Connect with us

ព័ត៌មានជាតិ

ការអភិវឌ្ឍន៍​តំបន់​ទេសចរណ៍​ខេត្ត​កែប ត្រូវបាន​យក​គំ​រូពី​ប្រទេស​បារាំង និង​ប្រទេស​មួយចំនួនទៀត

បានផុស

នៅ

ក្នុង​ការ​សិក្សា​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍ​ន៏​វិស័យ​ទេសចរ​ណ៍​ខេត្ត​កែប ត្រូវ​បាន​ក្រុមការងារ​អន្តរក្រសួង​សិក្សា​ពី​បទ​ពិសោធន៍ នៃ​ការអភិវឌ្ឍន៍​ទីក្រុង​ទេសចរណ៍​របស់​ប្រទេស​មួយ​ចំនួន ដូចជា​នៅ​ប្រទេស​បារាំង​ជាដើម ពីព្រោះ​ក្នុង​បរិបទ​នេះ កម្ពុជា​មិនអាច​យក​គោលដៅ​តែមួយ​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បានឡើយ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នេះ​ជាការ​លើកឡើង​នៅក្នុង​របាយ​ការ​ណ៍​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប ក្នុង​កិច្ចប្រជុំ​ឆ្លង​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប ឆ្នាំ​២០២១-២០៣៥ នៅ​សាលាខេត្ត​កែប កាលពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​។​

​លោក នី ផល្លី អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​ប្រប​ធាន​លេខាធិការ​នៃ​គណៈកម្មការ​អន្តរក្រសួង ដើម្បី​សិក្សា​រៀបចំ​ផែនការ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​បានឱ្យដឹងថា ក្នុងការ​សិក្សា​រៀបចំ​ផែនការ​មេនេះ ក្រុមការងារ​អន្តរក្រសួង​ក៏បាន​សិក្សា​ពីបទ​ពិសោធន៍​នៃ​ការអភិវឌ្ឍ​ទីក្រុង​ទេសចរណ៍​របស់​ប្រទេស​មួយចំនួន ដូចជា​នៅ​ប្រទេស​បារាំង​ជាដើម​។ លោក​បន្តថា ក្នុង​បរិបទ​វិបត្តិ​កូ​វីដ​-១៩​នេះ កម្ពុជា​មិន​អាច​យក​គោលដៅ​តែមួយ​ទៅ​ប្រកួតប្រជែង​ជាមួយ​ប្រទេសជិតខាង​បានឡើយ ពោលគឺ​ចាំបាច់​ទាមទារ​ឱ្យមាន​ការរៀបចំ​គោលដៅ​ជិតៗ​គ្នា​ជា​គោលដៅ​រួម​តែមួយ តួយ៉ាង​ដូចជា​តំបន់ឆ្នេរ​សមុទ្រ​ដែលមាន​ខេត្តកោះកុង ខេត្ត​ព្រះសីហនុ ខេត្តកំពត និង​ខេត្ត​កែប​នេះ​ជាដើម​។​

​លោក នី ផល្លី លើកឡើង​ទៀត​ថា ក្នុង​ដំណាក់កាល​នៃ​វិបត្តិ​កូ​វីដ​នេះ យុទ្ធសាស្ត្រ​ទីផ្សារ​ផ្សព្វផ្សាយ​ទេសចរណ៍​ខេត្ត​កែប មានការ​ផ្សព្វផ្សាយ​អំពី​កិត្តិនាម​ទេសចរណ៍​សុវត្ថិភាព សុខភាព និង​មាន​ម្ហូបអាហារ​ឆ្ងាញ់ “​បើ​នឹកឃើញ​ខេត្ត​កែប គឺ​មាន​កិត្តិនាម​គោលដៅ​ទេសចរណ៍​សុវត្ថិភាព មាន​អាហារ​សមុទ្រ​ឆ្ងាញ់ៗ ផ្ដល់​សុខភាព​ល្អ​” ជាដើម​។ លោក នី ផល្លី ក៏បាន​បង្ហាញ​គម្រោង​កា​រ​ទាក់ទាញ​ផលិតកម្ម​ភាពយន្ត ក្រុម​ផលិតករ​ល្បីៗ​មក​ចូលរួម​ថត​ភាពយន្ត ថត​វីដេអូ​កម្សាន្ត ថត Pre-Wedding ជាដើម​។ លោក​ថា បើ​ទាញ​បាន​ផលិតកម្ម​ល្បី​មួយ គឺជា​ជោគជ័យ​មួយ​ក្នុងការ​ផ្សព្វ​ផ្សព្វ​។

ទាក់ទង​បញ្ហា​នេះ លោក ថោង ខុន បាន​បញ្ជាក់​ថា ការ​ផ្សព្វផ្សាយ​ពី​គោលដៅ​ទេសចរណ៍​ខេត្ត​កែប មិន​អាច​កាត់ផ្ដាច់​ពី​គោលដៅ​ទេសចរណ៍​ខេត្តកំពត និង​ខេត្ត​ជាប់​តំបន់​ឆ្នេរ​ដទៃ​ទៀត​បាន​ឡើយ ដូច្នេះ​ត្រូវ​តែ​មាន​ការ​តភ្ជាប់​គោលដៅ​ទេសចរណ៍​រួមគ្នា សំដៅ​បង្កើន​សក្ដានុពល​ដើម្បី​អាច​ប្រកួតប្រជែង​ភាព​ទាក់ទាញ​ជាមួយ​ប្រទេសជិតខាង​។ ជាមួយគ្នា​នោះ លោក​បាន​ទទួលយក​សំណើ​ពី​អង្គប្រជុំ លើ​ការសហការ​ជាមួយ​រដ្ឋបាលខេត្ត​ជាប់​តំបន់ឆ្នេរ​ទាំងនោះ ដើម្បី​រៀបចំ​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​សម្រាប់​ខេត្ត​នីមួយ​បន្ថែមទៀត។

ជាមួយគ្នា​នោះ លោក ថោង ខុន លើកឡើង​ដែរ​ថា តាមរយៈ​សេចក្ដីព្រាង​ផែនការ​មេនេះ គឺ​នឹង​ប្រែក្លាយ​ទៅ​គោលដៅ​ទេសចរណ៍​ផ្ទះ​ទី​២ ទេសចរណ៍​វ័យ​ចំណាស់​។ លោក​ថា ប្រជាជន​បារាំង ជប៉ុន ចិន ដែល​សម្បូរ​ទៅដល់​កំណើន​មនុស្ស​ចាស់​ច្រើន​នោះ ក៏បាន​ស្វែងរក​គោលដៅ​ទេសចរណ៍​សុខមាលភាព​ផងដែរ ដូច្នេះ​ខេត្ត​កែប​ត្រូវ​មាន​យុទ្ធសាស្ត្រ​ទាក់ទាញ​ទេសចរ​ទាំងនេះ​។​

​នៅក្នុង​សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប​នេះដែរ គឺមាន​មុំ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ប៉ូល​ទេសចរណ៍​ចំនួន​៤ ក្នុងនោះ​រួមមាន ប៉ូល​ក្រុងកែប​ចាស់ ប៉ូល​តំបន់​អង្កោល ប៉ូល​តំបន់ភ្នំ​វល្លិ ប៉ូល​តំបន់​ប្រជុំ​កោះ ថែមទាំង​នឹង​បង្កើត​មណ្ឌល​នវានុវត្តន៍​ទេសចរណ៍​មួយ​បន្ថែមទៀត​។ សេចក្ដីព្រាង​ផែនការមេ​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប ឆ្នាំ​២០២១-២០៣៥ ត្រូវ​បាន​បែងចែក​ជា​១២ ជំពូក​។ អង្គ​ប្រជុំ​បាន​ពិភាក្សា និង​បាន​ទទួល​មតិយោបល់​ពី​រដ្ឋមន្ត្រី​ក្រសួង​ទេសចរ​ណ៍ និង​អ្នក​ពាក់ព័ន្ធ ដើម្បី​កែតម្រូវ​បន្ថែមបន្ថយ​ខ្លឹមសារ​ក្នុង​សេចក្ដីព្រាងច្បាប់​នេះ​ផង​ដែរ​។​

​សូមជម្រាបថា រាជរដ្ឋាភិបាល​បាន​កំណត់​គោលដៅ​យុទ្ធសាស្ត្រ​អភិវឌ្ឍ​ទេសចរណ៍​ខេត្ត​កែប ឱ្យក្លាយ​ទៅជា​គោលដៅ​ទេសចរណ៍​ធម្មជាតិ​ស្ងប់ស្ងាត់ ប្រណីត​កម្រិត​ខ្ពស់ ប្រកបដោយ​ភាព​ទាក់ទាញ និង​ភាព​ប្រកួតប្រជែង​នៅ​ក្នុង​តំបន់ និង​ពិភពលោក​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម១ ម៉ោង មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ២ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ២ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ២ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម