គ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ បង្កផលប៉ះពាល់ប្រជាពលរដ្ឋជិត ២ ម៉ឺនគ្រួសារ គ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ បង្កផលប៉ះពាល់ប្រជាពរដ្ឋជិត ២ ម៉ឺនគ្រួសារ
Connect with us
Helistar Cambodia - Helicopter Charter Services

ព័ត៌មានជាតិ

គ្រោះទឹកជំនន់ នៅខេត្តបន្ទាយមានជ័យ បង្កផលប៉ះពាល់ប្រជាពលរដ្ឋជិត ២ ម៉ឺនគ្រួសារ

បានផុស

នៅ

ជំនន់ទឹកភ្លៀង និងទឹកហូរមកពីប្រទេសថៃ បានធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋជិត ២ ម៉ឺនគ្រួសារ (១៨. ៧១៥) នៅខេត្តបន្ទាយមានជ័យ ខណៈពលរដ្ឋជាង ១ ពាន់គ្រួសារ (១ ១៥០) ត្រូវបានជម្លៀស ទៅទួលសុវត្ថិភាព។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

របាយការណ៍របស់រដ្ឋបាលខេត្តបន្ទាយមានជ័យបានឱ្យដឹងថា ប្រជាពលរដ្ឋដែលប៉ះពាល់រងគ្រោះដោយជំនន់ទឹកភ្លៀង និងទឹកហូរពីប្រទេសថៃ គិតពីថ្ងៃទី ២០ ដល់ត្រឹមល្ងាច ថ្ងៃទី ៣០ ខែកញ្ញា ស្រុក ក្រុង ៩ ទូទាំង ខេត្តបន្ទាយមានជ័យបានរងផលប៉ះពាល់ ក្នុងនោះមានស្រុកមង្គលបូរី ក្រុងសិរីសោភ័ណ ស្រុកអូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ស្រុកភ្នំស្រុក ស្រុកប្រនេតព្រះ ស្រុកស្វាយចេក និងស្រុកថ្មពួក។

ទិន្នន័យរបស់រដ្ឋបាលខេត្ត និងលេខាធិការដ្ឋាន គណៈកម្មាធិការ គ្រប់គ្រង គ្រោះមហន្តរាយ បង្ហាញថា ផលប៉ះពាល់ មាន ៣៨ ឃុំ សង្កាត់ ក្នុងស្រុក ក្រុង ទាំង ៩ ពលរដ្ឋរងគ្រោះមាន ១៨.៧១៥ គ្រួសារខ្នងផ្ទះ និងជម្លៀសទៅទួល សុវត្ថិភាព ១.១៥០ គ្រួសារ ទឹកជំនន់បង្កផលប៉ះពាល់លិចស្រូវកើនដល់ប្រមាណ ២៥.២២៣ ហិកតា ដំឡូងមី ២២២ ហិកតា និងដំណាំរួមផ្សំប្រមាណ ៧៩ ហិកតា សត្វពាហនៈ ១០៣ ក្បាល។

ចំណែក ហេដ្ឋារចនាសម្ព័ន្ធ រង ផលប៉ះពាល់៖ លិចសាល ២៦ កន្លែង វត្ត ៩ មណ្ឌល សុខភាព ២ ទឹកហូរកាត់ផ្លូវ ៥៤១ ខ្សែ ប្រវែង ២២៧.៣៣៤ ម៉ែត្រ។

ចំពោះប្រជាជនដែលកំពុងស្នាក់នៅទួលសុវត្ថិភាពបានទទួលស្បៀង សង្គ្រោះបន្ទាន់របស់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រី គ្រប់ចំនួនហើយផងដែរ៕

អត្ថបទៈ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services