ព័ត៌មានជាតិ
ជម្លោះប្រើអាវុធរៀងខ្លួន ទីបំផុតប៉ូលិសចាប់ខ្លួនបានទាំងអស់
ភាគីជម្លោះទាំងសងខាង សរុប៤នាក់ ដែលបានប្រើកាំបិត ពូថៅ កាប់ទៅ ចាក់មកនៅក្នុងផ្សារដែលបង្កឲ្យមានការភ្ញាក់ផ្អើល ឥឡូវត្រូវបានប៉ូលិសក្រុងឃាត់ខ្លួនបានទាំងអស់ហើយ តាមបទបញ្ជាលោកព្រះរាជអាជ្ញា។
លោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានបញ្ជាក់ថា ករណីហិង្សាដោយមានស្ថានទម្ងន់ ក្នុងការប្រើប្រាស់អាវុធនេះ បានកើតឡើង នាថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ វេលាម៉ោង ៣ និង ៣០នាទី រសៀល ត្រង់ចំណុចក្នុងផ្សារភូពុយ ស្ថិតក្នុងភូមិអញ្ចាញ សង្កាត់អូរចារ ក្រុងបាត់ដំបង។
លោកអធិការបានបន្តថា នៅមុនពេលកើតហេតុ គឺមានជម្លោះមួយបានកើតឡើង រវាងភាគីម្ខាងមានគ្នា៣នាក់ ដែលមានឈ្មោះ ១.ឈ្មោះ វង្ស វឌ្ឍវត្ថ ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅភូមិវត្តរំដួលសង្កាត់ចំការសំរោង ក្រុងបាត់ដំបង ២.ឈ្មោះ វង្ស វឌ្ឍវត្ត ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិវត្តរំដួល សង្កាត់ចំការសំរោង ក្រុងបាត់ដំបង និង ៣.ឈ្មោះ សាន្ត ប៊ុនស៊ីក ភេទប្រុស អាយុ១៧ឆ្នាំ មានទីលំនៅភូមិចំការសំរោង១ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង បានយកកូនកាំបិតបម្រុងចាក់ទៅលើឈ្មោះ ឫទ្ធី ពេជ្រ ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅភូមិវត្តគរ សង្កាត់វត្តគរ ក្រុងបាត់ដំបង ហើយឈ្មោះ ឫទ្ធី ពេជ្រ បានយកពូថៅកាប់ទៅលើភាគីម្ខាងទៀតវិញ បណ្តាលអោយរងរបួសត្រង់ខ្នង និងជើងខាងស្តាំ។
បច្ចុប្បន្នភាគីទាំងសងខាង រួមនឹងវត្ថុតាង ត្រូវបានផ្នែកជំនាញកំពុងរៀបចំសំណុំរឿង ដើម្បីបញ្ជូនទៅតាមនីតិវិធីច្បាប់ បន្ទាប់ពីមានការឯកភាពពី លោកព្រះរាជអាជ្ញា កែវ សុជាតិ រួចមក៕
អត្ថបទ ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
កីឡា៣ ថ្ងៃ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្តេច ហ៊ុន សែន ៖ ហេតុអ្វីបានជាមកដល់ពេលនេះហើយមានមន្ត្រីយើងប្រព្រឹត្តបែបនេះ ដោយពាក់ស្បែកជើងចូលក្នុងព្រះវិហារ?
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បឋម៖ អគ្គិភ័យកំពុងឆេះរោងចក្រជិតផ្សារបែកចាន (មានវីដេអូ)