Connect with us

ព័ត៌មានជាតិ

ឈប់សម្រាក​ភ្ជុំបិណ្ឌ គោលដៅទេសចរណ៍ទាំងអស់ ត្រូវ​គោរពវិធានសុខាភិបាល

បានផុស

នៅ

នៅថ្ងៃទី០៥ ទី០៦ និងទី០៧ ខែតុលា ខាងមុខនេះ គឺជាឱកាស ឈប់ សំរាកសម្រាប់ពិធីបុណ្យភ្ជំបិណ្ឌ របស់មន្រ្តីរាជការ កម្មករ កម្មការិនី និយោជិត នៅតាមរោងចក្រ សហគ្រាសទាំងអស់ ហើយដោយសា រាជរដ្ឋាភិបាលបានផ្អាកមិនឲ្យមានការជួបជុំនៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាម នោះច្បាស់ណាស់ថា ប្រជាពលរដ្ឋ នឹងធ្វើដំណើរកំសាន្តនៅតាមតំបន់រមនីយដ្ឋាននានាទូទាំងប្រទេស។

ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩នៅក្នុងបុណ្យភ្ជុំបិណ្ឌនេះ មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៏បានអំពាវនាវឲ្យគ្រប់គោលដៅទេសចរណ៍ទាំងអស់ ត្រូវតែគោរពឲ្យបាននូវវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៏ ដែលដាក់ចេញដោយក្រសួងសុខាភិបាល និងក្រសួងទេសចរណ៏កាលពីថ្មីៗនេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងប្រាប់កម្ពុជាថ្មីនៅថ្ងៃនេះ លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៏បានលើកឡើងថា ការងារទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងឳកាសបុណ្យភ្ជុំបិណ្ឌនេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានណែនាំច្រើនទៅដល់មន្ទីរទេសចរណ៍រាជធានី ខេត្ត ដើម្បីធ្វើការងារនេះឲ្យបានល្អប្រសើរ ដោយសហការជាមួយនឹងមន្ទីរ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន ដើម្បីធ្វើយ៉ាងណាក្នុងអំឡុងពេលឈប់សម្រាកបុណ្យភ្ជុំបិណ្ឌនេះ គ្រប់គោលដៅទេសចរណ៍ទាំងអស់ ដែលបើកទទួលបានទេសចរជាតិ និងទេសចរបរទេស ផ្ទៃក្នុងហ្នឹង គឺត្រូវធានាបាននូវសុវត្ថិភាព ហើយនិងធានាបានថា នឹងមិនមានការធ្វើអ្វីដែលខុសពីការណែនាំ ជាពិសេសគឺវិធានសុខាភិបាល។ លោកថា “ចំណុចសំខាន់ គឺគ្រប់គោលដៅទេសចរណ៍ទាំងអស់ត្រូវតែគោរពទៅតាមវិធានសុខាភិបាល និងវិធានសុវត្ថិភាពទេសចរណ៏” ។

បើតាមលោក តុប សុភ័ក វិធានទាំង២ខាងលើនេះ ប្រហាក់ប្រហែលគ្នាទេ គឺវិធានសុខាភិបាលផ្នែកពេទ្យ ហើយវិធានទេសចរណ៏ មានរាប់បញ្ចូលកិច្ចការមួយចំនួន ដែលពាក់ព័ន្ធនឹងជំនាញទេសចរណ៍ ហើយថ្មីៗនេះក៏បានដាក់ឲ្យអនុវត្តនូវ SOP ដែលហៅថា ស្តង់ដារប្រតិបត្តិការអប្បបរមាថែមទៀត។ ដែលស្តង់ដារ SOP មានចែងច្រើនអំពីការរៀបចំទទួលទេសចរ, ការពង្រឹងគុណភាពសេវាកម្ម នឹងផលិតផល, ការធានាសុវត្ថិភាព, ការដាក់ចំនួនភ្ញៀវកុំឲ្យលើសចំណុះ ហើយបុគ្គលិកត្រូវមានការរៀបចំទទួលយ៉ាងណាៗនោះ គឺមានចែងនៅក្នុងនោះអស់ហើយ។

លោក តុប សុភ័ក អះអាងថា “សំខាន់ គឺគោលដៅទេសចរណ៍នីមួយៗហ្នឹង គឺត្រូវធានាសុវត្ថិភាពទៅដល់ភ្ញៀវទេសចរ ហើយកុំផ្ទុកចំនួនលើស។ នេះជាការចូលរួមចំណែកយ៉ាងធំនៅក្នុងការទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ហ្នឹង។  មានន័យថា បើចំនួនភ្ញៀវមកច្រើនហើយ គឺមិនអនុញ្ញាតឲ្យចូលទៅទៀតទេ ត្រូវតែយាម ឬក៏មានសន្តិសុខប្រចាំការ ប្រាប់ថា មិនទទួលភ្ញៀវទៀតទេ។ អាហ្នឹង គឺកុំឲ្យផ្ទុកចំនួនលើសចំណុះ ហើយយើងត្រូវធ្វើទៅតាមការណែនាំបន្ថែមទៀត របស់អាជ្ញាធរមូលដ្ឋាន ពីព្រោះអាជ្ញាធរមូលដ្ឋាន អាចមានបទបញ្ជាផ្ទៃក្នុងពីគណៈអភិបាលខេត្ត។

មន្រ្តីជាន់ខ្ពស់ក្រសួងទេសចរណ៏រូបនោះអះអាងថា មកដល់ពេលនេះ មានកន្លែងខ្លះនៅមិនទាន់បើកទូលំទូលាយទេ ហើយនៅតំបន់គោលដៅទេសចរណ៍ខ្លះ មិនទាន់អនុញ្ញាតអោយចូលលេងកម្សាន្តដែរ តែវាអាស្រ័យទៅតាមស្ថានភាពគោលដៅ ឬទីតាំងគោលដៅទេសចរណ៏នីមួយៗ នៅក្នុងតំបន់ ឬនៅក្នុងខេត្ត៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៦ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម១ ថ្ងៃ មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម