Connect with us

ព័ត៌មានជាតិ

អនុវត្តទិសដៅសំខាន់ៗ៤​យ៉ាងខណៈពេលអាវុធហត្ថបន្តទទួលបេសកកម្មថ្មីនៅគោល​ដៅព្យាបាលកូវីដ

បានផុស

នៅ

ខណៈពេលដែល​កម្លាំង​អាវុធហត្ថ​រាជធានី​បន្ត​ទទួល​បេសកកម្ម​ថ្មី​នៅ​គោលដៅ​ព្យាបាល​កូ​វីដ​-១៩​ស្តា​ត​អូឡាំពិក និង​ចាប់ផ្តើម​អនុវត្ត​ពេញលេញចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ តទៅ​នោះ ​កងរាជអាវុធហត្ថ​បាន​បន្ត​អនុវត្ត​ទិសដៅ​សំខាន់ៗ​៤​យ៉ាង​គឺ​ទី​១ ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ​។ ​ទី​២ ​ចំពោះ​ប្រជារាស្ត្រ ត្រូវតែ​បម្រើ​។ ទី​៣​ច្បាប់ត្រូវតែ​គោរព​។ ទី​៤​បទល្មើស ត្រូវតែ​បង្ក្រាប​គ្រប់ពេលវេលា​។ នេះ​ជា​ទិសដៅ​ដែល​អាវុធ​រាជធានី​ភ្នំពេញ ក៏ដូច​អាវុធហត្ថ​ទូទាំងប្រទេស​ត្រូវតែ​អនុវត្ត​ជាប់​ជាប្រចាំ​។​

សូម​បញ្ចា​ក់ថា នា​ល្ងាច​ថ្ងៃទី​២៨ ខែកញ្ញា ឆ្នាំ​២០២១ អាវុធហត្ថ​រាជធានី​ភ្នំពេញ ទើបតែ​បានទទួល​បេសកម្ម​ថ្មី​បន្ថែម​មួយទៀត គឺ​ទទួលខុសត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅ​គោលដៅ​ព្យាបាល​កូ​វីដ​-១៩ ស្តា​ត​អូឡាំពិក និង​ចាប់ផ្តើម​អនុវត្ត​ពេញលេញ ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១ តទៅ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​រយៈកាល​កន្លងមក អាវុធហត្ថ​រាជធានី​ភ្នំពេញ តែងតែ​ចូលរួម​អនុវត្ត​គ្រប់​វិធានការ ការពារ​ទប់ស្កាត់​ការ​រីក​រាលដាលនៃ​ជំងឺ​កូ​វីដ​-១៩ ជា​អាថ៌​រួមមាន ការប្រតិបត្តិ​របៀបរ​បបរស់​នៅ​និង​ធ្វើការក្នុង​របត់​ថ្មី​ជាមួយ​កូ​វីដ​-១៩ តាម​វិធានការ ៣​ការពារ ៣​កុំ​, ធ្វើការ​ពិនិត្យ​សំណាក (Rapid Test) ដល់​កងកម្លាំង​ជាប់​ជាប្រចាំ​, ធ្វើ​ការ​ផ្សព្វផ្សាយ​សេចក្តីណែនាំ​របស់រាជរដ្ឋាភិបាល​ និង​សេចក្តីជូនដំណឹង​របស់​ក្រសួងសុខាភិបាល ព្រម​ទាំង​ចែក​ម៉ាស​ជូន​ដល់​ពលរដ្ឋ ក្នុងភូមិ​សាស្ត្រ​ខណ្ឌទាំង​១៤ ទូទាំង​រាជធានី​ភ្នំពេញ​, ចូលរួម​អនុវត្ត​វិធានការ បិទ​ខ្ទប់​របស់​រាជរដ្ឋាភិបាល​និង​សាលា​រាជធានី​ភ្នំពេញ គ្រប់​កាលៈទេសៈ​, ចូលរួម​ការពារ​មណ្ឌល​និង​ទីតាំង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាច្រើន​រយ​កន្លែង ជាពិសេស​បានទទួល​ខុស​ត្រូវរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅ​គោលដៅ​ព្យាបាល​កូ​វីដ​-១៩ សំខាន់ៗ​មួយចំនួនដូចជា សណ្ឋាគារ Great Duke, វិទ្យាល័យ​ជាស៊ីម​សាមគ្គី​, ដឹ​ព្រី​មៀរ​សែន​សុខ និង មន្ទីរពេទ្យ​ហ្លួង​ម៉ែ ជាដើម​។

ដោយឡែក ចាប់ពី​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២១​នេះ អាវុធហត្ថ​រាជធានី​ភ្នំពេញ បានទទួល​បេសកកម្ម​ថ្មី​មួយទៀត គឺ​ទទួលខុសត្រូវ រក្សា ការពារ សន្តិសុខ សណ្តាប់ធ្នាប់ នៅ​គោលដៅ​ព្យាបាល​កូ​វីដ​-១៩ ស្តា​ត​អូឡាំពិក​។ ក្នុងការ​អនុវត្ត​តួនាទី ភារកិច្ច​របស់ខ្លួន អាវុធហត្ថ​រាជធានី​ភ្នំពេញ តែង​ឈរលើ​គោលការណ៍ គោរព​ច្បាប់ គោរព​វិន័យ គោរព​សិទ្ធិមនុស្ស ប្រកប​ដោយ​ក្រមសីលធម៌​វិជ្ជាជីវៈ តាម​ការតម្រង់ទិស របស់​កងរាជអាវុធហត្ថ​លើ​ផ្ទៃ ប្រទេស ជាពិសេស​តែងតែ​ចងចាំ​និង​អនុវត្ត​ខ្ជាប់ខ្ជួន នូវ​ទិស​ស្លោក​របស់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ សៅ សុខា អគ្គ​មេបញ្ជាការរង កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស គឺ​ទី​១​ចំពោះ​ប្រទេសជាតិ ត្រូវតែ​ការពារ​។ ទី​២​ចំពោះ​រាស្ត្រប្រជា ត្រូវតែ​បម្រើ​។ទី​៣​ច្បាប់ ត្រូវតែ​គោរព​។ ទី​៤​បទល្មើស ត្រូវតែ​បង្ក្រាប​ជាប់​ជាប្រចាំ​៕

អត្ថបទ៖ វិមាន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ខេត្តរតនគិរីមានផ្ទៃដីក្រហមប្រមាណ៧០% អំណោយផលដល់ដំណាំកសិ-ឧស្សហកម្មគ្រប់ប្រភេទ

ព័ត៌មានជាតិ៨ ម៉ោង មុន

ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​នេះ រដ្ឋបាល​រាជធានី​ហាម​ដាច់ខាត​ការ​លេង​ល្បែងស៊ីសង ការ​ជះ​ទឹក គប់​ស្បោង​ទឹក លាប​ធ្យូង ឬ​ប៉ាត​ម្សៅ​ទៅលើ​អ្នកដំណើរ

ព័ត៌មានជាតិ៨ ម៉ោង មុន

កម្មករ និងសហជីព ពេញចិត្ត គាំទ្រដំណោះស្រាយទាំងបីចំណុចចំពោះករណីរោងចក្រ R.G

ជីវិតកម្សាន្ដ១១ ម៉ោង មុន

សុខ ស្រីម៉ុច អំពាវនាវពលរដ្ឋខ្មែរបន្តជួយថែរក្សាមរតកដូនតាខ្មែរ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

វេទិកាបូអាវ ៖ សេដ្ឋកិច្ច អាស៊ី នឹងលូតលាស់ដល់ ៤.៥ ភាគរយក្នុងឆ្នាំនេះ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៣ ថ្ងៃ មុន

ទ្រព្យសកម្មរបស់ក្រុមហ៊ុន CIC Plc ប្រមាណ ៩០% នៃចំនួនទឹកប្រាក់សរុប ត្រូវបានប្រមូលមកវិញ

ព័ត៌មានជាតិ៣ ថ្ងៃ មុន

បណ្ឌិត គិន ភា៖ «ហេតុអីមិនបន្ទោសអ្នកបោកគេ បែរជាបន្ទោសអ្នកត្រូវគេបោកទៅវិញ?»

ព័ត៌មានជាតិ៤ ថ្ងៃ មុន

កម្ពុជានឹងមានភ្លៀងធ្លាក់ ១៥% ដល់ថ្ងៃទី ២៧ ដំណាច់ខែមីនា

សេដ្ឋកិច្ច៥ ថ្ងៃ មុន

មន្ត្រីជាន់ខ្ពស់ធនាគារជាតិ៖ ក្រដាសប្រាក់ ៥ម៉ឺន រៀល មានគូសឆ្នូតកណ្តាលអាចប្តូរយកប្រាក់ថ្មីបានដោយឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម