Connect with us

ព័ត៌មានជាតិ

ឆ្លងចរន្តអគ្គិសនី ឆេះ​​ផ្ទះ​​២​​ខ្នង​ទាំង​យប់ ​ផ្អើល​អស់​អ្នក​ភូមិ

បានផុស

នៅ

ខេត្តបាត់ដំបង÷ ផ្ទះពលរដ្ឋ២ខ្នង ត្រូវបានអគ្គិភ័យឆាបឆេះបង្កការភ្ញាក់ផ្អើលទាំងយប់ នៅថ្ងៃទី៣០ខែកញ្ញា ឆ្នាំ២០២១ នា​វេលាម៉ោង ១០:៣០នាទីយប់ ស្ថិតនៅចំណុចក្រុមទី០៩ភូមិគង់ទុំ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សមត្ថកិច្ចឲ្យដឹងនៅថ្ងៃទី១ខែតុលានេះថា ផ្ទះទាំង២ខ្នង ដែលត្រូវបានអគ្គិភ័យឆាបឆេះគ្មានសល់នេះរួមមាន÷១/ ផ្ទះទំហំ៦មx៧មថ្មក្រោមឈើលើរបស់ម្ចាស់ឈ្មោះ ចាន់ទុំភេទស្រីអាយុ៥៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើហើយសម្ភារ:ដែលត្រូវខូចខាតរួមមាន៖ ផ្ទះ០១ខ្នងនិងសម្លៀកបំពាក់តុទូនិងរបស់របរប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

២/ ផ្ទះទំហំ៦មx៨ម ថ្មក្រោមឈើលើរបស់​ម្ចាស់ឈ្មោះអ៊ី តង ភេទស្រីអាយុ៥៥ឆ្នាំរស់នៅ ក្នុងភូមិឃុំកើតហេតុខាងលើស
ម្ភារះខូចខាតរួមមាន៖ឆេះផ្ទះ០១ខ្នង,ឆេះប្រាក់ដុល្លារអស់១.០០០ដុល្លារនិងឆេះសម្លៀកបំពាក់តុទូនិងសម្ភារប្រើប្រាស់ក្នុងផ្ទះទាំងស្រុង។

សមត្ថកិច្ចបន្តថា ក្រោយកើតហេតុភ្លាមៗ សមត្ថកិច្ចបានចេញរថយន្តពន្លត់អគ្គិភ័យចំនួន០២គ្រឿង រថយន្តអធិការស្រុក០១គ្រឿង និងរថយន្តស្នងការខេត្ត០១គ្រឿង ដោយប្រើប្រាស់ទឹកអស់ចំនួន០៣ឡាន ទើបគ្រងគ្រងស្ថានភាពទាំងស្រុង​បាន។

ក្នុងហេតុការណ៍ខាងលើមិនមានរងរបួសស្នាមដល់មនុស្សណាម្នាក់នោះទេ៕

អត្ថបទ៖ សៅ សារិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

អ្នកស្រាវជ្រាវប្រទះឃើញប្រភេទឧរង្គសត្វ​សង្ស័យជាប្រភេទថ្មីសម្រាប់កម្ពុជានិងសកលលោក

ព័ត៌មានជាតិ៩ នាទី មុន

អាជ្ញាធរខេត្តកំពង់ធំ ប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ប្រមាណ ១.០០០ បណ្ណ ជូនប្រជាពលរដ្ឋ ស្រុកប្រាសាទសំបូរ

ជីវិតកម្សាន្ដ១៤ នាទី មុន

ប្រភពជិតស្និទ្ធថា Joon Yeol និង Hyeri ឈប់ទាក់ទងគ្នាតាំងពីដើមខែកុម្ភៈឆ្នាំមុនម៉្លេះ

ព័ត៌មានអន្ដរជាតិ១៥ នាទី មុន

ផ្សារហ៊ុន វៀតណាម ធ្លាក់ចុះ ក្រោយប្រធានាធិបតីលាលែងពីតំណែង

ព័ត៌មានជាតិ៣១ នាទី មុន

ស្អាតស្អំ ប្រសិទ្ធភាព រហ័ស គឺជា​ការប្តេជ្ញា​ចិត្ត​ពី​រដ្ឋមន្រ្តី​ថ្មី​​ដឹកនាំនៅក្រសួង​សាធារណការ​និងដឹកជញ្ជូន

Sokha Hotels

ព័ត៌មានពេញនិយម