Connect with us

ព័ត៌មានជាតិ

បន្តកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់ក្នុងស្រុកគិរីវង់៤ទីតាំងបន្ថែមទៀត

បានផុស

នៅ

កម្លាំងនគរបាល នៃអធិការដ្ឋាននគរបាលស្រុកគិរីវង់ សហការណ៍ជាមួយកម្លាំងប៉ុស្ដិ៍នគរបាលទាំង១២ បន្តចុះកាប់និងដុតបំផ្លាញដំណាំខុសច្បាប់ ដែលកន្លងមកកម្លាំងបានបង្ក្រាបជាច្រើនទីតាំងមកហើយ​ ក្នុង​ភូមិ​សាស្ដ្រ​ស្រុកគិរីវង់នេះ តែចាប់អ្នកដាំមិនដែលបាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចុះកាប់និងដុតបំផ្លាញដំណាំកញ្ឆាខុសច្បាប់នេះ បានធ្វើឡើងនា​ព្រឹក​ថ្ងៃ​សៅរ៍ ទី០២ ខែតុលា ឆ្នាំ​២០២១ វេលា​ម៉ោង​០៧និង​៣៥​នាទី នៅចំណុច​ដុប​ដា​ដំរី​លេង​ ស្ថិតក្នុង​ភូមិសាស្ត្រឃុំ​ព្រះបាទ​ជាន់ជុំ ស្រុក​គិរីវង់ ខេត្តតាកែវ។

ក្នុងការចុះបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចបានកាប់និងដុតបំផ្លាញដំណាំកញ្ឆាចំនួន៤ទីតាំង អាង​ស្តុកទឹក​ចំនួន​០៤​អាង ដែលមាន​ផ្ទៃដី​ដាំ​ដុះ​ប្រមាណ៤៣៧​ម៉ែត្រការ៉េ និង​កំពុង​បន្ត​ស្រាវជ្រាវ​ស្វែងរក​ម្ចាស់​ទីតាំង​ជា​អ្នក​ដាំ​ដំណាំ​កញ្ឆា​ខាងលើ​ដើម្បី​យកមក​ផ្តន្ទាទោស​តាមផ្លូវ​ច្បាប់។

គួររំលឹកថា ក្នុងមូលដ្ឋានឃុំព្រះបាទជាន់ជុំ​ ស្រុកគិរីវង់ ខេត្តតាកែវ ជាភូមិសាស្ដ្រមួយដែលសម្បូរជន​ខិល​ខូល​លួច​ដាំដំណាំកញ្ឆាខុសច្បាប់ជាច្រើនទីតាំង ដែលកន្លងមកកម្លាំងនគរបាលស្រុកនិងកម្លាំង​ប៉ុស្ដិ៍​បាន​ចុះកាប់និងដុតបំផ្លាញជាច្រើនទីតាំងរួចហើយក្ដី ក៏នៅតែមានអ្នកលួចដាំជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ន។ ទោះបីមានការចុះបង្ក្រាបកាប់និងដុតបំផ្លាញដំណាំកញ្ឆាជាច្រើនទីតាំងនេះក្ដី សមត្ថកិច្ចនៅមិនទាន់ចាប់​ម្ចាស់ដំណាំខុសច្បាប់បាននៅឡើយទេ ហាក់ដូចដឹងមុនពេលសមត្ថកិច្ចចុះទៅដល់៕

អត្ថបទ៖ សុខុម​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម