Connect with us

ព័ត៌មានជាតិ

កម្ពុជាបញ្ជូនកម្លាំងទ័ពមួកខៀវ ៣០០នាក់ ទៅប្តូរវេនកម្លាំងចាស់នៅប្រទេសម៉ាលី​

បានផុស

នៅ

កងកម្លាំង​ទ័ព​មួក​ខៀវ​ប្រមាណ៣០០​នាក់ ក្នុងនោះ​នារី​២៦​នាក់ ត្រូវបាន​ធ្វើដំណើរ​ចេញពី​កម្ពុជា​ហើយ ​នៅ​រសៀល​ថ្ងៃទី​០១ ខែតុលា ដើម្បី​ទៅ​បំពេញបេសកកម្ម​ក្រោមឆ័ត្រ​របស់​អង្គការ​សហ​ប្រជា​តិ នៅ​ប្រទេស​ម៉ាលី ។ កងទ័ព​មួក​ខៀវ​ប្រមាណ​៣០០​នាក់ ដែល​បញ្ជូនទៅ​ប្តូរ​វេន​នេះរួមមាន កងអនុសេនាធំ​កម្ទេច​គ្រាប់​មិនទាន់​ផ្ទុះ​លេខ ២៨៨ និង​កងអនុសេនាធំ​វិស្វកម្ម​ថែ​ទ្រាំ​ព្រលានយន្តហោះ​លេខ៩២៧ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ពិធី​ជូន​ដំណើរ​នៅ​រសៀល​ថ្ងៃទី​០១ ខែតុលា នាយ​ឧ​ត្ត​ម​សេនីយ៍ សែម សុវណ្ណនី អគ្គនាយក​មជ្ឈមណ្ឌល​ជាតិ​រក្សា​សន្តិភាព បាន​បញ្ជាក់ថា កម្ពុជា​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់ ក្នុងការ​ទប់ស្កាត់​ចំពោះ​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅពេល​ផ្លាស់ប្តូរ​កងកម្លាំង​ម្តងៗ ។ កងកម្លាំង​ដែល​ត្រូវ​ទៅ​បំពេញបេស​កកម្ម គឺ​តម្រូវអោយមាន​លិខិត​បញ្ជាក់ថា បុគ្គល​នីមួយៗ​មិនមាន​ផ្ទុកមេរោគ​កូ​វីដ​១៩ និង​តម្រូវអោយធ្វើ​ចត្តា​ឡី​ស័ក​មុន​ចេញដំណើរ​រយៈពេល​១៤​ថ្ងៃ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​រយៈពេល​១៤​ថ្ងៃ​ទៀត​ពេលទៅដល់​តំបន់​បេសកកម្ម ទើប​អនុញ្ញាតអោយ​ធ្វើការ​ចល័ត​ទៅកាន់​ទីតាំង​ឈរជើង​។​

នាយ​ឧ​ត្ត​ម​សេនីយ៍ បាន​បន្ថែមថា ជំហរ​របស់​កម្ពុជា បើទោះបីជា​ប្រទេស​ក្រីក្រ និង​កំពុង​ប្រឈម​ជាមួយ​កូ​វីដ​១៩ បន្ថែម​ដោយ​ប្រទេស​ដែល​កងទ័ព​មួក​ខៀវ​កម្ពុជា ត្រូវ​ទៅ​បំពេញបេសកកម្ម ក៏​កំពុងមាន​ការវាយ​លុក​ដោយ​កូ​វីដ​១៩ ក៏ដោយ ក៏​រាជរដ្ឋាភិបាល​កម្ពុជា និង​កងទ័ព​របស់ខ្លួន មិន​បោះបង់ចោល​ភារកិច្ច​ក្នុងការ​ចូលរួម​ថែរក្សា​សន្តិភាព​នៅតាម​ប្រទេស​នានា ក្រោម​ឆត្រ​របស់​អង្គការសហប្រជាជាតិ​នោះឡើយ ពោលគឺ​កម្ពុជា​ចូលរួម​ដោយ​ស្ម័គ្រចិត្ត និង​ការទទួលខុសត្រូវ​ក្នុងឋាន​:​ជា​សមាជិក​អង្គការសហប្រជាជាតិ​។​

គួរ​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​មា​នក​ម្លាំ​ង​មួក​ខៀវ សរុប​ជិត ៨០០​នាក់ ក្នុងនោះ មាន​នារី​ជិត ៨០​នាក់ បាន នឹង​កំពុង​បំពេញបេសកកម្ម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ នៅ​ប្រទេស​លី​បង់ ស៊ូដង់ ស៊ូដង់​ខាងត្បូង ម៉ាលី និង​សាធារណរដ្ឋ​អាហ្វ្រិក​កណ្តាល​៕

អត្ថបទ៖ ពុ​ធិ​កា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

សហរដ្ឋអាមេរិកនិយាយថា ករណីវាយប្រហារនៅសាលប្រគំតន្ត្រី Crocus City Hall គឺជាការអាម៉ាស់របស់រុស្ស៊ី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួង​ការងារ​នាំ​យក​ប្រាក់​ឈ្នួល និង​ប្រាក់​បំណាច់​ជូន​កម្មករ​រោងចក្រ Y&W ដែល​កំពុង​សម្រាលកូន​ដល់​មន្ទីរពេទ្យ

ព័ត៌មានជាតិ៧ ម៉ោង មុន

ទីតាំងចែកចាយនំបាយក្តាំង និងគ្រឿងសមុទ្របង្កក៣ទីតាំង ត្រូវបានរកឃើញថា គ្មានស្តង់ដារបច្ចេកទេសត្រឹមត្រូវ

ព័ត៌មានជាតិ៧ ម៉ោង មុន

ប្រាង្គអាយុកាលពាន់ឆ្នាំ លើកំពូលភ្នំដងរែក កំពុងចែងចាំង អួតអ្នកទេសចរ អំឡុងព្រឹត្តិការណ៍សមរាត្រី

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានជាតិ៥ ម៉ោង មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

កីឡា៤ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ២ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានជាតិ៧ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម