Connect with us

ព័ត៌មានជាតិ

តំបន់​បិទ​ខ្ទប់​ទូទាំង​ខេត្តសៀមរាប​ ត្រូវ​បាន​បើក​ឡើងវិញ រមណីយដ្ឋាន​អង្គរ​អាច​ទស្សន​បាន​នៅ​អំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​

បានផុស

នៅ

​នៅក្នុង​ឱកាស​ឈប់​សំរាក​ថ្ងៃបុណ្យ​ភ្ជុំបិណ្ឌ​ខាងមុខនេះ ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ អាចធ្វើ​ដំណើរ​ទៅ​កំសាន្ត​នៅតាម​តំបន់​ទាំងអស់ នៃ​រមណីយដ្ឋាន​ប្រាសាទ​អង្គរ​បាន​ធម្មតា​ឡើងវិញ ពីព្រោះ​អាជ្ញាធរខេត្ត នឹង​បើក​ឡើងវិញ​នូវ​តំបន់​ដែល​បាន​បិទ​ខ្ទប់​ទាំងអស់​ទូទាំង​ខេត្ត នេះ​បើតាម​ការបញ្ជាក់​ពី​មន្ត្រីជាន់ខ្ពស់​ខេត្ត​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សុខ កុល នាយក​រដ្ឋបាល និង​ជា​អ្នកនាំពាក្យ​រដ្ឋបាល​ខេត្ត​សៀមរាប​បាន​ប្រាប់​កម្ពុជា​ថ្មី​នា​រសៀល​ថ្ងៃទី​៣០ ខែកញ្ញា នេះ​ថា អាជ្ញាធរខេត្ត​នឹង នឹង​ចេញ​សេចក្តី​សម្រេច​បើក​តំបន់​ក្រហម ក៏ដូចជា​តំបន់​លឿងទុំ នៅ​ក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប​ទាំងមូល​ឡើងវិញ​។ លោក​ថា ការសម្រេច​បែបនេះ ដោយ​យោង​តាម​អនុសាសន៍​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​កិច្ចការ​នេះ រដ្ឋបាល​ខេត្ត និង​ខិតខំ​អនុវត្ត​វិធានការ​ផ្សេងៗ​ដូចជា ៣​កុំ ៣​ការពារ ជាដើម ដើម្បី​ទប់ស្កាត់​ការរីក​រាល នៃ​ជំងឺ​កូ​វីដ​១៩ ។​

​លោក សុខ កុល អះអាងថា ការ​ធ្វើ​បែបនេះ ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ចេះ​រស់​នៅ​ក្នុង​គន្លង​ថ្មី ក្នុង​បរិបទ​កូវីដ ហើយ​ប្រសិនបើ​យើង​បន្ត​បិទ​តទៅទៀត ក៏​ធ្វើ​ឲ្យ​ប៉ះពាល់​សេដ្ឋកិច្ច​របស់​ប្រជាពលរដ្ឋ​ផង​ដែរ​។​

ចំណែក​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​អប្សរា​បាន​បញ្ជាក់​ថា ទីតាំង​ដែល​បាន​លុក​ដោ​ន​នោះ មាន​ដូចជា​អង្គរវត្ត ប្រាសាទបាយ័ន ប្រាសាទតាព្រហ្ម និង​តំបន់​ប្រាសាទ​មួយចំនួន ដែល​ស្ថិតនៅក្នុង​ក្រុង​សៀមរាប​។ លោក​ឲ្យ​ដឹង​ដែរ​ថា តំបន់​ប្រាសាទ ដែល​មិនមាន​ការបិទ​ខ្ទប់​រួមមាន តំបន់​ប្រាសាទ ដែល​ស្ថិតនៅ​តំបន់​រលួស ម្ដុំ​ប្រាសាទបន្ទាយសំរែ និង​ប្រាសាទបន្ទាយស្រី ជាដើម​។​

​សូមបញ្ជាក់ថា កាលពី​ថ្មីៗ​នេះ តំបន់​មួយចំនួន នៃ​រមណីយដ្ឋាន​ប្រាសាទ​អង្គរ ត្រូវបាន​បិទ​ខ្ទប់​តាម​វិធានការ​របស់​រដ្ឋបាល​ខេត្ត ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ហើយ​អាជ្ញាធរ​អប្សរា បាន​សហការ​ជាមួយ​អាជ្ញាធរខេត្ត ទប់ស្កាត់​មិន​ឲ្យ​មានការ​ចេញចូល​ទៅក្នុង​តំបន់​ដែលមាន​ការបិទ​ខ្ទប់​នោះទេ​ផងដែរ​។​

​តំបន់​ដែល​បាន​បិទ​ខ្ទប់​នោះ មាននៅ​ក្នុងភូមិ​សាស្ត្រ​ក្រុង​សៀមរាប ដែល​រួមមាន​៖

​ទី​១- សង្កាត់​ស្លក្រាម (​គ្រប់​ភូមិ​ទាំងអស់​)

​ទី​២- សង្កាត់​ស្វាយដង្គំ (​ភូមិ​តាភុល ភូមិ​មណ្ឌល​១ ភូមិ​ស្វាយដង្គំ ភូមិ​ស្ទឹង​ថ្មី និង​ភូមិ​គ្រួស​)

​ទី​៣- សង្កាត់​គោកចក (​ភូមិ​ត្រពាំង​សេះ ភូមិ​នគរ​ក្រៅ ភូមិ​ទក្សិណ​ខាងត្បូង និង​ភូមិ​វាល​)

​ទី​៤- សង្កាត់​ជ្រាវ (​ភូមិ​ខ្នារ​)

​ទី​៥- សង្កាត់​សាលា​កំរើក (​ភូមិ​តាវៀន​)

​ទី​៦- សង្កាត់​ស្រ​ង៉ែ (​ភូមិ​ព្រៃធំ និង​ភូមិស្រ​ង៉ែ​)

​ទី​៧- សង្កាត់​ទឹក​វិល (​ភូមិ​សណ្តាន់​)

​ចំពោះ​វិធានការ​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ សម្រាប់​ពិធីបុណ្យ​ភ្ជំបិណ្ឌ​ខាងមុខនេះ លោក ឡុង កុសល បាន​បញ្ជាក់​ថា “៣​កុំ ៣​ការពារ​” នេះ គឺជា​វិធានការ​ចាំបាច់​ដែល​គ្រប់គ្នា​ត្រូវអនុវត្ត ស្របតាម​ការណែនាំ​រប​ស់​ក្រសួងសុខាភិបាល ដូច្នេះ​អ្នក​ចូលទៅ​ទស្សនា​នៅ​រមណីយដ្ឋាន​អង្គរ​ចាំបាច់​ណាស់​វិធានការ​នេះ​។ ដោយឡែក​មន្ត្រី បុគ្គលិក របស់​អាជ្ញាធរ​អប្សរា ដែលមាន​ការពាក់ព័ន្ធ នៅក្នុង​តំបន់​រមណីយដ្ឋាន​អង្គរ ពួកគាត់​ក៏​ត្រូវ​តែ​បំពេញ​ដូចគ្នា​ដែរ​។​

លោក​ថា “​យើង​ត្រូវ​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ហើយ​នេះ គឺជា​អ្វីដែល​យើង​ត្រូវ​បំពេញ​ទាំងអស់​គ្នា បើ​អនុវត្តបាន ការធ្វើដំណើរ​កម្សាន្តរ​បស់​ពួកគាត់ ក៏​នឹងមាន​សុវត្ថិភាព​ទាំងអស់គ្នា​ផងដែរ ប៉ុន្តែ​បើ​ពួកគាត់​អនុវត្ត​មិនបាន គឺ​នឹង​ជួប​នូវ​បញ្ហា​ប្រឈម​ជាក់​ជាមិនខាន​”​។ ជាមួយគ្នា​នោះ លោក​បាន​អំពាវនាវ​ឲ្យ​ពួកគាត់​នៅពេល​ធ្វើដំណើរ​មក​កំសាន្ត​នៅ​រមណីយដ្ឋាន​អង្គរ តាម​ផ្នែក​ខ្លះ ដែល​មិនមាន​ការបិទ​ខ្ទប់​នោះ គឺ​សូម​អនុវត្ត​ឲ្យ​បានជា​ដាច់ខាត​នូវ ៣​កុំ ៣​ការពារ​។​

គួររំលឹកថា នៅ​ថ្ងៃ​ទី​០៥ ទី​០៦ និង​ទី​០៧ ខែតុលា ខាងមុខនេះ គឺជា​ឱកាស​ឈប់​សម្រាក​សម្រាប់​ពិធីបុណ្យ​ភ្ជំបិណ្ឌ​របស់​មន្ត្រីរាជកា​រ កម្មករ កម្មការិនី និយោជិត នៅ​តាម​រោងចក្រ សហគ្រាស​ទាំងអស់ ហើយដោយ​សា​រាជរដ្ឋាភិបាល​បាន​ផ្អាក​មិន​ឲ្យ​មានការ​ជួបជុំ​នៅក្នុង​ឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​នៅតាម​វត្ត​អារាម​នោះ ប្រជាពលរដ្ឋ​អាច​នឹងធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​តំបន់​រមនីយដ្ឋាន​នានា​ទូទាំងប្រទេស ដែល​ក្នុងនោះ នៅ​រមណីយដ្ឋាន​ប្រាសាទ​អង្គរ ក៏​នឹង​មាន​ប្រជាពលរដ្ឋ ក៏ដូចជា​ភ្ញៀវ​ជាតិ អន្តរជាតិ​នានា​ទៅ​ទស្សនា​កំសាន្ត​ច្រើន​ផងដែរ​៕

ដោយ ៖ កោះ​កែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

Sokha Hotels

ព័ត៌មានពេញនិយម