Connect with us

ព័ត៌មានជាតិ

កម្ពុជា ត្រៀមរៀបចំគោលដៅទេសចរណ៍ខេត្តព្រះសីហនុ ដើម្បីរៀបចំព្រឹត្តិការណ៍អន្តរជាតិធំៗ​

បានផុស

នៅ

កម្ពុជា បាន​និង​កំពុង​ត្រៀម​រៀបចំ​គោលដៅ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ ដើម្បី​ទទួល​រៀបចំ​ព្រឹត្តិការណ៍​ប្រណាំង​ទូកក្តោង​អន្តរជាតិ ដែល​នឹង​ត្រូវ​រៀបចំឡើង​នៅ​ខែ​ធ្នូ ឆ្នាំ ២០២១ និង​វេទិកា​ទេសចរណ៍​អាស៊ាន ដែល​នឹង​ត្រូវ​រៀបចំឡើង​នា​ខែ​មករា ឆ្នាំ ២០២២ ខាងមុខនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​ត្រៀម​រៀបចំ​ព្រឹត្តិការណ៍​អន្តរជាតិ​ទាំងពីរ​នេះ ត្រូវ​បាន​បញ្ជាក់​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ស្តីពី​ការ​ត្រៀម​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​ទទួល​ទេសចរណ៍​សុវត្ថិភាព នា​ថ្ងៃ​ទី ០១ ខែ​តុលា ឆ្នាំ ២០២១ តាម​ប្រព័ន្ធ​វីដេអូ​ពី​ចម្ងាយ។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​មានប្រសាសន៍​ក្នុង​កិច្ចប្រជុំ​ថា ការប្រជុំ​ផ្សព្វផ្សាយ​ការ​ត្រៀម​រៀបចំ «​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង ក៏​ស្រប​ទៅ​នឹង​យុទ្ធសាស្ត្រ​ត្រៀម​រៀបចំ​បើក​ទទួល​ទេសចរណ៍​សុវត្ថិភាព (​ចាក​វ៉ាក់សាំង​) នា​ពេល​ឆាប់ៗ​ខាងមុខនេះ​ផង​ដែរ។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ទៀត​ថា ការ​ជ្រើសរើស​យក​ក្រុងព្រះសីហនុ ជាទី​កន្លែង​រៀបចំ​ព្រឹត្តិការណ៍​ធំៗ​ទាំងពីរ​នេះ ដោយហេតុថា ខេត្ត​នេះ​មានការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ពន្ធ​ផ្លូវថ្នល់ និង​សម្បទា​ទេសចរណ៍​យ៉ាង​ល្អ មាន​ព្រលានយន្តហោះ​អន្តរជាតិ ដែល​សម្រួលការ​ធ្វើដំណើរ​ដល់​គណៈប្រតិភូ​។ ម្យ៉ាងទៀត ការ​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ មន្ត្រីរាជការ បុគ្គលិក​បម្រើការ​ក្នុង​សេវាកម្ម​ទេសចរណ៍​នៅ​ខេត្ត​ព្រះសីហនុ ក៏ដូចជា​ភ្ញៀវ​ទេសចរ​បរទេស​ផ្ទៃក្នុង ក៏បាន​ប្រព្រឹត្តទៅ​លើស​ផែន​ការ​ទៅទៀត គឺ​ពិតជា​ប្រសើរ​ខ្លាំង​ណាស់។

លោក​រដ្ឋមន្ត្រី បាន​បន្ត​ថា ការរៀបចំ​ត្រៀមខ្លួន​ទាំង​អស់​នេះ គឺជា​ផ្នែក​មួយ ​នៃ​ការ​ត្រៀម​លក្ខណៈ​សម្បត្តិ​ឆ្លើយតប​នឹង​ការ​បើក​ទទួល​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​ឡើងវិញ។ ទាំងនេះ​ក៏​ជា​ការ​ប្រកួត​ប្រជែង ការ​ដាក់​ចេញ​វិធានការ​សុវត្ថិភាព​គឺជា​កត្តា​ចម្បង។ លោក​រដ្ឋមន្ត្រី បាន​បន្ថែម​ទៀត​ថា «​ប្រសិនបើ​យើង​ធ្វើ​បាន​ល្អ នឹង​ទាក់ទាញ​ភ្ញៀវ​កាន់​តែ​ច្រើន​»។​

លោក គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​ប្ដេជ្ញា​ថា នឹង​ខិតខំ​ជំរុញ​ការ​អនុវត្ត​ស្តង់ដារ​បច្ចុប្បន្ន​ភាព​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាព​ថ្មី ដើម្បី​ធានា​ដល់​ការរៀបចំ​ព្រឹត្តិការណ៍​ទាំងពីរ​ខាងលើ ក៏ដូចជា​ការ​ត្រៀម​បើក​ទេសចរណ៍​អន្តរជាតិ​ឡើងវិញ​នា​ពេល​ខាងមុខនេះ។

លោក​អភិបាលខេត្ត បាន​ស្នើ​ជំរុញ​ឲ្យ​មន្ត្រី​ជំនាញ​ នៃ​ក្រសួងទេសចរណ៍ និង​មន្ទីរ​ទេសចរណ៍ ​ចូល​រួម​បណ្ដុះបណ្ដាល​ដល់​ម្ចាស់​មូលដ្ឋាន​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​លើ​វិធាន​សុវត្ថិភាព​ផ្សេង ពិសេស​ ដើម្បី​ឲ្យ​ពួកគាត់​ចូលរួម​អនុវត្ត​ស្តង់ដារ​បច្ចុប្បន្នភាព​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​នីតិវិធី​ប្រតិបត្តិ​ស្តង់ដារ​អប្បបរមា (SOP) តាម​គន្លង​ប្រក្រតី​ភាព​ថ្មី​ឲ្យ​បាន​ហ្មត់ចត់ ដើម្បី​ធានា​ជា​គោលដៅ​ទេសចរណ៍​សុវត្ថិភាព និង​បៃតង​នេះ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២២ នាទី មុន

ក្រោយត្រូវមិត្តប្រុសស្គាល់គ្នា១០ឆ្នាំបោះបង់ចោល Fan Bingbing វិលមកវិញកាន់តែខ្លាំង

ព័ត៌មានជាតិ៣១ នាទី មុន

​ចរាចរប្រាក់រៀល​កើនឡើង ១៥ ភាគរយ​ ក្នុងមួយឆ្នាំ​ នាអំឡុង២ទសវត្សរ៍ចុងក្រោយ​

សន្តិសុខសង្គម៤៤ នាទី មុន

អភិបាលរងខេត្តស្វាយរៀង២រូប ចុះធ្វើបច្ចុប្បន្នភាព​ការបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅក្រុងបាវិត 

ព័ត៌មានជាតិ៥៧ នាទី មុន

ប្រមុខការទូតខ្មែរ៖ កិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង នឹងបន្តជាវិជ្ជមានជាមួយយន្តការអនុតំបន់មេគង្គដទៃទៀត

ជីវិតកម្សាន្ដ២ ម៉ោង មុន

អ៊ីណូ បង្ហាញឆន្ទៈជួយផ្សព្វផ្សាយផលិតផលកសិករខ្មែរដោយមិនគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម