Connect with us

ព័ត៌មានជាតិ

បញ្ជូនមេខ្យល់២នាក់នាំពលករឆ្លងដែនខុសច្បាប់ទៅតុលាការ​​

បានផុស

នៅ

មេខ្យល់​២នាក់​ នាំ​ពលករ​៦​នាក់​ទៅរក​ការងា​ធ្វើ​នៅ​ស្រុកថៃដោយ​ខុស​ច្បាប់ ត្រូវបានកម្លាំងការពា​រ​ព្រំដែន​លេខ​៥០៣ យោធភូមិភាគ​ទី​៥​​ឃាត់ខ្លួន​បាន​នៅវេលា​ម៉ោង៨​យប់ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២១​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាម​ការបំភ្លឺ​របស់​ពលករ​ចំនួន​៦​នាក់​បានឲ្យដឹងថា ​នៅ​ថ្ងៃទី​២ ខែតុលា​នេះក្រុម​ខ្លួន​បានសម្រេច​ចិត្ត​ឆ្លងដែន​ទៅធ្វើ​ការ​នៅ​ប្រទេស​ថៃ ដោយបាន​ទំនាក់ទំនង​ជាមួយ​មេខ្យល់​តាមរយ​:​ទូរស័ព្ទ​មេខ្យល់​យកលុយ​ក្នុង​១​នាក់​៥០០០​បាត ក្រុម​ខ្លួន​បាន​រង់ចាំ​មេខ្យល់​នៅមុខ​សួន​ស្នហ៍​ជនបទ ស្ថិតក្នុង​ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយមានជ័យ មួយសន្ទុះ​ក្រោយមក​មាន​រថយន្ត​១​គ្រឿង​ម៉ាក​លុច​ស៊ី​ស ពណ៌​ប្រផេះ​ពាក់​ផ្លាកលេខ ប​.​មានជ័យ 2B-1911 មក​យក​ក្រុម​ខ្លួន​ហើយ​ចេញដំណើរ​ទៅ ពេលទៅដល់​ចំណុច​ចម្ការកៅស៊ូ​មួយកន្លែង ស្រាប់​តែមាន​មនុស្ស​ប្រុស​ម្នាក់ទៀត​ឈ្មោះ យ៉ុង វីរ​: ឡើង​ឡាន​ទៅជា​មួយ​ពួកខ្លួន​ដែរ ដោយ​រូបគេ​ប្រាប់ថា រូបគេ​ជា​អ្នក​នាំ​ពួកខ្លួន​ឆ្លងដែន​ទៅ​ប្រទេស​ថៃ លុះ​ជិះដល់​ចំណុច​ប៉ុស្តិ៍​ដើម​ព្រីង ក៏​ត្រូវបាន​កម្លាំងយោធា​ឃាត់​រថយន្ត​ហើយ​ធ្វើការ​សួរនាំ និង​ឃាត់​ក្រុម​ខ្លួន​បញ្ជូនមក​បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ​ខេត្ត​តែម្ដង ។​

លោក​វរសេនីយ៍ត្រី ធឿ​ង វាសនា បាន​បន្តទៀតថា ជនសង្ស័យ​ជា​ម្ចាស់​រថយន្ត​ដឹក​ពលករ​មាន ឈ្មោះ វ៉ែន វឿន ភេទ​ប្រុស អាយុ​៥៦​ឆ្នាំរស់នៅ​ភូមិ​សាមគ្គី​មានជ័យ សង្កាត់ និង​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែក​ឈ្មោះ យ៉ុង វីរ​: ភេទ​ប្រុស អាយុ​៣៥​ឆ្នាំរស់នៅ​ភូមិ​ចម្ការ​គ ឃុំ​ស្វាយចេក ស្រុក​ស្វាយចេក ខេត្ត​បន្ទាយមានជ័យ។​​

លោក​វរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរង​កងរាជអាវុធហត្ថ​ខេត្ត ទទួល​ការងារ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​បានឱ្យដឹង​ថា​ ដោយ​បានការ​អនុ​ញ្ញាត្តពីលោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បោ​ន ប៊ិន មេបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត មេខ្យល់​ទាំង​២​នាក់​នេះ​នៅ​ព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២១​នេះ​បាន​បញ្ជូនទៅ​តុលាការ​ដើម្បី​ដាក់ទោស​ទៅតាម​ច្បាប់​។ ចំណែក​ពលករ​ទាំង​៦​នាក់​ត្រូវបាន​កម្លាំង​ធ្វើ​កិច្ចសន្យា​អប់រំ​ឱ្យ​វិលត្រឡប់​ទៅ​លំនៅដ្ឋាន​វិញ​ហើយ ៕

អត្ថបទ៖ ​វ៉ាន់ ណា​ង​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២២ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម