Connect with us

ព័ត៌មានជាតិ

​​លោក សេង សុ​មុនី៖ អ្នកកាន់សាសនាផ្សេងៗ ៤៦០នាក់ បានឆ្លងនិងស្លាប់ ដោយសារជំងឺកូវីដ១៩ នៅទូទាំងប្រទេស

បានផុស

នៅ

អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានមានប្រសាសន៍ថា មានអ្នកកាន់សាសនាផ្សេងៗក្រៅពីព្រះពុទ្ធចំនួន៤៦០នាក់ នៅទូទាំងប្រទេសបានឆ្លងជំងឺកូវីដ១៩ ក្នុងនោះមានអ្នកស្លាប់បាត់បង់ជីវិតចំនួន៧នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​លោក សេង សុ​មុនី អ្នកនាំពាក្យ​ក្រសួង​ធម្មការ​ និង​សាសនា​ បាន​មានប្រសាសន៍​ នៅ​ព្រឹក​ថ្ងៃទី​០១ តុលា​ថា​ ក្នុងចំណោម​អ្នក​ឆ្លង​ចំនួន​៤៦០​នាក់​ក្ នុងនោះ​មាន​អ្នក​កាន់​ឥស្លាម​សាសនា​ចំនួន​៣១៥​នាក់ ​ជាសះស្បើយ​ចំនួន​៣០៥​នាក់ កំពុង​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​ចំនួន​៤​នាក់​ និង​ស្លាប់បាត់​បង់ជីវិត​ចំនួន​៦​នាក់​។ លោកបាន​បន្តទៀតថា​ អ្នក​កាន់សាសនា​គ្រឹះ​មាន​ចំនួន​១១៧​នាក់ ​ក្នុងនោះ​ជាសះស្បើយ​ចំនួន​១១៣​នាក់​ កំពុង​សម្រាក​ព្យាបាល​ជំងឺ​នៅតាម​មន្ទីរពេទ្យ​ចំនួន​៣​នាក់​និ ង​ស្លាប់បាត់​បង់ជីវិត​១​នាក់​ និង​អ្នក​កាន់សាសនា​មហាយាន​ចំនួន​៣៨​នាក់​ បានជា​សះស្បើយ​ទាំង​៣៨​នាក់​។

​លោកបាន​បន្ថែមទៀតថា ​ក្រៅពីនេះ​មាន​ព្រះសង្ឃ​ព្រះពុទ្ធសាសនា នៅ​ទូទាំងប្រទេស​ចំនួន​៩៤៤​អង្គ​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ក្នុងនោះ​មាន​ព្រះសង្ឃ​ជាសះស្បើយ​ចំនួន​៧៣៨​អង្គ កំពុង​សម្រាក​ព្យាបាល​ជំងឺ​ចំនួន​១៩៩​អង្គ​ និង​ចំនួន​៧​អង្គ​បាន​អនិច្ចកម្ម​ផងដែរ​។ លោក​ សេង​ សុ​មុនី​បាន​បញ្ជាក់​ថា ​មូល​ហេតុដែល​បណ្តាលឱ្យ​ព្រះសង្ឃ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ដោយសារ​មាន​ព្រះសង្ឃ​ខ្លះ​ បាន​ឆ្លង​ពី​ក្មេង​វត្ត​ចេញទៅ​ធ្វើជា​កម្មករ​នៅ​ខាងក្រៅ​ហើយ ​បានមក​ចម្លងជំងឺ​ដល់​ព្រះសង្ឃ​និ ង​ព្រះសង្ឃ​ខ្លះទៀត​ បាន​ឆ្លង​ជំងឺ​កូ​វីដ​១៩​ ពេល​ព្រះអង្គ​ចេញ​និមន្ត​បិណ្ឌ​បាត្រ​នៅ​ខាងក្រៅ ​ដែល​ករណី​ទាំងនេះ​ កើត​នៅ​រាជធានី​ភ្នំពេញ​។​ ចំណែក​ព្រះសង្ឃ​ តាម​ខេត្ត​ឆ្លង​ជំងឺ​កូ​វីដ​១៩​វិញ​ ភាគច្រើន​ព្រះអង្គ​បា ន​ចូលរួម​ពិធី​បុណ្យទាន​ផ្សេងៗ​។ លោក​បាន​បន្តទៀតថា ​ចំពោះ​អ្នក​កាន់សាសនា​ផ្សេងៗ​ទៀត ​ក៏​អាច​ឆ្លង​ពេល​ចុះទៅ​ផ្សព្វផ្សាយ​សាសនា​ និង​សូ​ត្រ​ធម៌​ នៅតាម​ព្រះវិហារ​ ឬ​នៅ​ឆ្លង​ពី​អ្នកភូមិ​។​

​ថ្មីៗ​នេះ​ មាន​ផ្ទុះ​កូ​វីដ​១៩ ​នៅតាម​វត្ត​អារាម​មួយចំនួន​ នៅក្នុង​រាជធានី​ភ្នំពេញ ​បាន​បង្ខំ​ឱ្យ​រដ្ឋាភិបាល​ផ្អាក​ប្រារព្ធ​ពិធី​កាន់បិណ្ឌ​ ចាប់ពី​បិណ្ឌ​៤​រហូតដល់​ភ្ជុំបិណ្ឌ​ ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល​ជំងឺ​កូ​វីដ​១៩​។​ ប៉ុន្តែ​ពុទ្ធបរិស័ទ​ អាចយ​កច​ង្វាន់​ទៅ​ប្រគេន​ព្រះសង្ឃ​បាន​នៅ​ខាងក្រៅរ​ទ្វារ​វត្ត​ ដោយ​អនុវត្តតា​ម​វិធានការ​៣​កុំ​៣​ការពារ​។ ជាមួយគ្នានេះដែរ ក្រុមគ្រូពេទ្យ​ចុះ​យក​សំណាក​ព្រះសង្ឃ​ និង​កូនសិស្សលោក​តាម​វត្ត​ ក្នុង​រាជធានី​ភ្នំពេញ​ ដោយ​រកឃើញ​ព្រះសង្ឃ​ និង​កូនសិស្សលោក​ប្រមាណ​ជាង​១៤០​អង្គ​នាក់​ ឆ្លង​ជំងឺ​កូ​វីដ​១៩​។​

គួរ​បញ្ជាក់ថា ​រាជរដ្ឋាភិបាល​កម្ពុជា នៅ​យប់​ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០២១នេះ​ បានចេញ​សេចក្តីសម្រេច​ជា​ផ្លូវការ ឲ្យ​ផ្អាក​ការរៀបចំ​ពិធីបុណ្យ​កាន់បិណ្ឌ និង​ភ្ជុំបិណ្ឌ ចាប់ពី​បិណ្ឌ​៤ រហូតដល់​ថ្ងៃ​ភ្ជុំបិណ្ឌ ដើម្បី​បង្ការ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​១៩។ ជាមួយគ្នានេះដែរ​ រាជរដ្ឋាភិបាល​បាន​ណែនាំ​ដល់​គណៈ​អភិបាល​រាជធានី​-​ខេត្ត ត្រូវធ្វើ​ការសម្របសម្រួល​ជាមួយ​យន្តការ​ ដែលមាន​ការពា​ក់​ព័ន្ធ​ទាំងអស់ ​ដើម្បី​ធានា​ដល់​ការនាំយក​ចង្ហាន់ និង​ទេយ្យវត្ថុ​ចាំបាច់​នានា ប្រគេន​ដល់​ព្រះសង្ឃ​នៅតាម​បណ្តា​វត្ត​អារាម​នានា ដែល​ស្ថិតក្នុង​សមត្ថកិច្ច​ដែនដី​របស់ខ្លួន​។

​យ៉ាងណាក៏ដោយ រាជរដ្ឋាភិបាល​នៅតែ​រក្សា​ការឈប់​សម្រាក​រយៈពេល​៣​ថ្ងៃ សម្រាប់​ពិធីបុណ្យ​ភ្ជុំបិណ្ឌ ដែល​ត្រូវបាន​កំណត់ដោយ​អនុក្រឹត្យ​លេខ​១៣១ អនក្រ​.​បក ចុះ​ថ្ងៃទី​២៦ ខែសីហា ឆ្នាំ​២០២០ ស្តីពី​ប្រតិទិន​ឈប់សម្រាក​ការងារ​របស់​មន្ត្រីរាជកា​រ និយោជិត កម្មករ ប្រចាំឆ្នាំ​២០២១៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម