Connect with us

ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យ ០៥នាក់ប៉ុនប៉ងលួចទ្រព្យសម្បត្តិ ពេលរាត្រី នៅភ្នំពេញ

បានផុស

នៅ

នគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ រាជធានីភ្នំពេញ ល្បាតចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០៥នាក់ ករណីប៉ុនប៉ងលួចទ្រព្យសម្បត្តិ នាពេលរាត្រី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលដង្កោ ប្រាប់ឱ្យដឹងថា កាលពីវេលាម៉ោង ០១ និង៣០នាទី រំលងអាធ្រាត្រឈានចូល ថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាងមុខ ខ្លោងទ្វារវត្តពោធិញាណ ផ្លូវ៣៧១ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ០៥នាក់ ជាក់ស្តែងករណី ប៉ុនប៉ងលួចទ្រព្យសម្បត្តិ។

ជនសង្ស័យទាំង ០៥នាក់  ទី១ ឈ្មោះ យ៉ាត ភារ៉ា ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករផ្សារដើមគរ ស្នាក់នៅផ្ទះជួលភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២ ឈ្មោះ ផាន ផារី ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ទី៣ ឈ្មោះ សុខ ចាន់ឌី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរទិញអេតចាយ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ទី៤ ឈ្មោះ អ៊ុំ ម៉ាប់ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីលំនៅភូមិដណ្តឹងធំ ឃុំដណ្តឹង ស្រុកបាទី ខេត្តតាកែវ។ ទី៥ ឈ្មោះ អូន ម៉ាលីន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ស្នាក់នៅតាមទីសាធារណៈ សង្កាត់ទួលស្វាយព្រៃ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

វត្ថុតាងចាប់យករួមមាន ដែកជ្រុងចុងសំប៉ែតស្រួចចំនួន ០១ កន្ត្រៃកាត់ក្រណាត់ចំនួន០១ សោរខ្សៀលេខ៨ចំនួន ០២ សោរខ្សៀលេខ១០ចំនួន ០១ ដង្កាប់ចំនួន ០២ ទូរស័ព្ទដៃចំនួន ០៤គ្រឿង ម៉ូតូរ៉ឺម៉កកង់បី ពណ៌ក្រហមខ្មៅ គ្មានផ្លាកលេខ (ម៉ូតូរ៉ឺម៉កចាស់) ចំនួន ០១គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនៅអធិការដ្ឋាននគរបាលដង្កោ ដើម្បីចាត់តាមនីតិវិធី៕

អត្ថបទ៖ រ៉ាវុទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម