Connect with us

ព័ត៌មានជាតិ

ផ្អាកហាងលក់អាហារមួយកន្លែង ក្រោយរកឃើញមិនអនុវត្ដតាមវិធានការរាជរដ្ឋាភិបាល​

បានផុស

នៅ

នៅ​ថ្ងៃទី​០១​ ខែកញ្ញា​ ឆ្នាំ​២០២១​នេះ ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធាន​សុ​វត្តិភាព​ទេសចរ​ណ៍​ខេត្ត​សៀម ដឹកនាំ​ដោយ​លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ត និង​ជា​ប្រធាន​ក្រុមការងារ​ត្រួតពិនិត្យ បាន​ចុះ​បិទ​អាហារ​ដ្ឋា​ន​មួយកន្លែង មាន​ឈ្មោះថា ចែ ប៉ូរ ស្ថិតនៅ​ភូមិ​វត្ដ សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប បន្ទាប់​ពី​រកឃើញថា ការលក់ដូរ​អាហារ​មិន​អនុវត្ដ​តាម​វិធានការ​របស់​រាជរដ្ឋាភិបាល ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពៅ ពិសិដ្ឋ អភិបាលរង​ខេត្ដ មានប្រសាសន៍ថា កន្លែង​លក់​អាហារ​នោះ ត្រូវបាន​ម្ចាស់​ហាង​លក់​អាហារ​ឱ្យ​ភ្ញៀវ​ហូបមិន​អនុវត្ដ​តាម​ការណែនាំ​របស់​អាជ្ញា​ធរ ដូចជា​ដាក់​តុ​អង្គុយ​ហូបគ្មាន​រក្សា​គម្លាត​សុវត្ថិភាព អង្គុយ​ក្នុង​បន្ទប់​បិទ​ជិត ហើយ​មាន​ដាក់​តុ ដោយមាន​មនុស្ស​អង្គុយ​ច្រើន​នាក់ ពោល​ការលក់​អាហារ​ដល់​ភ្ញៀវ​របស់គាត់ ខុសពី​ការណែនាំ ដល់​របស់​អាជ្ញាធរ ជាពិសេស​មិន​អនុវត្ដ​តាម​គោលការណ៍​ណែណាំ​របស់​ក្រសួងសុខាភិបាល បើទោះបី​ក្រុមការងារ​បាន​ណែនាំ​រួចហើយ​ក្ដី ។​

លោក​អភិបាលរង​ខេត្ដ​សៀមរាប មានប្រសាសន៍​ទៀតថា អាជ្ញាធរ​មិនបាន​ហាមឃាត់​ការលក់ដូរ ឬ​ការធ្វើ​អាជីវកម្ម​របស់​ប្រជាពលរដ្ឋ​ឡើយ ប៉ុន្ដែ​មុន​លក់ដូរ​ឱ្យ​ភ្ញៀវ​ឡើងវិញ ត្រូវមាន​ការអនុញ្ញាត​ពី​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធាន​សុ​វត្តិភាព​ទេសចរណ៍​ខេត្តសៀមរាប ដើម្បី​ចូល​រូ​ម​កាត់បន្ថយ​ការឆ្លង​ជំងឺ​កូ​វីដ​-១៩​ធ្ងន់ធ្ងរ​បន្ថែមទៀត នៅក្នុង​សហគមន៍ ដូចជា​ការពង្រឹង​ការអនុវត្ត​វិធានការ​នានា និង​ការធានា​ប្រក្រតីភាព​ក្នុងការ​រស់នៅ​តាមបែប​គន្លង​ថ្មី នៃ​បរិបទ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ភូមិសាស្ត្រ​ខេត្តសៀមរាប តែ​យ៉ាងនេះ​ក្ដី​អាជ្ញាធរ​បានអនុញ្ញាត​ឲ្យ​ម្ចាស់​ហាង​អាហា​រដ្ឋា​ន​យីហោ​ចែ ប៉ូរ​នេះ បើក​លក់​វេច​ខ្ចប់​ឱ្យ​ភ្ញៀវ​ជាធម្មតា​វិញ ក្រោយពេល​ម្ចាស់​ហាង​នេះ បានធ្វើ​កិច្ចសន្យា និង​ពិន័យ​ជា​ប្រាក់​រួចមក​។​

គួររំលឹកថា យោងតាម​សេចក្ដីណែនាំ​របស់​រដ្ឋបាល​ខេត្តសៀមរាប បាន​បង្ហាញថា ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង​អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ អាច​អនុញ្ញាតឱ្យ​ប្រកប​អាជីវកម្ម​របស់ខ្លួន​បាន​ត្រឹម​ជា​លក្ខណៈ​វេច​ខ្ចប់​តែប៉ុណ្ណោះ ដោយ​មិនត្រូវ​អនុញ្ញាតឱ្យ​អតិថិជន​ចូលមក​ទទួលទាន នៅក្នុង​បរិវេណ​អាជីវ​កម្មដ្ឋាន​របស់ខ្លួន​ឡើយ ហើយ​កន្លែង​អាជីវកម្ម​ទាំងនោះ ត្រូវ​ធានា​ឱ្យបាន​នូវ​ការអនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល ពាក់​ម៉ាស រក្សា​ឱ្យបាន​នូវ គម្លាត​សុវត្ថិភាព​បុគ្គល និង​សង្គម ព្រមទាំង​ប្រកាន់​ភ្ជាប់​នូវ​ការធ្វើ​អនាម័យ ការសម្លាប់​ម​រោគ ការ​វាស់​កម្ដៅ ការ​ស្កេ​ន QR Code “​ទប់ស្កាត់​កូ​វីដ​” (Stop Covid) និង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល អនុវត្ត​វិធានការ “​ពា​ការពារ និង ៣​កុំ​” របស់ សម្ដេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។​

តាម​សេចក្ដីណែនាំ​បាន​បន្ថែមទៀត​ថា ភោជនីយដ្ឋាន អាហា​រដ្ឋា​ន តូប​អាហារ ហាង​កាហ្វេ ហាង​ភេសជ្ជៈ និង អាជីវ​កម្មដ្ឋាន​គ្រប់​ប្រភេទ អាច​អនុញ្ញាតឱ្យ​ភ្ញៀវ​ចូល​ទទួលទាន​ក្នុង​បរិវេណ​អាជីវកម្ម​របស់ខ្លួន​បាន លុះត្រាតែ​បាន​បំពេញ លក្ខខណ្ឌ​វាយតម្លៃ​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​កែសម្រួល​ហេដ្ឋា​រចនាសម្ព័ន្ធ របស់ខ្លួន​ស្របតាម​វិធានការ​សុខាភិបាល និង​ត្រូវមាន​ការអនុញ្ញាត​ពី​អាជ្ញា​ធរមាន​សមត្ថកិច្ច បន្ទាប់ពី​ក្រុមការងារ​ត្រួតពិនិត្យ​តាមដាន​ការអនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍​ខេត្តសៀមរាប បាន​ចុះ​ពិនិត្យ និង​សម្រេច​៕​

អត្ថបទ៖ គឿន​វេត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម