Connect with us

ព័ត៌មានជាតិ

អគ្គកុងស៊ុលកម្ពុជានៅថៃ សម្របសម្រួលបញ្ជូនពលករខ្មែរ ២១នាក់ វិលត្រឡប់មកកម្ពុជាវិញ

បានផុស

នៅ

​លោក កុយ គួ​ង រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​នៅថ្ងៃនេះ​ថា នៅ​ថ្ងៃទី​០១ ខែតុលា ឆ្នាំ​២០២១​នេះ ស្ថានអគ្គកុងស៊ុលកម្ពុជាប្រចាំខេត្តសាកែវ បានអន្តរាគមន៍សម្របសម្រួលបញ្ជូនពលករខ្មែរ ចំនួន២១នាក់ និងកុមារ២នាក់ ដែលមកពីតំបន់នានាក្នុងប្រទេសថៃឲ្យវិលត្រឡប់មកកម្ពុជាវិញ តាម​ច្រកទ្វារព្រំដែន​អន្តរជាតិ​ខ្លង​លឹក​-​ប៉ោយប៉ែត ដោយ​ប្រគល់ជូន​អាជ្ញាធរ​កម្ពុជា ដើម្បី​ដំណើការ​តាម​នីតិវិធី​សុខាភិបាល​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​សូមបញ្ជាក់ថា កាលពី​ថ្មីៗ​នេះ ក្រុមការងារ​របស់​ស្ថាន​អគ្គ​កុងស៊ុល​ដឹកនាំ​ដោយ​លោក​អគ្គ​កុងស៊ុល រួមជាមួយ​មន្ទីរ​ការ​ងារ​ខេត្ត​សា​កែវ អាជ្ញាធរ​មូលដ្ឋាន​ស្រុក​តា​ប្រា​យ៉ា និង​ស្រុក​គោក​ធ្យូង ខេត្ត​សា​កែវ ចុះសួរសុខទុក្ខ​បងប្អូន​កម្មករ​ខ្មែរ ព្រមទាំង​បាន​នាំយក​ស្បៀងអាហារ​មួយចំនួន​ដូចជា អង្ករ មី​កញ្ចប់ ទឹកត្រី ទឹកស៊ីអ៊ីវ ត្រីខកំប៉ុង ត្រីប្រលាក់​គ្រៀម ទឹកដោះគោ និង​សម្ភារៈ​មួយចំនួនទៀត ចែកជូន​បងប្អូន​កម្ម​ករ​ខ្មែរ នៅ​ស្រុក​តា​ប្រា​យ៉ា ចំនួន​៥៥ គ្រួសារ និង​នៅ​ស្រុក​គោក​ធ្យូង​ចំនួន​៧៣​គ្រួសារ​ផ្សេងទៀត ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក ដោយសារ​ការរីក​រាល​ដាល​ជំងឺ​កូ​វីដ​-១៩​ផងដែរ​៕

អត្ថបទ៖ កោះ​កែវ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣៥ នាទី មុន

ឯកឧត្តម ហ៊ុន ម៉ានី៖ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា គឺជាការបោះឆ្នោតប្រកបដោយភាពជឿជាក់ និងការពារសុខសន្តិភាព

ព័ត៌មានជាតិ៥២ នាទី មុន

តោះ! មក​ស្វែង​យល់ដំណាំ​កសិកម្ម​សំខាន់ៗ​របស់​កម្ពុជា ទ្រទ្រង់កំណើន​ការ​នាំ​ចេញ

សេដ្ឋកិច្ច២ ម៉ោង មុន

មរតកបសេដ្ឋ៖ ប្រែក្លាយតំបន់ចងគោរបស់កសិករ ទៅជាកន្លែងកសិទេសចរណ៍​

ព័ត៌មានជាតិ២ ម៉ោង មុន

កម្ពុជា ថ្កោលទោសចំពោះការវាយប្រហារភេរវកម្ម នៅសាលមហោស្រពនាទីក្រុងមូស្គូ ប្រទេសរុស្ស៊ី

ព័ត៌មានជាតិ៣ ម៉ោង មុន

សម្ដេច ហ៊ុន ម៉ាណែត អំពាវនាវដល់តួអង្គពាក់ព័ន្ធបន្តសហការគ្នាអនុវត្តឯកសារគតិយុត្តគោល ទាក់ទងនឹងវិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍

Sokha Hotels

ព័ត៌មានពេញនិយម