Connect with us

ព័ត៌មានជាតិ

ប្រ​ជា​ការពារ​៣៣​នាក់ ទទួល​​បាន​ការ​បំពាក់​ឯកសណ្ឋាន​ពី​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ​

បានផុស

នៅ

​កំពង់​ធំ​ ៖ មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ បាន​ចុះ​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព និង​បំពាក់​ឯកសណ្ឋាន ជូន​ប្រជា​ការពារ​៣៣​នាក់ ដើម្បី​បម្រើ​ការពារ​សន្តិសុខ សុ​វត្តិភាព​ប្រជាជន នៅតាម​មូលដ្ឋាន ពិធី​នេះ​ប្រព្រឹត្ត​នៅ​ព្រឹក​ថ្ងៃទី​៣០​ ខែកញ្ញា​ឆ្នាំ​២០២១ នៅ​សាលាឃុំ​នី​ពេ​ជ ស្រុក​កំពង់ស្វាយ កំពង់ធំ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ទោ សោម ស៊ុន ដឹកនាំ​សហការី និង​អាជ្ញាធរ​ដែនដី បាន​ផ្សព្វផ្សាយ​គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព​ទាំង​៧ ចំណុច និងសេចក្ដីសម្រេច​លេខ​៩៥ ស​.​ស​.​រ របស់​រាជរដ្ឋាភិបាល ស្តីពី​ការផ្អាក​ការរៀបចំ​បុណ្យកាន់បិណ្ឌ​និង ភ្ជុំបិណ្ឌ ដើម្បី​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ រួមទាំង​បំពាក់​ឯកសណ្ឋាន​ជូន​ប្រជា​ការពារ​៣៣ នាក់ ដែលជា​ការជួយឧបត្ថម្ភ​របស់លោក​វរសេនីយ៍ត្រី សាន់ រិ​ន មេបញ្ជាការ​ផ្នែក​សឹក​រង​កំពង់ ស្វាយ និង​សហការី ។

​លោក ឈឹង ញ៉េប មេឃុំ​នី​ពេ​ជ បាន​ឲ្យ​ដឹង​ពី​ស្ថានភាព​របស់​ប្រជាពលរដ្ឋ និង កុមារ​នៅក្នុង​ឃុំ​នី​ពេ​ជ​ទាំងមូល​ដែល​បាន​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ​-១៩ បាន​ចំនួន​៣.៤៣១ ស្មើ​និង​៩២.១៧% រួចហើយ និង​លទ្ធផល​នៃ​ការអនុវត្តន៍ គោលនយោបាយ​ភូមិ​-​ឃុំ មាន​សុវត្ថិភាព ទទួលបាន​លទ្ធផល​ល្អប្រសើរ ។

​ឧត្ដមសេនីយ៍ទោ សោម ស៊ុន កោតសរសើរ​អាជ្ញាធរ​ដែនដី និង​ប្រជា​ការពារ បាន​សហការ​ជាមួយ​ប៉ុស្តិ៍​រដ្ឋបាលន​ឃុំ​ក្នុង​កិច្ចការពារ​សន្តិសុខ​សុវត្ថិភាព​ដោយ​ទទួលខុស​ត្រូវបាន​យ៉ាង​ល្អប្រសើរ បាន​សំណូមពរ​ព្រះសង្ឃ និង​ប្រជាពលរដ្ឋ មេត្តា​យោគយល់​ដល់​ការលំបាក​របស់​រាជ រដ្ឋាភិបាល គឺ​ក្នុង​គោលបំណង​ការការពារ​អាយុជីវិត​របស់​ព្រះសង្ឃ​និង​ប្រជាជន​យើង​កុំឱ្យ​ឆ្លង​រីក​រាលដាល​និង ទទួលមរណភាព​ដោយសារ​ជំងឺ​-១៩ តែប៉ុណ្ណោះ ។​

​ឧត្ដមសេនីយ៍ទោ សោម ស៊ុន បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​និង​ប្រជា​ការពារ​អនុវត្តន៍ តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​អនុវត្ត​វិធានការ​៣​ការពារ និង​៣​កុំ របស់​សម្តេច​តេ​ជោ ហ៊ុន សែន អាជ្ញាធរ​ដែនដី​និង​ប្រជា​ការពារ ថ្លែងអំណរគុណ​មេបញ្ជាការ​ផ្នែក​សឹក​រង​កំពង់ស្វាយ និង​ថ្នាក់ដឹកនាំ​នៃ បញ្ជាការ ដ្ឋា​ន​តំបន់​ប្រតិបត្តិការ​សឹក​រង​កំពង់ធំ ដែល​បាន​ឧបត្ថម្ភ​ឯកសណ្ឋាន​ជូន​ប្រជា​ការពារ ដើម្បី​បម្រើប្រជាជន ក្នុង ការអនុវត្តន៍ គោលនយោបាយ​ភូមិ -​ឃុំ មាន​សុវត្ថិភាព៕

ដោយ ៖ ប៊ុន រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

បច្ចេកវិទ្យា១៤ ម៉ោង មុន

សែលកាត មានវត្តមានក្នុងការបង្ហាញពីសមត្ថភាពលើផ្នែកឌីជីថលរបស់ខ្លួន ក្នុងទិវាជាតិ វិទ្យាសាស្រ្ត បចេ្ចកវិទ្យា និងនវានុវត្តន៍ (STI) លើកទី២

ព័ត៌មានជាតិ១៤ ម៉ោង មុន

សម្តេច ម៉ែន សំអន៖ កត្តាសន្តិភាពបាននាំមកនូវការរីកចម្រើនទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ព្រឹកស្អែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចផ្លូវការ នៅប្រទេស​ឡាវ

សេដ្ឋកិច្ច១៦ ម៉ោង មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញប្រគល់ផ្ទះជាអំណោយរបស់សម្ដេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនក្រុមគ្រួសារយុវជន អន ផានិត

Sokha Hotels

ព័ត៌មានពេញនិយម