Connect with us

ព័ត៌មានជាតិ

អតីត​យុទ្ធជន សោកស្ដាយ​ជា​ពន់ពេក​ ​​​ចំពោះ​ការ​ចាក​ចេញ​របស់​​លោក​ ម៉ៅ ធនិន​ ពី​​ខេត្ត​ពោធិ៍សាត់​

បានផុស

នៅ

អតីតយុទ្ធជនក្រីក្រ និងពិការភាព ដែលរស់នៅក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង បាន​សម្តែង​ការសោកស្តាយអាឡោះអាល័យជាពន់ពេក ចំពោះវត្តមាននៃការចាកចេញ របស់​លោក​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ ទៅកាន់តំណែងថ្មី ជាអភិបាល​នៃគណៈអភិបាលខេត្តកំពត។

​ការ​សម្តែង​ការ​សោក​ស្តាយ​របស់​អតីតយុទ្ធខាងលើ បានធ្វើឡើងក្នុងឱកាស ដែលលោក​ ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានចុះជួបសំណេះសំណាល សួរសុខទុក្ខ​ជា​លើក​ចុង​ក្រោយ ​និង​នាំ​យកស្បៀងអាហារប្រចាំខែ ដើម្បីជួយទ្រទ្រង់ការរស់នៅ របស់អតីតយុទ្ធជនក្រីក្រ និងពិការភាព ជាង៤០០គ្រួសារ ដែលបានចូលមករស់នៅក្នុងផ្ទះសាងសង់រួច នៅទីតាំង​សម្បទាន​ដី​សង្គមកិច្ច ស្ថិតក្នុងភូមិ ប៊ុន រ៉ានី សែនជ័យដំណាក់ត្រយឹង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្ត​ពោធិ៍សាត់​​កាល​​ពី​ថ្ងៃ​ទី​១ ខែ​តុលា ​ឆ្នាំ​២០២១​នេះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅចំពោះមុខអតីតយុទ្ធជនលោក​ម៉ៅ ធនិន បានឱ្យដឹងថា ស្បៀងអាហារដែលនាំ​យកមក​ប្រគល់ជូនបងប្អូនពុកម៉ែអតីតយុទ្ធជននាពេលនេះ គឺជាការឆ្លើយតប ទៅនឹងការក្រើន​រំលឹករបស់​សម្តេចទាំងទ្វេរ ដែលសម្តេចបានចាត់ឱ្យឯកឧត្តម និងក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋាន​ខេត្តពោធិ៍សាត់ ត្រូវចុះជាប់ជាប្រចាំ ដើម្បីស្វែងយល់ពីតម្រូវការ សុខទុក្ខ និងរៀបចំលំនៅ​ដ្ឋានជូន​ពួក​គាត់ ឱ្យមានសព្វគ្រប់បែបយ៉ាង ដូចលំនៅដ្ឋានយើងរស់នៅសព្វថ្ងៃ។ ថ្វីត្បិតតែអាណត្តិរបស់​លោក​ត្រូវបានបញ្ចប់នៅខេត្តពោធិ៍សាត់ និងត្រូវបន្តដឹកនាំនៅឯខេត្តកំពតក៏ពិតមែន តែលោក​សន្យា​ថា​នឹង​ជួយទំនុកបម្រុងស្បៀងជូនបងប្អូនពុកម៉ែយើង រហូត​ដល់​ដំណាច់​ឆ្នាំ​២០២១​នេះ​។​

អតីតយុទ្ធជនម្នាក់ ក្នុងចំណោមអតីតយុទ្ធជនជាច្រើននាក់ ក៏ដូចជាបងប្អូន​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត​ពោធិ៍សាត់ ​ពិត​ជា​មានអារម្មណ៍ក្តុកក្តួល និងរន្ឋត់ចិត្តយ៉ាងខ្លាំង នូវការចាកចេញរបស់លោក​ ម៉ៅ ធនិន ពីទឹកដីនៃខេត្តពោធិ៍សាត់។ សមិទ្ធិផល និងអ្វីៗគ្រប់បែបយ៉ាង ដែលជាស្នាដៃ និង​កេរ្តិ៍​ដំណែល ​ជា​ពិសេស​ចារឹក​ដឹក​នាំ​ដ៏ល្អប្រពៃ របស់លោក​ បានធ្វើឱ្យពួកគាត់ ក៏ដូច​ជា​ប្រជាពលរដ្ឋ​ទូទាំង​ខេត្ត មានការចងចាំមិនអាចបំភ្លេចបានឡើយ និងកត់ត្រាទុក ក្នុងបេះដូងជារៀងរហូត។

ពួកគេទាំងអស់គ្នា សូមបួងសួងដល់បារមីវត្ថុស័ក្តសិទ្ឋក្នុងលោក ជាពិសេសបារមីលោកឧកញ៉ា ឃ្លាំង មឿង និងជំទាវខាន់ ខៀវ សូមមេត្តាតាមជួយបីបាច់ គ្រប់គ្រង ថែរក្សា ការពារ លោក​ជាទី​គោរព​ស្រឡាញ់ពេញបេះដូង សូមបានជួបប្រទះតែនឹងសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យលើការដឹកនាំបន្ត នៅឯខេត្តកំពត៕

​​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

អតីតសេដ្ឋិនី វៀតណាម ដែលរងការកាត់ទោសប្រហារជីវិត អង្វរតុលាការសុំ​ដកអគារមួយខ្នងទុកឲ្យកូនស្រី

ព័ត៌មានអន្ដរជាតិ២៩ នាទី មុន

កូនស្រីមហាសេដ្ឋីកាស៊ីណូ ហុងកុង ទម្លាយទាំងតូចចិត្តថា បានមរតកតិចជាងបងប្អូនផ្សេងទៀត

ជីវិតកម្សាន្ដ១ ម៉ោង មុន

ធ្លាយចចាមអារ៉ាមថា មេ MU ថៃ ត្រូវតុលាការចេញដីកាចាប់ខ្លួនពីបទឆបោក

ព័ត៌មានជាតិ១ ម៉ោង មុន

ទៅ​លេង​សៀមរាប​ ចាយត្រឹម ៥ ដុល្លារ ទទួល​​បទ​ពិសោធន៍​​ជិះ​កន្រ្តក​វិល​ខ្ពស់​បំផុត​ទី ៣ នៅ​អាស៊ាន

ព័ត៌មានជាតិ១ ម៉ោង មុន

គិត​ត្រឹម​ឆ្នាំ ២០២២ កម្ពុជាសម្រេចសាងសង់ផ្លូវសរុបបា​ន​ប្រវែងប្រមាណ ៦៦ ៧២៣​ គីឡូម៉ែត្រ

ព័ត៌មានជាតិ៧ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

កីឡា៣ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ព័ត៌មានជាតិ៦ ថ្ងៃ មុន

សម្តេច​​​ ហ៊ុន សែន ​៖​ ហេតុ​អ្វី​បាន​ជា​មក​ដល់​ពេល​នេះ​ហើយ​មាន​មន្ត្រី​យើង​ប្រព្រឹត្ត​បែប​នេះ​ ដោយ​ពាក់​ស្បែក​ជើង​ចូល​ក្នុង​ព្រះ​វិហារ?

Sokha Hotels

ព័ត៌មានពេញនិយម