Connect with us

ព័ត៌មានជាតិ

តុលាការកំពូលតម្កល់ទោសជនជាប់ចោទម្នាក់ដាក់ពន្ធនាគារ​១០ឆ្នាំ និងសងសំណង៨០០​លាន​រៀល​ទៅជនរងគ្រោះ​

បានផុស

នៅ

តុលាការ​កំពូល​កាលពី​ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានប្រកាស​សាលដីកាតម្កល់​ទោស​ជនជាប់ចោទ​ឈ្មោះ គុប ផា ភេទ​ប្រុស អាយុ​៤៣ឆ្នាំ មុខរបរ​រកស៊ី​លក់​ទា មាន់ មាន​ទីលំនៅឃុំ​ដូង ស្រុក​បាទី ខេត្តតាកែវ ដាក់ពន្ធនាគារ​កំណត់​១០​ឆ្នាំ និង​កែប្រែ​ឲ្យ​សង​សំណង​រដ្ឋបវេណី​ទៅ​ដើមបណ្ដឹង​ពី​៤០០​លាន​រៀល ទៅ​៨០០​លាន​រៀល​វិញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជនជាប់ចោទ​ត្រូវបាន​តុលាការ​ថ្នាក់ក្រោមកាត់ទោស​ដាក់ពន្ធនាគា​រកំណត់១៤ឆ្នាំ ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ប៉ុនប៉ង​មនុស្សឃាត (​កាប់​ប្រហារ​ដោយ​កាំបិតប៉័ងតោ )​ទៅលើ​ស្ត្រី​ម្នាក់ដែលជា​គូ​ស្នេហា​បណ្តាល​ជនរង​គ្រោះដាច់​ដៃ​ម្ខាង ។

ជនរងគ្រោះមានឈ្មោះ សាន្ត ចិន្តា ភេទស្រី អាយុ២៥ឆ្នាំ មុខរបរកម្មករ​រោងចក្រ មាន​ទីលំនៅ​ក្នុងភូមិជា​មួយគ្នានឹងជនជាប់ចោទ​។​

ជនជាប់ចោទ ឈ្មោះ គុប ផា ត្រូវបាន​តុលាការ​ខេត្តតាកែវ កាលពី​ថ្ងៃ០៥ ខែមេសា ឆ្នាំ២០២០​កន្លងទៅ បាន​ផ្តន្ទាទោស​ដាក់ពន្ធនាគារកំណត់១៤ឆ្នាំ និងបង្គាប់​ឱ្យ​សង​ថ្លៃ​ជំងឺ​ចិត្តទៅ​ជនរងគ្រោះចំនួន៨០០លាន​រៀល ពីបទប៉ុនប៉ង​ឃាតកម្ម ប្រព្រឹត្ត​នៅ​ភូមិ​ព្រះ​ម្លប់ ឃុំ​កណ្តឹង ស្រុក​បាទី ខេត្តតាកែវ កាលពី​ថ្ងៃទី២៧ ខែ កុម្ភៈ ឆ្នាំ២០១៩ តាម​បញ្ញត្តិ​មាត្រា ២៧ និង ១៩៩ នៃ ក្រមព្រហ្មទណ្ឌ​។​

សាលាដំបូង​ខេត្តតាកែវ​ ផ្តន្ទាទោស​រួចជនជាប់ចោទបាន​ប្តឹង​ជំទាស់​នឹង​សេចក្តីសម្រេច​របស់​តុលាការ​ខេត្តតាកែវ មកកាន់​សាលាឧទ្ធរណ៍​រាជធានី​ភ្នំពេញ​។ តែ​សាលាឧទ្ធរណ៍បាន​តម្កល់​បទចោទប្រកាន់រ​បស់​គាត់រក្សា​ទុកជាបានការដដែល​តែ​បាន​បន្ធូរ​បន្ថយទោសរ​បស់​គាត់ពី​ជាប់គុក១៤ឆ្នាំ មក​នៅត្រឹមតែ​១០ឆ្នាំ និងបញ្ចុះ​ថ្លៃ​ជំងឺ​ចិត្តពី៨០០​លាន​រៀល មក​នៅត្រឹម៤០០លាន​រៀល​វិញ​។ ហើយ​ជនជាប់ចោទ គុប ផា បាន​បន្ត​ប្តឹង​សារទុក្ខទៅ​តុលាការ​កំពូល​បន្ត​។​

នៅក្នុង​អង្គ​សវនាការ​កន្លងទៅ​ជនជាប់ចោទ​ឈ្មោះ គុប ផា បានទទួល​ស្គាល់​កំហុស និងសារភាពថាខ្លួន​ពិតជា​បាន​កាប់​ទៅលើ​ជនរងគ្រោះ​ពិតមែន តែ​មិន​មានបំណង​សម្លាប់​ជនរងគ្រោះ ដូច​ការចោទប្រកាន់​របស់​តុលាការ​ថ្នាក់ក្រោម​នោះទេ ព្រោះ​មាន​ជម្លោះ​ពាក្យសម្ដី​នឹង​គ្នាខឹង​ជនរងគ្រោះ​បាន​ធាក់ចំពងស្វាស ៕

អត្ថបទ៖ មករា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម