Connect with us

ព័ត៌មានជាតិ

ខេត្តព្រះសីហនុបើកបន្ទប់ទឹកសាធារណៈ៦ទីតាំងទទួលភ្ញៀវទេសចរក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

បានផុស

នៅ

រដ្ឋបាលខេត្ត​ព្រះសីហនុ​បាន​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​បន្ទប់ទឹក​សាធារណៈ​៦​ទីតាំង ចាប់ពី​ថ្ងៃទី​០៣ ខែតុលា ​ឆ្នាំ​២០២១​នេះ​តទៅ ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​ភ្ញៀវ​បរទេស​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យកាន់បិណ្ឌ​និង​ភ្ជុំបិណ្ឌ​ខាងមុខនេះ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គួច ​ចំរើន អភិបាលខេត្ត​ព្រះសីហនុ ដែល​បាន​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ត្រួតពិនិត្យ​បន្ទប់ទឹក​សាធារណៈ​ចាប់ពី​ឆ្នេរ​អូរ​ឈើទាល​២ រហូតដល់​ចំណុច​ដើមឈើ​ចាំ​ស្នេហ៍​កាលពី​រសៀល​ថ្ងៃទី​២ ខែតុលា​ បាន​មាន​ប្រសាសន៍ថា​ « ចាប់ពី​ថ្ងៃទី​៣ ខែតុលា ឆ្នាំ​២០២១​នេះ​តទៅយើង​នឹង​បើក​ឱ្យ​ដំណើរការ​ជា​ផ្លូវការ​នូវ​បន្ទប់​ទឹក​សាធារណៈ​ចំនួន​៦​ទីតាំង​សិន ក្នុងចំណោម​៩​ទីតាំង ដោយសារតែ​បន្ទប់ទឹក​៣​ទីតាំង​ទៀត ក្នុងនោះ​២​ទីតាំងមិនទាន់​បំពាក់​សម្ភារ​:​រួចរាល់ និង​១​ទាក់ទង​ទៅនឹង​បច្ចេកទេស​ទឹក​នាំមក​អត់​ទាន់​ដល់ ដូច្នេះ​យើង​បើក​បន្ទប់ទឹក​សាធារណៈ​ចំនួន​៦​ទីតាំង​ឱ្យ​ដំណើរការសម្រាប់​ទទួលភ្ញៀវ​ទេសច​រ​ជាតិ និង​ភ្ញៀវ​បរទេស​ក្នុងឱកាស​ថ្ងៃ​ឈប់សម្រាក​បុណ្យកាន់បិណ្ឌភ្ជុំបិណ្ឌ​ប្រពៃណី​ខ្មែរ​នាពេល​ខាងមុខនេះ​»​។​

លោកអភិបាលខេត្ត ក៏បាន​ណែនាំ​ឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្តត្រូវ​រៀបចំ​ឯកសណ្ឋាន​អ្នក​អនាម័យ​ឱ្យ​ត្រឹមត្រូវ​ដើម្បីឱ្យ​ភ្ញៀវទេសចរ​ជាតិ​ និង​អន្តរជាតិ​ដែល​មកប្រើប្រាស់​បន្ទប់ទឹក​សាធារណៈ​របស់​យើង​បានដឹង​។​

ទន្ទឹម​នោះ​ លោក​អភិបាលខេត្តក៏បាន​ធ្វើការ​ណែនាំ​ឱ្យ​អាជីវករ​ត្រូវ​រៀបចំ​ដាក់លក់​ម្ហូបអាហារ​ប្រចាំ​តំបន់​ព្រោះ​ខេត្ត​យើង​ជា​តំបន់​សមុទ្រ ដូច្នេះ​យើង​ចង់​ផ្សព្វផ្សាយ​ម្ហូប​សមុទ្រ​របស់​យើងដែលមាន​គុណភាព​ និង​រស់ជាតិ​ឆ្ងាញ់​ពិសារ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​មកលេង​កម្សាន្ត​ខេត្ត​របស់​យើងឱ្យបាន​កាន់តែច្រើន​នាពេល​ខាងមុខ​៕

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៣ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ៤ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ៥ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

Sokha Hotels

ព័ត៌មានពេញនិយម