Connect with us

ព័ត៌មានជាតិ

តុលាការកំពូលតម្កល់ទោសបុរសកូរ៉េខាងត្បូង២នាក់ដាក់ពន្ធនាគារម្នាក់ៗ២ឆ្នាំ រឿងនាំលុយខ្មៅជាង២​លានដុល្លារ ចូលមកកម្ពុជា​

បានផុស

នៅ

កាលពី​ថ្ងៃទី​២៩ ខែកញ្ញា​ ឆ្នាំ​២០២១ តុលាការ​កំពូល​បានសម្រេច​ប្រកាស​សាលដីកា​តម្កល់​ទោស​លើ​​ជន​ជាតិ​កូរ៉េខាងត្បូង​ចំនួន​ពីរ​នាក់ ដាក់ពន្ធនាគារ​ម្នាក់ៗ​២​ឆ្នាំ ពាក់ព័ន្ធ​នឹង​ការដឹកជញ្ជូន និង​ការ​នាំចូល​លុយ​ចំនួន​ជាង២​លាន​ដុល្លារ​អាមេរិក ពី​បរទេស​ដោយ​មិនមាន​ឯកសារ ឬ​ប្រភពព័ត៌មាន​មិន​ច្បាស់លាស់ ដែល​បាន​ប្រព្រឹត្ត​នៅ​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប​ កាលពី​អំឡុង​ឆ្នាំ​២០១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​១.​ឈ្មោះ Song Hyunhoo ភេទ​ប្រុស​អាយុ ៤៤​ឆ្នាំ និង​២.​ឈ្មោះ Yoon Wongi ភេទ​ប្រុស អាយុ៣៤​ឆ្នាំ ត្រូវបាន​តុលាការ​កំពូល សម្រេច​តម្កល់​សាលដីកា​របស់​តុលាការ​ឧទ្ធរណ៍ រក្សា​ទុកជាបានការ​ដ​ដែល និង​តម្កល់​ទណ្ឌកម្ម​របស់​ជ​ន​ជាប់​នៅ​ដដែល​។

កាលពី​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ​សាលាដំបូង​ថ្នាក់ក្រោម បាន​កាត់ទោស​លើ​ជនជាប់ចោទ​ទាំង​២​នាក់ ដាក់ពន្ធនាគារ​ម្នាក់ៗ​កំណត់ ២​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ក្នុង​ម្នាក់ៗ​ចំនួន​៦០​លាន​រៀល សម្រាប់​ដាក់​ចូល​ក្នុង​ថវិការដ្ឋ ក្រោម​ពីបទ ការសំអាត​ប្រាក់ និង​បានសម្រេច​រឹបអូស​លុយ​ចំនួន ២,២០០,០០០ ( $ ២, ២​លាន​) ដុល្លារ​អាមេរិក ដែល​បាន​ដកហូត​ពី​ពួកគេ ដាក់ចូល​ជា​សម្បត្តិ​រដ្ឋ​។​

ពួកគេ​ទាំងពីរ​នាក់ ត្រូវបាន​ចាប់ខ្លួន​កាលពី​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៩ នៅ​ចំណុច​ព្រះ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប បន្ទាប់ពី​ពួកគេ​បានធ្វើ​ដំណើរ​តាម​ជើងហោះហើរ ពី​ទៅ​ក្រុង​ហុងកុង​មកដល់​ខេត្ត​សៀមរាប​។

នគរបាល​ប្រចាំ​នៅ​ព្រះ​លាន​យន្តហោះ​អន្តរជាតិ​ខេត្ត​សៀម បាន​រាប​រឹបអូស​បាន​ប្រាក់​ចំនួន ២,២០០,០០០​ដុល្លារ​អាមេរិក និង​លុយ​បរទេស​មួយចំនួន​ផ្សេងទៀត ដែល​មិនមាន​ឯកសារ​បញ្ជាក់ និង​ប្រភពព័ត៌មាន​នៃ​ការ​នាំចូល​ប្រាក់​ទាំងនោះ​ច្បាស់លាស់​៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ២ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ជីវិតកម្សាន្ដ៦ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

Sokha Hotels

ព័ត៌មានពេញនិយម