Connect with us

ព័ត៌មានជាតិ

ព្រះសង្ឃនៅក្នុងវត្តទាំង ១៨ ក្នុងខណ្ឌព្រែកព្នៅ មិនមានការខ្វះខាតចង្ហាន់នោះទេ ក្នុងរដូវកាន់បិណ្ឌឆ្នាំនេះ

បានផុស

នៅ

បន្ទាប់ពីបានផ្អាកពិធីកាន់បិណ្ឌមក ព្រះសង្ឃនៅក្នុងវត្តទាំង ១៨ក្នុងខណ្ឌព្រែកព្នៅ មិនមានការខ្វះខាតចង្ហាន់នោះទេ គឺនៅមានប្រជាពលរដ្ឋ យកចង្វាន់តាមវេនទៅប្រគេនព្រះសង្ឃ តែកាត់បន្ថយចំនួនមនុស្សតិច ហើយវត្តខ្លះត្រូវបានអាជ្ញាធរមូលដ្ឋានយកទេយ្យវត្ថុ និងបច្ច័យទៅប្រគេនជាហូហែរ។

ជាក់ស្ដែងវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង លោក ប៉ក់ សុគន្ធារី តំណាងលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោក សុខ សម្បត្តិ អភិបាល នៃគណៈអភិបាលខណ្ឌព្រែកព្នៅ និងលោក ម៉ៅ បូរ៉ា ប្រធានក្រុមប្រឹក្សាខណ្ឌ ព្រមទាំងក្រុមការងារខណ្ឌ និងសង្កាត់ បាននាំយកថវិការបស់លោកអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលមានអង្ករចំនួន ១តោន និងបច្ច័យចំនួន ២០លានរៀល និងសាលាខណ្ឌព្រែកព្នៅចំនួន ២០០ដុល្លារ មកប្រគេនព្រះសង្ឃនាព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ សម្រាប់ផ្ទត់ផ្គង់នារដូវដាក់បិណ្ឌ និងភ្ជុំបិណ្ឌនេះ។

លោកក សុខ សម្បត្តិ បានលើកឡើងដែរថា ចំពោះការផ្អាកការរៀបចំពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ សម្រាប់ខណ្ឌព្រែកព្នៅ ដែលមានវត្តចំនួន ១៨ បានធ្វើសំណាករកមេរោគកូវីដ-១៩ ទៅលើព្រះសង្ឃនិង អ្នកដែលស្នាក់នៅក្នុងវត្ត ដោយរកឃើញវិជ្ជមាន ២អង្គ និងម្នាក់នាក់ បានបញ្ជូនទៅព្យាបាលរួចហើយ និងបានបាញ់ថ្នាំសម្លាប់មេរោគក្នុងវត្តទាំង ១៨ រួចរាល់ហើយដែរ។

លោកបន្តថា សម្រាប់ស្ថានភាព នៅតាមទីអារាមមកទល់ពេលនេះ មានលក្ខណៈល្អប្រសើរ ដោយប្រជាពលរដ្ឋអាចយកចង្ហាន់ប្រគេនព្រះសង្ឃបាន ដែលព្រះសង្ឃរង់ចាំទទួល និងវេរចង្ហាន់ គ្រឿងសម្ភារៈទាំងនោះនៅមាត់ទ្វាររបងវត្ត ឬក៏ចូលដល់ក្នុងវត្តដែរ តែមានចំនួនមនុស្សតិច។ ទោះយ៉ាងណាមកទល់ពេលនេះ ព្រះសង្ឃនៅក្នុងវត្តទាំង១៨ ពុំមានវត្តណាដែលព្រះសង្ឃខ្វះខាត ចង្ហាន់នោះឡើយ។

វត្តខ្លះត្រូវបានអាជ្ញាធរមូលដ្ឋានយកទេយ្យវត្ថុ និងបច្ច័យទៅប្រគេនជាហូហែរមកដែរ ដូចជាវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំងនេះជាដើម ដែលអាជ្ញាធររាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌព្រែកព្នៅ បានយកអង្ករចំនួន ១តោន និងបច្ច័យចំនួន ២០លានរៀល ផងដែរ។

បន្ទាប់ពីប្រគេនអង្ករ និងបច្ច័យដល់ព្រះសង្ឃរួចហើយ មន្ត្រីសាលារាជធានីភ្នំពេញ មន្ត្រីសាលាខណ្ឌ និងសង្កាត់បានអញ្ជើញត្រួតពិនិយ្យមើលឈាបនាដ្ឋាន សម្រាប់បូជាសពដែលស្លាប់ដោយសាជំងឺកូវីដ-១៩ ដែលមានទីតាំងក្នុងវត្តប្រសិទ្ធីរីម្មារាម បច្ចប្បន្នបានធ្វើរួចរាល់រួចរាល់ ជាស្ថាពរហើយ៕

អត្ថបទ៖ ឧត្តរ៉ា

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម