Connect with us

ព័ត៌មានជាតិ

ខេត្តឧត្តរមានជ័យហាមការលក់ដូរគ្រឿងស្រវឹងនិងជួបជុំមនុស្ស​លើសពី១០នាក់ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ​​

បានផុស

នៅ

រដ្ឋបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​ហាមប្រាម​រាល់​ការលក់ចែកចាយ​ស្រា ស្រា​បៀរ រួម​នឹង​ភេសជ្ជៈ​ដែលមាន​ជាតិ​អាល់កុល​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​រយៈពេល​១៥​ថ្ងៃ ​ចាប់ពី​ថ្ងៃទី​០២​ដល់​ថ្ងៃទី​១៧​ ខែតុលា​ឆ្នាំ​២០២១​ខាងមុខនេះ ​ដើម្បី​ទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា (Delta)​។​

លោក ប៉ែន​ កុស​ល្យ ​អភិបាលខេត្ត​ឧ​ត្ត​រ​មានជ័យ​ បាន​បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌​មាន​ដែល​ទើប​ទទួលបាន​នៅថ្ងៃនេះ​ថា ​រដ្ឋបាលខេត្ត​បានសម្រេច​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាល ដោយ​ផ្អាក​ជាបណ្ដោះ​អាសន្ន​ចំពោះ​សកម្មភាព​ការងារ មុខរបរឬ​អាជីវកម្ម​ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ និង​ការជួបជុំ ឬ​ការប្រមូលផ្តុំ​មនុស្សជា​លក្ខណៈ​ឯកជននៅក្នុង​ភូមិសាស្ត្រ​ខេត្ត​រយៈពេល​១៥​ថ្ងៃជា​បន្ត​ទៀត​ដើម្បី​ទប់ស្កាត់ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ និង​មេរោគ​បំប្លែង​ថ្មី​ប្រភេទ​ដែល​តា ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​អភិបាលខេត្ត​បាន​បន្តថា ​ក្នុងអំឡុងពេល​នៃ​ការបន្ត​អនុវត្ត​វិធានការ​រដ្ឋបាលត្រូវបាន​ផ្អាក​ជា​បណ្តោះ​អាសន្ន​ចំពោះ​សកម្មភាពមុខរបរ ឬ​អាជីវកម្ម ដែលមាន​ហានិភ័យ​ខ្ពស់​នៃ​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ដូចជា​ អាជីវកម្ម​ក្លឹប​កម្សាន្ត​គ្រប់​ប្រភេទ ជាអាទិ៍ ខារ៉ាអូខេ រង្គសាល ឌី​ស្កូ​តែ​ក ហ្គា​ឌិន និង​កាស៊ីណូ អាជីវ​កម្ម​ម៉ាស្សា សូ​ណា និង​ស្ទឹម​គ្រប់​ប្រភេទ ហាង​លក់ និង​សេព​គ្រឿង​ស្រវឹង​គ្រប់​ប្រភេទ រោងភាពយន្ត រោង​សម្ដែង​សិល្បៈ ក្លឹប​ហាត់ប្រាណ និង​មជ្ឈមណ្ឌល​កីឡា​គ្រប់​ប្រភេទ​។​

លោក​អភិបាលខេត្ត​បាន​បន្តទៀតថា ក្រៅពី​សកម្មភាព​ការងារ មុខរបរ ឬអាជីវកម្ម​ដែល​ត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន ដូច​បានកំណត់​ខាងលើ រដ្ឋបាលខេត្តនឹង​ពិនិត្យ​សម្រេច​ផ្អាក​សកម្មភាព​ការងារ មុខរបរ​ ឬ​អាជីវកម្ម​ផ្សេងទៀត​ទៅតាម​ស្ថានភាពវិវឌ្ឍន៍​ជាក់ស្ដែងដោយ​អនុលោម​តាម​តម្រូវ​ការចាំបាច់​ក្នុងការ​ប្រយុទ្ធ​និង​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។​

យ៉ាងណាក៏ដោយលោក​អភិបាលខេត្ត​បាន​បន្ថែមថា​ ក្នុងអំឡុងពេល​បន្ត​អនុវត្ត​វិធានការ​រដ្ឋបាលត្រូវបាន​ផ្អាក​ជា​បណ្ដោះអាសន្ន​ការជួបជុំ ឬ​ការប្រមូលផ្ដុំ​មនុស្ស​ជា​លក្ខណៈ​ឯកជន​ដែលមាន​មនុស្ស​ចូលរួម​លើស​ពី​១០​នាក់លើកលែងតែ​ចំពោះ​ករណីការជួបជុំ​ក្នុងចំណោម​សមាជិកគ្រួសារ និង​រង្វង់​សាច់ញាតិដែល​រស់​នៅក្នុង​លំនៅឋាន ឬ​ទី​សំណាក់​ជាមួយគ្នា​។​

ការរៀបចំ​ពិធី​បុណ្យសព​ដោយ​គោរព​តាម​ការកំណត់​របស់​អា​ជ្ញា​ធរមាន​សមត្ថកិច្ចនិង​ក្រោយពេលយក​សាកសព​ទៅ​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ ដោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​។​

ការជួបជុំ​របស់​ស្ថាប័ន​សាធារណៈ ការប្រមូលផ្តុំ​មនុស្ស និង​ការជួបជុំ​របស់​បុគ្គលិក​សុខាភិបាល ដើម្បី អនុវត្ត​វិធានការ​សុខាភិបាល ជាអាទិ៍ការយក​វត្ថុ​សំណាក​មក​វិភាគ​រក​មេរោគ​កូ​វីដ​-១៩ និង​ការចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វឹង​-១៩ ការជួបជុំ​របស់​បុគ្គ​លិ​ក​សុខាភិបាល ដែល​បំពេញការងារ​សង្គ្រោះបន្ទាន់​ផ្សេងទៀត​ ការជួបជុំ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​និង​កម្លាំង​គណៈបញ្ជាការ​ឯកភាព​រដ្ឋបាល​គ្រប់​លំដាប់​ថ្នាក់​ក្នុងការ​បំពេញការងារ​ថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សាធារណៈការជួបជុំ​មនុស្ស​ក្នុងអំឡុង​ពេល​នៃ​កិច្ច​នីតិវិធី​របស់​មន្ត្រីនគរបាល​យុត្តិធម៌ឬ​របស់​សាលាជម្រះក្តី​និងការជួបជុំ​មនុស្ស​ដែលមាន​ភាពចាំ​បាច់​សម្រាប់​បម្រើ​ផលប្រយោជន៍​សាធារណៈ​ឬ​ក្នុងគោលបំណង​ផ្សេងទៀត​តាម​ការកំណត់​របស់​អា​ជ្ញា​ធរ​មាន​សមត្ថកិច្ច​។​

លោក​អភិបាលខេត្ត​បានបញ្ជាក់​បន្ថែមថា​រាល់​សកម្មភាព​ការងារ មុខរបរនិង​អាជីវកម្ម​ដែល​មិន​ត្រូវបាន​ហាមឃាត់​និង​រាល់​ការជួបជុំ​ឬ​ការប្រមូលផ្តុំ​មនុស្ស​ជាល​ក្ខណៈ​ឯកជន​ដែល​ត្រូវបាន​លើកលែង​ត្រូវ​អនុវត្ត​វិធានការ​សុវត្ថិភាព​ផ្នែក​សុខាភិបាល​ឱ្យបាន​ម៉ឺងម៉ាត់ ជាអាទិ៍ កាតព្វកិច្ច​ពាក់​ម៉ាស់កាតព្វកិច្ច​រក្សា​គម្លាត សុវត្ថិភាព​បុគ្គល ការធ្វើ​អនាម័យ​ដើម្បី​សម្លាប់​មេរោគការ​វាស់​កម្ដៅ ការ​ស្គេ​ន QR Codeនិង​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ជាពិសេសត្រូវ​ប្រកាន់ខ្ជាប់​ជានិច្ច​នូវ​វិធានការ “៣ ការពារ ៣.​កុំ របស់ សម្តេចនាយក​រដ្ឋមន្ត្រី​។​

លោកអភិបាលខេត្ត​បាន​បន្តថា​ក្នុងករណី​រកឃើញថា​បុគ្គល ឬ​នីតិបុគ្គល​ទាំងឡាយណាដែល​បំពាន​វិធាន​ការ​នេះ ត្រូវអនុវត្ត​ទណ្ឌកម្ម រដ្ឋបាល និង​ទណ្ឌកម្ម​ច្បាប់ រួមទាំង​ការផ្សព្វផ្សាយ​ជា​សាធារណៈ​ចំពោះ​បុគ្គល​ល្មើសស្របតាម​ច្បាប់​ស្តីពី​វិធានការ ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូដ​-១៩ និង​ជំងឺឆ្លង​កាច​សាហាវ និង​ប្រកបដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត និង​លិខិតបទដ្ឋាន​គតិយុត្ត​ពាក់ព័ន្ធ​ជា​ធរមាន ដោយ​គ្មាន​ការលើក​លែង​ឡើយ​៕​

អត្ថបទ៖ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ វិនាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

ព័ត៌មានជាតិ៩ នាទី មុន

អគ្គនាយកអន្តោប្រវេសន៍ ប្រាប់មន្ត្រីជួយសម្រួលដល់ពលករដែលត្រឡប់ពីថៃឱ្យបានល្អ នាឱកាសចូលឆ្នាំខ្មែរ

ព័ត៌មានអន្ដរជាតិ១៤ នាទី មុន

គ្រូពេទ្យភ្ញាក់ផ្អើល ក្រោយវះកាត់ឃើញដូងមួយផ្លែក្នុងរន្ធគូថបុរស តៃវ៉ាន់

ព័ត៌មានជាតិ១៩ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ២៤ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

Sokha Hotels

ព័ត៌មានពេញនិយម