ព័ត៌មានជាតិ
បង្កើត App ថ្មី ស្កេនចាប់រថយន្តល្មើសបំពានដឹកលើសទម្ងន់ ពិន័យទ្វេដង
រដ្ឋមន្ត្រីក្រសួងសាធារណការនិងដឹកជញ្ជូន បានប្រកាសពីគម្រោងអភិវឌ្ឍកម្មវិធី(App)មួយ ទៀត សម្រាប់ក្រុមការងារត្រួតពិនិត្យយានយន្តដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់។
ឯកឧត្តម ស៊ុន ចាន់ថុល បានលើកឡើងក្នុងសន្និសីទព្រឹកនេះថា កម្មវិធីនេះអាចស្កេនផ្លាកលេខឡាន ឬបណ្ណបើកបររបស់អ្នកបើកបរ ដែលអាចឱ្យដឹងថាផ្លាកលេខឡាន ឬអ្នកបើកបរនោះធ្លាប់បានប្រព្រឹត្តបទល្មើសពីមុន នៅកន្លែងណា និងពេលណា ដែលអាចធ្វើការផាកពិន័យដូចជាការដកហូតបណ្ណបើកបរបណ្ដោះអាសន្ន ឬក្នុងករណីមិនរាងចាល បានប្រព្រឹត្តអំពើល្មើសជាលើកទីពីរ ត្រូវផាកពិន័យទ្វេដង ឬឈានទៅបិទក្រុមហ៊ុន។
លោករដ្ឋមន្រ្តីបានលើកឡើងពីការដោះលែងរថយន្ត ២២៩ ថ្មីៗនេះ ដែលបានឃាត់ទុកដោយសារបំពានដឹកលើសទម្ងន់ ជាលើកទី១និងជាលើកចុងក្រោយ ហើយបើចាប់បានល្មើសទៀតនឹងអនុវត្តតាមច្បាប់ដោយមិនយោគយល់ ឬលើកលែងជាលើកទី២ទៀតឡើយ។
តាមការណែនាំរបស់ប្រមុខរដ្ឋាភិបាល ក្រសួងសាធារណការបានដោះលែងយានយន្តចំនួន២២៩គ្រឿង និងតម្រូវឲ្យម្ចាស់យានយន្ត ដែលបានឃាត់ទុក ត្រូវបង់ប្រាក់ផាកពិន័យតាមការកំណត់ជាកំហិត បើមិនដូច្នោះទេ នឹងត្រូវបន្តឃាត់ទុកបន្តទៀត។
យោងតាមរបាយការណ៍របស់គណៈកម្មាធិការដឹកនាំការត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ កម្រិតកំណត់ ក្នុងរយៈពេល៩ខែ ឆ្នាំ ២០២១ ការត្រួតពិនិត្យយានយន្តសរុបសម្រេចចំនួន ១.៨៣០.៦៣១ គ្រឿង ក្នុងនោះ៖ យានយន្តផ្ទុកលើសទម្ងន់មានចំនួន ៥៧៨.១០៣ គ្រឿង ស្មើនឹង ៣១.៥៨% យានយន្តផ្ទុកលើសក្នុងកម្រិតអនុគ្រោះមានចំនួន៥៧៥.៨៥៦គ្រឿង ស្មើនឹង៣១,៤៦% យានយន្តត្រូវពិន័យមានចំនួន២២៤៧គ្រឿង យានយន្តផ្ទុកលើសទម្ងន់ត្រូវបានឃាត់ទុករយៈពេល ១ឆ្នាំមានចំនួន២២៩គ្រឿង និងទឹកប្រាក់ពិន័យសរុបមានចំនួន ៣.៨៣៩.០៧១.០០០រៀល៕
អត្ថបទ៖ ប៊ុណ្ណារ៉ា
-
កីឡា១ សប្តាហ៍ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភពលោកជាថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង