ព័ត៌មានជាតិ
អភិបាលខណ្ឌទួលគោក ជំរុញឲ្យពង្រឹង ការល្បាតទប់ស្កាត់អំពើចោរកម្ម លួចឆក់ប្លន់និងអគ្គីភ័យ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ
ភ្នំពេញ ៖ អភិបាលនៃគណៈអភិបាលខណ្ឌទួលគោក លោកជា ពិសី បានជំរុញឲ្យអាជ្ញាធរសង្កាត់ទាំង១០និងមន្ត្រី កងកម្លាំងចំណុះឲ្យគណៈបញ្ជាការឯកភាពខណ្ឌទួលគោកត្រូវពង្រឹងសន្តិសុខ ពិសេសគឺត្រូវល្បាតតាមមូលដ្ឋាន ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់និងកាត់បន្ថយឲ្យបាននូវអំពើចោរកម្មលួចឆក់ប្លន់និងអគ្គីភ័យជាដើមនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ។
ការជំរុញបែបនេះរបស់លោកជា ពិសីបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨របស់ក្រុមប្រឹក្សាខណ្ឌទួលគោកក្រោមវត្តមានលោកម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌនៅសាលាខណ្ឌទួលគោក។
លោកជា ពិសីបានមានប្រសាសន៍លើកឡើងថា ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈបានធូរស្រាលមួយកម្រិតហើយ។ ប៉ុន្តែពេលថ្មីៗនេះអ្នកឆ្លង covid-19 ពាក់ព័ន្ធនឹងព្រឹត្តិការណ៍២០កុម្ភៈមានការកើនឡើងវិញ គួរឱ្យកត់សម្គាល់។ បញ្ហានេះលោកបានជំរុញឲ្យអាជ្ញាធរសង្កាត់ទាំង១០ មន្ត្រី ក៏ដូចជាកម្លាំងទាំងពីរប្រភេទចំណុះឲ្យគណៈបញ្ជាការឯកភាពខណ្ឌត្រូវល្បាតជាប់ជាប្រចាំ នៅក្នុងមូលដ្ឋានរបស់ខ្លួនពិសេសមើលទៅលើ ទីតាំងសប្បាយសុភាព ដូចជា ការជួបជុំផឹកស៊ីអាហារដ្ឋាន បើមិនស្តាប់តាមការណែនាំរបស់អាជ្ញាធរនិងក្រសួងសុខាភិបាលទេ គឺបិទអាជីវកម្មតែម្តង។ចំពោះក្លឹបកំសាន្ត ខារ៉ាអូខេវិញ គឺមិនអនុញ្ញាតឲ្យមានជាដាច់ខាត ដើម្បីទប់ស្កាត់ឲ្យបាននូវការរីករាលដាលជំងឺកូវីដ-១៩ ។
ជាក់ស្ដែង នៅរាត្រីថ្ងៃទី២៩ កញ្ញា ២០២១យប់មិញនេះ យើងបានបង្ក្រាបទីតាំងភោជនីយដ្ឋានមួយយីហោ បាត់កូន Batoun” ស្ថិតនៅទីតាំងផ្ទះលេខ២ ផ្លូវលេខ៣៣៧ ក្រុមទី២៦ ភូមិទី០៦ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ដោយឃាត់ខ្លួនមនុស្សប្រុស ស្រី៣០នាក់ ពាក់ព័ន្ធនឹងការមិនគោរពតាមសេចក្តីណែនាំរបស់អាជ្ញាធររាជធានីភ្នំពេញ លេខ:៣០២/២១សសរ ដែលហាមឃាត់ចំពោះសកម្មភាពមុខរបរដែលមានហានិភ័យខ្ពស់នៃការឆ្លងរាលដាលជំងឺកូវីដ-១៩។
លោកក៏ជំរុញឲ្យ ពង្រឹងទៅលើការផាកពិន័យចំពោះអ្នកមិនពាក់ម៉ាស់ នៅតាមទីសាធារណៈនិងតាមផ្សារ។ បន្ថែមពីលើនេះទៀត លោកក៏បានស្នើអោយមានការល្បាតជាប្រចាំ កុំឲ្យមានអំពើចោរកម្ម លួច ឆក់ ប្លន់និងអគ្គីភ័យជាដើមនៅក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ ខណៈដែលប្រជាពលរដ្ឋសម្រុកទៅស្រុកកំណើត៕
ដោយ ៖ ស្រីរ័ត្ន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»
-
កីឡា១ សប្តាហ៍ ago
ជើងឯកម៉ុងហ្គោលី Erdene អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា
-
សេដ្ឋកិច្ច៣ ថ្ងៃ ago
មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ