ព័ត៌មានជាតិ
សមត្ថកិច្ចកំពុងបើកការស៊ើបអង្កេតលំអិត ចំពោះការលើកឡើងថា មានការបង្ខាំងបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូ
អាជ្ញាធរខេត្តព្រះសីហនុកំពុងធ្វើការស៊ើបអង្កេតឱ្យបានលំអិតចំពោះការលើកឡើងថា មានការបង្ខាំង និងបង្ខំបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូមួយកន្លែងនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ អាជ្ញាធរព្រមានថា បើករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្តនឹងចាត់ការទៅវិធានការតាមផ្លូវច្បាប់ដោយគ្មានការលើកលែងឡើយ។
រដ្ឋបាលខេត្តព្រះសីហនុនៅយប់ថ្ងៃទី៣០ ខែកញ្ញានេះ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឆ្លើយតបនិងការលើកឡើងរបស់អាខោនហ្វេសប៊ុក ឈ្មោះ Doung Chan Sreypov ដែលបានធ្វើការឡាយផ្ទាល់នៅរសៀលថ្ងៃទី៣០ ខែកញ្ញា ដោយមានគ្នីគ្នាចំនួន៥នាក់ ហើយក្នុងខ្លឹមសារឡាយផ្ទាល់នោះ ម្ចាស់អាខោនហ្វេសប៊ុក បានចោទប្រកាន់មកលើអាជ្ញាធរខេត្តថា ពួកខ្លួនបានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ។
ជាងនេះទៅទៀតម្ចាស់អាខោនហ្វេសប៊ុក ដដែលបានផ្សាយចោទប្រកាន់ទៀតថាមានការបង្ខាំង និងបង្ខំបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការព្រមព្រាង។នៅក្នុងសេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថានៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២១កន្លង មក ក្រុមឆ្លើយតបបន្ទាន់ នៃមន្ទីរសុខាភិបាលខេត្ត បានយកវត្ថុសំណាកពីបុគ្គលិកបម្រើការនៅកាស៊ីណូ ដឺសេនជូរី និង អគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ស្ថិតនៅភូមិ៥ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ជាលទ្ធផល គឺបានរកឃើញអ្នកវិជ្ជមានកូវីដ-១៩ ជាច្រើននាក់។ ដោយពិនិត្យឃើញថា ទីតាំងនោះ អាគារធំទូលាយ និងមានកន្លែងស្នាក់នៅសមរម្យ រដ្ឋបាលខេត្តបានចេញសេចក្តីសម្រេចលេខ២០៨ សសរ ចុះថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ សម្រេចដាក់កាស៊ីណូ ដឹសេនជូរី និងអគារស្នាក់នៅបុគ្គលិកកាស៊ីណូ ដឺសេនជូរី ជាកន្លែងធ្វើចត្តាឡីស័កជាកន្លែង ព្យាបាលអ្នកជំងឺកូវីដ-១៩ និងជាកន្លែងធ្វើចត្តាឡីស័កបន្តចំពោះអ្នកដែលបានព្យាបាលជាសះស្បើយ ទទួលបាន លទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ចំនួន ២លើក។
ជាមួយគ្នានោះ រដ្ឋបាលខេត្តក៏បានផ្តល់ជម្រើសសម្រាប់អ្នកជំងឺថា តើចង់ទៅព្យាបាលនៅមន្ទីរពេទ្យ ឬស្នាក់នៅព្យាបាលក្នុងទីតាំងខាងលើផងដែរ។ ចំពោះអ្នកជំងឺកូវីដ-១៩ ដែលស្នាក់នៅព្យាបាលនៅទីតាំងខាងលើ គឺត្រូវបានក្រុមគ្រូពេទ្យនៃមន្ទីរសុខាភិបាល ខេត្តចុះត្រួតពិនិត្យព្យាបាលយ៉ាងយកចិត្តទុកដាក់ និងតាមដានសុខភាពអ្នកជំងឺជាប្រចាំ ព្រមទាំងបានបង្កើតគ្រុបតេឡក្រាម (ទប់ស្កាត់ COVID19) ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការទំនាក់ទំនងរវាងអ្នកជំងឺ និងក្រុមគ្រូពេទ្យ។ ចំពោះ អាហារហូបចុកគឺបានផ្តល់ជូន០៤ពេលក្នុងមួយថ្ងៃពីម្ចាស់កាស៊ីណូរបស់ខ្លួនផងដែរ។
ជាក់ស្ដែងកាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យរបស់យើងក៏បានចុះទៅពិនិត្យសុខភាពអ្នកជំងឺទាំងអស់ ឃើញថាមិនមានបញ្ហាអ្វីគួរកត់សម្គាល់នោះទេ និងបានផ្ដល់ថ្នាំសម្រាប់រយៈពេល០៣ថ្ងៃ ដោយបាន ណែនាំបន្ថែមករណីមានអាការៈមិនស្រួលខ្លួនសូមទំនាក់ទំនងមកក្រុមគ្រូពេទ្យភ្លាម។ ដោយឡែកនៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ ម៉ោងប្រមាណ០៩ និង២១នាទី មានអ្នកផ្ញើសារចូលក្នុងគ្រុបតេឡេក្រាម (ទប់ស្កាត់ COVID19) ដោយបានប្រាប់ថា មានអ្នកជំងឺម្នាក់ឈ្មោះ ហៀន ស្រីនិច ភេទស្រី អាយុ២៨ឆ្នាំ មានអាការៈក្អួត ពេលនោះក្រុមគ្រូពេទ្យយើងក៏បានមកពិនិត្យ និងផ្តល់ថ្នាំជូន ព្រមទាំងទំនាក់ទំនងសួរនាំ ដើម្បីតាមដានអាការៈជំងឺរបស់គាត់។ លុះដល់ម៉ោង០៦ព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ អ្នកជំងឺដដែលមានអាការៈមិនធូរស្រាល និងបាត់បង់ជាតិទឹកជាច្រើន ហើយត្រូវបានរថយន្តសង្គ្រោះដឹកទៅកាន់មន្ទីរពេទ្យ ប៉ុន្តែបានជាងកន្លះម៉ោងក៏ បានស្លាប់បាត់បង់ជីវិតតែម្តង បើតាមការបញ្ជាក់របស់ក្រុមគ្រូពេទ្យជំនាញ គឺដោយសារគាត់ពុលអាហារ (កួត) និង បាត់បង់ជាតិទឹកច្រើនពេក រហូតមកដល់ម៉ោងប្រមាណ១២ថ្ងៃត្រង់ថ្ងៃដដែល មានអាខោនហ្វេសបុកឈ្មោះ Doung Chan Sreypov បានធ្វើការ Live ផ្ទាល់ដោយមានគ្នាចំនួន០៥នាក់ បានចោទប្រកាន់មកលើអាជ្ញាធរខេត្តថា ពួកខ្លួនបានធ្វើតេស្តមានវិជ្ជមានកូវីដ-១៩ តែមិនត្រូវបានគេបញ្ជូនទៅព្យាបាលឡើយ ដែលផ្ទុយស្រឡះពីការពិតជាក់ស្ដែង គឺពួកគាត់ទាំងអស់គ្នាត្រូវបានព្យាបាលយ៉ាងយកចិត្តទុកដាក់ពីសំណាកក្រុមគ្រូពេទ្យរបស់យើងនៅទីតាំងអាគារធ្វើការរបស់គាត់ ដែលត្រូវបានរដ្ឋបាលខេត្តកំណត់ជាទីតាំងសម្រាប់ព្យាបាលជំងឺកូវីដ-១៩ រហូតមកដល់ម៉ោង០៤រសៀលថ្ងៃដដែល អាជ្ញាធរខេត្ត និងក្រុមគ្រូពេទ្យរបស់យើង បានទៅអញ្ជើញពួកគាត់ដើម្បីយកទៅ ព្យាបាលនៅមន្ទីរពេទ្យ តែពួកគាត់មិនចុះពីលើអាគារនោះទេ រហូតដល់ម៉ោង០៧ និង២៧នាទីយប់ទើបគាត់ចុះមក ជួបក្រុមការងារ ហើយបានបដិសេធមិនព្រមទៅព្យាបាលនៅមន្ទីរពេទ្យនោះទេ គឺសុំស្នាក់នៅ និងព្យាបាលនៅទីតាំងកន្លែងធ្វើការរបស់គាត់ដដែល ហើយបានសន្យាថា នឹងធ្វើការ Live ផ្ទាល់ ដើម្បីបកស្រាយអំពីការយល់ច្រឡំរបស់ពួក គាត់មកលើក្រុមគ្រូពេទ្យ និងអាជ្ញាធររបស់យើងវិញ។
រដ្ឋបាលខេត្តសូមបញ្ជាក់ថា ក្នុងករណីដែលបងប្អូនកំពុងស្នាក់នៅព្យាបាល នៅក្នុងទីតាំងខាងលើមាន បំណងចង់ប្ដូរទៅព្យាបាលនៅមន្ទីរពេទ្យផ្សេង ដែលរដ្ឋបាលខេត្តបានរៀបចំ សូមទំនាក់ទំនង់ក្រុមការងារប្រចាំការតាមរយៈលេខទូរស័ព្ទ ០៩៣៩៩៩១៦៨ ដើម្បីធ្វើការសម្របសម្រួលជូន។
ចំពោះការលើកឡើងថា មានការបង្ខាំង និងបង្ខំបុគ្គលិកឱ្យធ្វើការនៅក្នុងកាស៊ីណូខាងលើ ដោយគ្មានការព្រមព្រាង រដ្ឋបាលខេត្តនឹងធ្វើការស៊ើបអង្កេតឱ្យបានលម្អិតបំផុត ករណីរកឃើញមានប្រព្រឹត្តបទល្មើស នោះរដ្ឋបាលខេត្តនឹងចាត់ការទៅតាមផ្លូវច្បាប់ ដោយគ្មានការលើកលែងឡើយ៕
អត្ថបទ៖ ស៊ុយ ចាន់ធា
-
កីឡា៥ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តាសក់ផ្អែម ៥ តោន របស់ កសិករម្នាក់ លក់ចេញអស់ ក្រោយសហគមន៍កសិកម្មជួយរកទីផ្សារ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាឡិកា ៦ គ្រឿងរបស់កូនពៅសេដ្ឋី ឥណ្ឌា ដែលខំសន្សំទុក មានមួយមេ Facebook ទាក់ចិត្តខ្លាំង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ជីវិតកម្សាន្ដ៤ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ