Connect with us

ព័ត៌មានជាតិ

អ្នកជំនាញមើលឃើញ សញ្ញាវិជ្ជមាន ដែលធ្វើឱ្យសេដ្ឋកិច្ចកម្ពុជា ងើបឡើងវិញ នៅឆ្នាំ ២០២២

បានផុស

នៅ

អ្នកវិភាគសេដ្ឋកិច្ច លើកឡើងថា មានសញ្ញាវិជ្ជមានមួយចំនួន ដែលធ្វើឱ្យសន្ទុះសេដ្ឋកិច្ចកម្ពុជា​ងើបឡើងវិញ នៅឆ្នាំ ២០២២ ខណៈដែលធនាគារធំៗ ដូចជាធនាគារ ADB ធនាគារពិភពិលោក និងមូលនិធិរូ​បិយវត្ថុ​អន្តរជាតិ​(IMF) ក៏បានព្យាករណ៍ពីកំណើនសេដ្ឋកិច្ច​នឹងមាន​ការកើនឡើង ក្នុងរង្វង់ ​៥ ភាគរយ នៅឆ្នាំ ២០២២ ខាងមុខ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកបណ្ឌិត ឆេង គឹមឡុង នាយកនៃមជ្ឈមណ្ឌល នវានុវត្តន៍ ផ្នែកអភិបាលកិច្ច និងប្រជាធិបតេយ្យ វិទ្យាស្ថាន ចក្ខុវិស័យ អាស៊ី បានលើកឡើថា នៅលើពិភពលោក បានជំរុញកាផ្ដល់វ៉ាក់សាំងជូនប្រជាជនភាគច្រើន។

នៅឆ្នាំ ២០២២ ទោះបីជាស្ថានភាព នៃការផ្គត់ផ្គង់វ៉ាក់សាំង និងការការពារ កុំឱ្យមានការឆ្លងរីក​រាលដាលធ្ងន់ធ្ងរនៅបណ្ដាប្រទេស ដែលជាទីផ្សារនាំចេញទំនិញពីកម្ពុជា ក៏ប៉ុន្តែល្បឿន​នៃការផ្ដល់​វ៉ាក់សាំង នឹងឈានដល់ចំណុចមួយ នៅដំណាច់ឆ្នាំ២០២១នេះ នាំឱ្យប្រទេសទាំងអស់នោះចាប់​ផ្ដើមដំណើរការ សេដ្ឋកិច្ច វិនិយោគ ពាណិជ្ជកម្ម សកម្មភាព សង្គម និងវប្បធម៌ផ្សេងៗ ដែលធ្វើឱ្យ​សន្ទុះនៃកំណើនសេដ្ឋកិច្ចពិភពលោក ងើបឡើង ស្របពេលដែលប្រទេសផ្សេងៗទៀត ជោគជ័យ​លើ​ការផ្ដល់វ៉ាក់សាំង ហើយបើកសង្គសេដ្ឋកិច្ចឡើងវិញ ជាសន្ទុះរុញច្រានទាញផលិផលពីកម្ពុជា ដោយសារកម្ពុជា ជាប្រទេសដែលពឹងផ្អែកទៅលើការនាំចេញទំនិញមួយភាគធំ។

សូមជំរាបថា ស្ថានភាពជំងឺកូវីដ១៩ ជិត ១ ឆ្នាំនេះ បានធ្វើឱ្យប៉ះពាល់ទៅដល់ដំណើរការ ប្រព្រឹត្តទៅនៃសេដ្ឋកិច្ច វិនិយោគពាណិជ្ជកម្ម សឹងតែគ្រប់វិស័យ ជាពិសេសគឺក្នុងកំណើន​ផលិតផលជាតិ​ក្នុងស្រុកក៏ទទួលរងផលប៉ះពាល់កាន់តែធ្ងន់ធ្ងរ ដូចជាវិស័យទេសចរណ៍ វិស័យសំណង់ អចលនវត្ថុ និងវិស័យផលិតកម្ម កម្មន្តសាលផ្នែកវាយនភណ្ឌជាដើម។

ធនាគារធំៗ ដូចជាធនាគារពិភពលោក ធនាគារអភិវឌ្ឍអាស៊ី (ADB) ក៏ដូចជា មូលនិធិរូ​បិយវត្ថុ​អន្តរជាតិ​(IMF) កាលពីពេលថ្មីៗ បានព្យារករណ៍ឡើងវិញ ពីកំណើនសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ ២០២១ ក្នុងនោះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី(​ADB) បានព្យាករថា​ សេដ្ឋកិច្ច​កម្ពុជា ​នឹងមាន​កំណើនត្រឹម​១,៩ ភាគរយ ​ក្នុងឆ្នាំ​២០២១​ គឺការព្យាករបន្ថយកំណើនជាងពាក់កណ្ដាល នៃកំណើនដែលបានព្យាករណ៍ ៤ ភាគរយ កាលពីខែមេសា ហើយធនាគាពិភពលោក និង IMF ក៏ព្យាករណ៍ប្រហាក់ប្រហែលគ្នាដែរ ថា សេដ្ឋកិច្ចកម្ពុជា នឹងមានកំណើនត្រឹមតែ រង្វង់ ២,២ ភាគរយ ក្នុងឆ្នាំ ២០២១ ខណៈដែលឆ្នាំ ២០២២ នឹងសេដ្ឋកិច្ចកម្ពុជានឹងកើនឡើងដល់រង្វង់ ៥ ភាគរយ៕

អត្ថបទៈ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទី មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

សន្តិសុខសង្គម៥៦ នាទី មុន

អាវុធហត្ថខេត្តបាត់ដំបង ឃាត់ខ្លួនជនសង្ស័យ​២នាក់ ករណីប្រើប្រាស់ឯកសណ្ឋាន និងក្លែងបន្លំឯកសារកងទ័ព

ព័ត៌មានជាតិ១ ម៉ោង មុន

តំណាងកម្ពុជានៅ UN ជំរុញក្រុមប្រឹក្សាសន្តិសុខ ធ្វើការជិតស្និទ្ធជាមួយគ្រប់ភាគីជម្លោះ ដើម្បីស្តារទំនុកចិត្ត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ម្ចាស់បទ “Smoke” ខឹងខ្លាំងដល់ថ្នាក់ប្ដឹងប៉ូលិសជួយរកយុត្តិធម៌ ក្រោយធ្លាយរូបអាក្រាតកាយ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ស្ងាត់ៗ កូនប្រុសពៅកំពូលតារាចម្រៀង ព្រាប សុវត្ថិ ចុះកុងត្រាចូលផលិតកម្ម Galaxy

Sokha Hotels

ព័ត៌មានពេញនិយម